មិនា ឬ មីនា ???

10 03 2010


តាមវចនានុក្រមសម្តេចសង្ឃរាជជួនណាតគឺមានតែពាក្យមីនា

តើសរសេរថាមិនាត្រូវឬខុស?


ទង្វើ

Information

12 responses

10 03 2010
សុភ័ក្ត្រ

ចាំ​បាច់​សួរ​អី​ទៀត បើ​វចនានុក្រម​ប្រាប់​ថា “មីនា” ហើយ នៅ​មាន មិនា​ មក​ពី​ណា? មក​ពី​យើង​ខុស​ខ្លួន​ឯង​នឹង​ហើយ ចឹង​ហើយ បាន​ជា​គេ​ឲ្យ​មាន​វចនានុក្រម និង​មាន​ហើយ​បើក​មក​ផង😛

10 03 2010
ទឹម បឿន

មីនា

10 03 2010
Vichara

ពីមុនលោកគ្រូអក្សរសាស្ត្រម្នាក់ធ្លាប់ប្រាប់ថាសរសេរមួយណាក៏បានដែរ…មីនា ឬមិនា នីមួយៗ ឬនិមួយៗ…ចឹងមែនតែគាត់ប្រាប់ខុស។

10 03 2010
វិចិត្រ

ពាក្យគ្មាន​ក្នុងវចនានុក្រម​មិន​ប្រាកដថាជាពាក្យខុសទេ តែមាន​ឋានៈជាពាក្យគ្មាន​ក្នុងវចនានុក្រម។

បើ​យើង​ពិនិត្យលើ​បំរែបំរួល​ពាក្យនេះ​៖ ក្នុងវចនានុក្រមដាក់​មេពាក្យ ត្រឹម “មីន” ហើយ​បញ្ជាក់​ថា ឥលូវ​ច្រើន​ប្រើ​ជា មីនា វិញ។ រួច​ទុក​លទ្ធភាព​អោយសរសេរជា មីនៈ​ ទៀត។ ចុះ សម័យ​ក្រោយមក​ទៀត គេ​ច្រើន​សរសេរ​ជាយ៉ាងម៉េច​វិញ?

តែ​ថា ពាក្យមីនា រឺ មីនៈ ក្នុងវចនានុក្រម កើតចេញពី ពាក្យសំស្ក្រឹត សំស្ក្រឹតគេ​សរសេរ មីន អញ្ចឹងមែន។ ហើយគ្មាន​ពាក្យ មិនៈ ទេ។

ដូច្នេះដោយសារពាក្យ មីនា មានក្នុងវចនានុក្រម ហើយពាក្យ មិនា គ្មាន នោះ​មាន​ន័យថា ពាក្យ មិនា ជា​សំនេរមិនគោរពតាម​ស្តង់ដា​វចនានុក្រមខ្មែរ ឆ្នាំ ….។

11 03 2010
សុភ័ក្ត្រ

មែន​ហើយ​​ពាក្យ​មិន​មាន​ក្នុង​វចនានុក្រម​មិន​ប្រាកដ​ថា​ជា​ពាក្យ​ខុស​ទេ តួ​យ៉ាង​ពាក្យ​ដែល​នាំ​គ្នា​តវ៉ា ព្យាង្គ​តម្រួត​អី​ជា​ដើម ឬ​ពាក្យ​ថ្មី​ៗ​ ប្លកកឺ អ៊ីមែល អ៊ីម៉ង់​អី​អស់​ហ្នឹង!
តែ​អា​ពាក្យ ដែល​គ្មាន​ក្នុង​វចនានុក្រម ហើយ​ខុស​នឹង​គឺ​អា​ពាក្យ «មិនា» ដែល​កំពុង​នាំ​គ្នា​និយាយ​នឹង​ឯង។ លោក​គិត​ថា​វា​មិន​ខុស ខ្ញុំ​គិត​ថា​មិន​ត្រឹមត្រូវ​ទេ ិ និង ី ខុស​គ្នា​ស្រឡះ ទាំង​សរសេរ​ទាំង​អំណាន វា​ដូច​ជា​ឈ្មោះ​លោក​បើ​សរសេរ​វីចីត្រ​ទៅ​មើល គ្មាន​នរណា​ថា​ត្រូវ​ទេ តែ​បើ​លោក​ប្រហែល​ជា​ថា​ត្រូវ ដ្បិត​ឈ្មោះ​លោក មិន​ចឹង? ប្រកែក​ម៉េច​ក៏​មិន​ឈ្នះ​ដែរ។ លោក​យក​អំណះអំណាង​ពី​មេ​ពាក្យ​ថា មីន ហើយ​ថា​ក្រោយ​មក​ក្លាយ​ជា​មីនា នោះ ប្រហែល​ជា​លោក​គិត​ថា​ឲ្យ​តែ​ក្លាយ​ក្រោយ​ៗ​មក​ក្លាយ​ថែម​ ាំ ុំ ឲ្យ​តែ​បាន​ច្បាស់​ជា​ត្រូវ​មិន​ដឹង? តែ​បើ​យើង​មើល​មេ​ពាក្យ​ខែ​ទាំង​អស់ សុទ្ធ​តែ​ដូច​គ្នា​ចឹង​ឯង មករ…. មិថុន… វិច្ឆិកៈ សុទ្ធ​តែ​ថែម​ស្រះ​​អា​ទាំង​អស់​ដើម្បី​ប្រែ​ជា​ឈ្មោះ​ខែ​យើង​ប្រើ​រាល់​ថ្ងៃ​នេះ ហើយ​គ្មាន​នរណា​ប្រើ មីករា មីថុនា វីច្ឆកា អី​ផង! ចឹង​ហើយ​បាន​ជា​ខ្ញុំ​ថា​ មិនា នឹង​ខុស តែ​អ្វី​ដែល​ខ្ញុំ​សង្ស័យ​នោះ​​ថា​ហេតុ​ម្ដេច​បាន​ជា​ចេញ​ មិនា​នោះ​ដ្បិត​មក​ពី​ខែ​មិថុនា នេះ​ឯង សរសេរ​នឹង ិ ហើយ​ប្រហែល​ច្រុឡំ​ មីនា នឹង​ដែរ យូរ​ទៅ​បាន​ជា​ទៅ​មិនា នឹង​ទៅ លែង​ដឹង​ខុស​លែង​ដឹង​ត្រូវ​សូម្បី​គ្រូ​អក្សរ​សាស្ត្រ​គាត់​ទាល់​គាត់​ថា​ត្រូវ​ទាំង​២​ទៅ (ខ្ញុំ​ជជែក​នេះ​ត្រឹម​​ពាក្យ​មីនា នេះ​ទេ)

12 03 2010
វិចិត្រ

ខ្ញុំមិន​ដឹង​ថា លោកភ័ក្ត្រ យល់ថាអ្វី​ជាភាសា​រឺអត់​ទេ?

ភាសា​គឺប្រែប្រួល​បែបនេះ ឯង។ ​ម៉េចចាំ​មាន​ភាសា​បុរាណ ភាសា​​សម័យ?។
សម័យមុន និយាយ​អញ មិន​អីទេ សម័យ​សាក​មើល។ និយាយ​ស្រួល មិន​ស្រួល​គេ​ថា ឈ្លើយ​ទៀត។

ហើយ មិន​ខ្វះ​ទេ ពាក្យដែល​សរសេរប្រែប្រួលខុស​ពីបុរាណ​នោះ។
មើល​ត្រឹម ពាក្យ មីន ហ្នឹងចុះ។ ក្រោយមកក្លាយ ជា មីនា គ្មាន​បញ្ហាទេ?
ពាក្យ សិក្ខ ក្លាយជា សឹក ពីស្រៈ​អិ ទៅ ស្រៈ ឹ បាត់​ទាំង​ជើង ខ ទៀត។
ឝី ក្លាយ ជាសិង ។ អំលុង ជាអំឡុង ។ល។

មាន​ន័យ​ថាម៉េច? មាន​ន័យ​ថា គេ​រៀបចំ​វចនានុក្រម សំរាប់មនុស្ស​សម័យ​នេះ​ប្រើ។

ចំពោះ​ឈ្មោះខ្ញុំ។ ខ្ញុំ​សួរថា នរណា​ដាក់​ឈ្មោះ​អោយ​ខ្ញុំ? មនុស្ស​ទូទៅ​អ្នក​ដាក់​អោយ រឺ គ្រួសារ​ខ្ញុំ​អ្នក​ដាក់​អោយ?

ហើយ​ភាសា​ខ្មែរវិញ អ្នក​ណា​អ្នក​បង្កើត? អ្នក​ប្រាជ្ញ​ពីរបីនាក់អ្នក​បង្កើត​រឺ ខ្មែរ​ទូទៅ​អ្នក​បង្កើត?

11 03 2010
យ៉ា

អត់​ដែល​មាន​អ្នក​ណា​សរសេរ មិនាទេ ឃើញ​តែ​ មីនា​គ្រប់​គ្នា​ហ្នឹង ។

11 03 2010
វិសាល

ម៉េចថាអត់មានម៉ាគគោគនឹង សូម្បី​តែ​សៀវភៅតាមដាន​កាល​ខ្ញុំ​រៀន​​​ក៏​សរសេរ​មិនា​ដែរ!

11 03 2010
ក្មេងស្រែ

ម៉េចថាអត់មាន យ៉ា? គឺញ៉ុមនេះអី, ពេលខ្លះសរសេរមិនដឹងក្បាលមិនដឹងកន្ទុយទេញ៉ុម រឿងអក្សរខ្មែរនេះ!

11 03 2010
kooms

ខ្ញុំ​ក៏​សរសេរ​មីនា​ដែរ

12 03 2010
4khmer2

ក្នុងវចនានុក្រមខ្មែរហ្នឹងមានពាក្យលើសដែលខ្មែរយើងភាគច្រើនមិនបានយកមក
ប្រើសព្វថ្ងៃនេះក៏ច្រើនដូចពាក្យថា កុលបលិពោធ កុសលោបាយ មូរតី មូល្យ…។ល។
មើលតែម្តុំ កុ ម្តុំ មូ ហ្នឹងឃើញច្រើនក្រែលដែរហើយ ។ហើយខ្វះពាក្យដែលខ្មែរយើង
កំពុងប្រើក៏ច្រើន បើតាមមើលឃើញ ។ កំពុងនិយាយគ្នារឿង មីន នេះក៏ទៅបើកវចន.
មើលឃើញមានតែថាអា មីន ខែបីនេះឯងតែអា មីន ដែលខ្មែរនិយាយរាល់ថ្ងៃសំដៅ
អាគ្រាប់មីនដែលផ្ទុះដាច់ដៃដាច់ជើងនៅស្រុកខ្មែរអត់មានទេ ។ អ្នករៀបរៀងគាត់ក៏ជា
មនុស្ស អាចមានភ្លេចមានភ្លាំងដូចគ្នា ហើយក៏គ្នាននរណាចេះចាំចំណាំពាក្យខ្មែរអស់
ដែរ ។ អញ្ចឹងអាត្រង់ មិនាឬមីនា អីហ្នឹងក៏អាចថាជាការភ្លេចសរសេរពន្យល់បន្ថែម
ដែរ ថាសរសេរ​ មិនា​ក៏បាន មីនាក៏បាន ។ គ្រូខ្លះក៏បាននិយាយប្រាប់សិស្សដែរថា
ពាក្យហ្នឹងសរសេរ មិនា​ ឬ មីនា​ បានដូចគ្នា។ សូម្បីតែក្នុងវចនានុក្រមខ្លះក៏មានសរសេរ
មិនា គឺជាមួយស្រៈ អិ ដែរ។

(ចំពោះអ្នកដែលយល់ថាការប្រើពាក្យ អា.. អា…​បន្ថែមនោះមិនពិរោះគប្បី សូមអាន
រំលងពាក្យ អាៗ ហ្នឹងចោលចុះ ។ តែអ្នកដែលចូលចិត្ត សូមអញ្ជើញពិរោះតាមចំណង់) ។
.

20 06 2012
កីឡាដ្ឋាន ឬ កីឡដ្ឋាន ??? « កំនត់ហេតុខ្ញុំ

[…] មិនា ឬ មីនា ??? Like this:FacebookTwitterLike this:LikeBe the first to like […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: