រូបភាពថ្ងៃនេះ(០៦)៖ ឡេវអាវទីពីរ

11 03 2010

នៅថ្ងៃបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ(បញ្ចប់ថ្នាក់ទី៩) ឬ​នៅ​វិទ្យាល័យ​(ថ្នាក់​ទី​១២)​ នៅ​ជប៉ុន​សិស្ស​ប្រុសៗ​អាច​នឹង​ប្រគល់​ឡេវ​អាវ​ទី​ពីរ​រាប់​ពី​លើ​របស់​ខ្លួន​ទៅ​កាន់​សិស្ស​ស្រី​ដើម្បី​បញ្ជាក់​នូវ​សេចក្តី​ស្រលាញ់​(ឡេវ​អាវ​ទី​ពីរ​គឺ​នៅ​ជិត​បេះ​ដូង​ជាង​គេ)។​ប៉ុន្តែ​ករណី​ភាគ​ច្រើន​គឺ​សិស្ស​ស្រី​ជា​អ្នក​មក​សុំ​ឡេវ​អាវ​នោះ​ដោយ​ផ្ទាល់​ពី​សិស្ស​ប្រុស​ តែ​ខាង​ប្រុស​អាច​មាន​សិទ្ធិ​មិន​ប្រគល់​អោយ។​ទំនៀម​ទំលាប់​នេះ​ក៏​មាន​នៅ​ប្រទេស​តៃវ៉ាន់​ដែរ។


ទង្វើ

Information

30 responses

11 03 2010
សុភ័ក្ត្រ

អូហូ មាន​ចឹង​ផង

11 03 2010
វិសាល

ថីក៏មិនមាន
តែបើនៅខ្មែរយ៉ាប់តិច តាពេលម៉ែឃើញបាត់ឡេវអាវច្បាស់​ជា​យ៉ាប់​ហើយ!😀

11 03 2010
phuylai

ចឹងទៀត!!បើខ្ញុំសុំអាវមួយនឹងហ្មង!!

11 03 2010
វិសាល

ទាល់យូរបានអោយ ទិញមកថ្លៃផង!

11 03 2010
phuylai

គេមិនមែនរិះដូចតាប៉ិឯងទេ!!ហេងសយឃើញខ្ញុំសុំអាវអោយខោ​ទៀត​ផង​មិន​ដឹង!!

11 03 2010
វិសាល

ដេកចាំ!
និយាយចឹងនឹកឃើញដល់ព្រំម៉ាញ…
គេមិនរិះដូចតាប៉ិឯងទេដាក់តាក្រដាសដប់ៗនោះ
គេដាក់ម្តងសុទ្ធតាម៉ារយដុល្លា​!​😀

12 03 2010
ហុកល័ង

វិសាលពូកែចាំណាស់ សូម្បីតែរឿងព្រំម៉ាញមួយនឹងក៏នឹក ឃើញទៀត។ គួរតែដាក់ក្នុង Blog ចែកគ្នាស្ដាប់លេង។

12 03 2010
វិសាល

ចាំតាកន្លែងចាំទេ! កន្លែងសំខាន់ត្រូវតែចាំ😀
មានតែចាស់ៗនឹង ចឹងបានខ្ជិលដាក់។

11 03 2010
ហនុមាន

អីក៏ចិត្តល្អម្លោះ ចៅចាប់ហួយ បើអោយខោទៅគេ មិនយ៉ាប់ធំទៅហើយអីហ្នឹង ?😀

11 03 2010
វិចិត្រ

ស្រី​ជប៉ុន​រលែម ម៉េះ?

12 03 2010
សុភ័ក្ត្រ

យ៉ាហ៊ី ប្រើ​ពាក្យ​ដល់​ក លោក​គ្រូ​៧០​:P

12 03 2010
វិសាល

អត់រលែមទេ ធ្វើចឹងក្លាហានវិញតើ!😀

17 03 2010
សេរីបណ្ឌិត

មែន ! ពិត​ជា​ក្លាហាន !
សូម​សរសើរ ! ក្លាហាន​ជាង​​បង​វិសាល​ដែល​ជា​បុរសទៅ​ទៀត !!!!

17 03 2010
វិសាល

ចុម ម៉េចដឹងខ្ញុំមិនក្លាហាន សាកមើលមើល៍!

17 03 2010
សេរីបណ្ឌិត

និយាយ​ច្រឡំ !!!!!
ក្លាហាន​ជាង​ខ្ញុំ​ទៅ​ទៀត ….
ដល់​យូរ​បាន​ហ៊ាន !!!!!!

12 03 2010
ភារម្យ

អូ! ឡូយណាស់ បើខ្ញុំមិនចាំបាច់មកសុំទេ អោយគេតែម៉ារ៉ង!

12 03 2010
វិសាល

ហើយអីក៏ចិត្តងាយម៉េះ។ សុំបន្ថែមតិច៖ ប្រុសមានសិទ្ធិមិនអោយ​ ហើយស្រីក៏មានសិទ្ធិមិនទទួលដែរ។ អោយគេហើយគេអត់យក
ខ្មាសគេបណ្តោយ!

12 03 2010
ភារម្យ

អត់ខ្មាសគេទេបាទ!!! តាមផ្លូវទៅផ្ទះលួចអោយស្ថាត់ៗ!

12 03 2010
វិសាល

ហាហា មុខក្រាស់ម៉េះ!

13 03 2010
ភារម្យ

សំរាប់បុរសមួយចំនួនចឹងមែន តែភារម្យដល់តែយូ!😆

12 03 2010
ច័ន្ទរឿន

គួរអោយ​ចាប់អារម្មណ៍ម្យ៉ាងដែរ។ ការអោយ​ឡែវអាវទី​ពីររបស់គេគឺ​ជា​ប្រពៃណីមួយរបស់សិស្ស នៅក្នុង​សង្គម​របស់ជប៉ុន​ ឬ​តៃវ៉ាន់។ ប្រសិនបើយើង​មិន​ទាន់យល់ពី​ខ្លឹមសារ និង​មូលហេតុនៃ​ការ​ប្រព្រឹត្តិបែបនេះ​អោយ​បាន​ច្បាស់លាស់ទេ យើង​មិន​អាចថាវា​ល្អ​ឬអាក្រក់ឡើយ។

នៅស្រុក​ខ្មែរ​យើង​គួរតែ​រៀប​ចំ​ពិធី​ចែក​សញ្ញាបត្រ​ដល់សិស្សដែល​បញ្ចប់ថ្នាក់ទី​៩ និង​ទី១២​។ វា​ជា​ការ​លើក​ទឹកចិត្ត និង​អោយ​តំលៃ​ការ​ខិតខំប្រឹងប្រែងរៀន​សូត្ររបស់ពួកគេ​កន្លងមក។

12 03 2010
បញ្ញា

ឡូយមែន!!! គ្រាន់តែឡេវអាវទី២ ក៏មានអត្តន័យមួយគួរឲ្យចាប់អារម្មណ៍ដែរ នេះជាចំណេះដឹងផ្នែកវប្បធម៌មួយដែលយើងគួរយល់ដឹង។

12 03 2010
achharia

ស្រៀវតែមិនយូរមិនឆាប់វានឹងឆ្លងចូលមកក្នុងស្រទាប់យុវសិស្សនិងនិស្សិតខ្មែរ ដូច វ៉ាឡិនថាញស្ដេយ ដែរហើយ …ពេលនោះមុខជាពាយឡេវអាវចិនមិនខាន😛

15 03 2010
ក្មេងស្រែ

ប្រហែលជាមិនទេ accharia! ទំនៀមទំលាប់បែបអរិយធម៌ ខ្ពង់ខ្ពស់បែបហ្នឹង ហើយប្រតិបត្តិតែក្នុង ប្រទេសតិចតួចចឹង វាមិនងាយជ្រាបចូលខ្មែរយើងទេ, តែតាមស្តាប់ទៅ ដូចជាមិនមានអីអាក្រក់ផង, បើថាល្អ ក៏មិនអាចថាបាន, ធ្លាប់តែឃើញតាមកុនជប៉ុន ឃើញឯកសណ្ឋានសិស្សសាលាគេ ឡូយដល់ហើយ!

16 03 2010
កុមារកាមទេព

នៅខ្មែរមានលក់អាវប្រភេទនេះទេ ព្រោះមិនចង់ទិញតាម Ebay រឺអាម៉ាស៊ូនទេ អាវជប៉ុននេះខ្ញុំរកយូរហើយ ស្រលាញ់ត្រង់ករបស់វាហ្នឹង!!!!
អ្វីដែលខ្មែរគួរយកមក មិនយកមកទេ ហើយអ្វីដែលមិនត្រូវយកមកបែរជាយកមកប្រតិបត្តិ ដូចអ្វីខ្លះ
លោកអ្នកដឹងហើយ មិនបាច់ខ្ញុំស្តាប់ទៀតទេ។
ឯកសណ្ឋានសិស្សសាលាជប៉ុននេះ បើមានលក់នៅខ្មែរមែន ខ្ញុំទិញមុនគេ ហើយបើមានកាត់ទៀតនោះរឹតតែប្រសើរ!!!!😉

16 03 2010
ក្មេងស្រែ

បងថា បើកាត់ប្រហែលជាមិនអត់ទេ, អោយតែយកគំរូទៅអោយគេទៅ គេកាត់អោយបានហើយ! តែបើថាចង់ទិញប្រហែលជាពិបាក!

16 03 2010
កុមារកាមទេព

បើមានគំរូនោះ ឲ្យយាយខ្ញុំកាត់ឲ្យល្អជាង. អាវម៉ូដនេះជាមិននិយមនីខ្មែរទេ ទើបអត់មានគំរូ សង្ឍឹមថា បងមុខដូច park jibin ផ្តល់គំរូឲ្យ

13 10 2010
Happy Bday 2 ME & Happy Bday 2 My BLOG! « ពីនេះពីនោះ

[…] រូបភាពថ្ងៃនេះ(០៤)៖ ឡេវអាវទីពីរ ជាចុងក្រោយ […]

1 12 2010
ឧត្តម

ហិហិ! តិចទៀតដល់ខ្មែរហើយ!

1 12 2010
វិសាល

ចាំមើលមើល៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: