Pi Day

14 03 2010

ថ្ងៃ​ទី​១៤​មីនា​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្ងៃ​សំខាន់​មួយ​នៅ​ក្នុង​ពិភព​គណិត​វិទ្យា។​១៤​មីនា​(3/14)​គឺ​ជា​ថ្ងៃ​Pi Day(π=3.14) ហើយ​១៤​មីនា​ក៏​ជា​ថ្ងៃ​ខួប​កំនើត​របស់​អ្នក​ប្រាជ្ញ​ទ្រឹស្តី​រូបវិទ្យា​Albert Einstein​ផង​ដែរ​(១៤​មីនា​១៨៧៩-​១៨​មេសា​១៩៥៥)។​ថ្ងៃ​នេះ​គេ​តែង​ប្រារព្ធ​ពិធី​ទាំង​ពីរ​នេះ​ជា​មួយ​គ្នា។​ភាគ​ច្រើន​គេ​ប្រារព្ធ​Pi Day​ដោយ​នាំ​គ្នា​ញ៉ាំ​នំ​Pie​និង​ជជែក​ពី​បញ្ហា​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ចំនួន​Pi​នេះ​(π=3.14159 26535 89793 23846 26433 83279 50288 41971 69399 37510…)។​ពេល​ខ្លះ​គេ​ក៏​ប្រារព្ធ​Pi Minute​និង​Pi Second​ផង​ដែរ​ដោយ​Pi Minute​គេ​ប្រារព្ធ​នៅ​ថ្ងៃ​១៤​មីនា​វេលា​ម៉ោង​១​និង​៥៩​នាទី​រសៀល​(π=3.14159) និង​Pi Second​នៅ​វេលា​ម៉ោង​១​និង​៥៩​នាទី​២៦​វិនាទី​រសៀល​(π=3.1415926)។និមិត្ត​សញ្ញា​Pi​(π)​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ដំបូង​ដោយ​យក​តាម​អក្សរ​ក្រិច​នៅ​ឆ្នាំ​១៧០៧​ដោយ​William Jones​ហើយ​ត្រូវ​បាន​គេ​ស្គាល់​និង​ប្រើ​ប្រាស់​ទូ​លំ​ទូ​លាយ​នៅ​ឆ្នាំ​១៧៣៧​(ដោយ​Leonhard Euler)។

បន្ថែម៖ ថ្ងៃនេះនៅជប៉ុនក៏ជាថ្ងៃដែលប្រុសៗត្រូវជូនកាដូទៅកាន់ស្រីៗវិញផងដែរ🙂
អានប្រកាសមុន៖ទំនៀមទំលាប់ថ្ងៃបុណ្យValentineរបស់ជនជាតិជប៉ុន


ទង្វើ

Information

9 responses

14 03 2010
nimol

អត់​មាន​និយាយ​ដល់ អឺគ្លឺត និង អាកស៊ីម៉ែត អីចឹង?

15 03 2010
វិសាល

ភ្លេចឈឹង ព្រឹកម្សិលម៉ិញសរសេរប្រញាប់ពេក…
តំលៃនៃ Pi ត្រូវបានរកឃើញដោយអាកស៊ីម៉ែត។
ចំនែកអឺគ្លីត ខ្ញុំអត់ដឹងទេ ដូចជាគ្មានអីពាក់ព័ន្ធ
អរគុណច្រើន។

14 03 2010
បញ្ញា

ឡូយណាស់ បងអើយ!! មានថ្ងៃអ៊ីចឹងទៀតហ្ន៎!!! គិតទៅនៅស្រុកគេ ឲ្យតម្លៃអ្នកប្រាជ្ញណាស់ហ្ន៎!! បង….និយាយចឹង… បើបងដឹងច្រើនអំពីគណិតវិទ្យា បងជួយរកអ្នកប្រាជ្ញខាងគណិតខ្មែរម្នាក់ ឈ្មោះ ជួន មុំទៅមើល។ ឮថាគាត់ជាអ្នកប្រាជ្ញដែលអាចបំបែកទ្រឹស្ដីតាលែសនិងអ្នកប្រាជ្ញគណិតវិទ្យា
មួយចំនួនរបស់ជនបរទេសបានទៀតផង។ មិនដឹងយ៉ាងម៉េចដែរ!!!

15 03 2010
វិសាល

លឺតែឈ្មោះ តែមិនដឹងប្រវត្តិគាត់ម៉េចទេ…

14 03 2010
បញ្ញា

ដើម្បីរីករាយថ្ងៃនេះ សូមជូនបទចម្រៀងរបស់ខ្ញុំទៅបងមួយដល់ផ្ទះម៉ង នៀក… ៖ http://www.phnompenh.com/camplay.php?gcm=1101&gimi=29289&gfn=m5318_29289.mp3 ។ បទនេះចំណងជើង៖ រវល់…រវល់…. ។ប្រហែលមិនពិរោះទេ!!!

15 03 2010
វិសាល

អរគុណច្រើន។​ទើបទៅមើលនៅប្លកបញ្ញាឯង​ម៉ិញ​ទើប​ដឹង​ថា​តែង​អីៗ​ខ្លួន​ឯង ឡូយមែន។

16 03 2010
បញ្ញា

មិនឡូយទេ គ្រាន់ដើម្បីភូមិយើងតើ ហើយកុំឲ្យគេមើលងាយថាខ្មែរចេះតែចម្លង ឬយកពីគេ…

16 03 2010
បញ្ញា

(សូមទោស) មិនឡូយទេ គ្រាន់កំដរអ្នកភូមិយើងហ្នឹងណា៎…

15 03 2011
Repost៖ Pi Day « ពីនេះពីនោះ

[…] ប្រកាសដើម៖ Pi Day […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: