រូបភាពថ្ងៃនេះ(១២)៖​ របាំងការពារការធ្វើអត្តឃាត

12 05 2010



នៅតាមស្ថានីយរថភ្លើងមួយចំនួនគេបានធ្វើរបាំង​សំរាប់​ការពារ​ការ​លោត​សំលាប់​ខ្លួន​តាម​រថ​ភ្លើង។​នៅ​ប្រទេស​ជប៉ុន​ក្នុង​មួយ​ឆ្នាំៗ​មាន​អ្នក​ធ្វើ​អត្ត​ឃាត​ប្រហែល​ជាង​៣០០០០​នាក់​គឺ​ប្រហែល​៩០​នាក់​ក្នុង​មួយ​ថ្ងៃៗ​(អាច​និយាយ​បាន​ថា​រៀង​រាល់​១៦​នាទី​ម្តង​មាន​អ្នក​សំលាប់​ខ្លួន​ម្នាក់)។​ការ​លោត​ចូល​ក្នុង​រថ​ភ្លើង​សំលាប់​ខ្លួន​គឺ​ជា​ជំរើស​មួយ​របស់​ពួក​គេ។


សកម្មភាព

Information

17 responses

12 05 2010
វិចិត្រ

ធ្វើ​ប៉ុណ្ណឹង​ការពារបាន​ដែរ?

នៅ​រ៉ែន គេ​ធ្វើ​កញ្ចក់បិទ​ជិត​តែម្ដង ទុក​តែច្រក​ចូល។ ច្រក​ចូលនេះ បើក​ទ្វារ​ទាល់​តែ​មេត្រូមក​ដល់ ហើយ​ឈប់​រួចរាល់​ហើយ បាន​គេ​បើក​ទ្វារ​អោយ​អ្នក​ដំនើរ​ចូល។

14 05 2010
វិសាល

គិតថាចឹងដែរ…តែប្រហែលជាអាចជួយបានខ្លះព្រោះបើចង់លោតក៏ត្រូវ
ឡើងរំលងរបាំងនឹងដែរ ចឹងអ្នកនៅក្បែរនឹងប្រហែលជាអាចជួយទាន់

13 05 2010
sambatt

នេះការពារអត្តឃាតមិនទាន់់បានត្រឹមត្រូវទេ..
ប៉ុណ្ណឹងគ្រាន់់តែត្រឹមការពារការឈ្លោះគ្នា ហើយច្រានគ្នាទំលាក់់
ចុះទៅលើផ្លូវម៉េត្រូ។អំពីអត្តឃាតកម្មវិញ,មិនមានត្រឹមកន្លែងហ្នឹងទេ
ដែលមនុស្សអាចធ្វើអត្តឃាត..មានច្រើនណាស់់..សូម្បីក្នុងផ្ទះរបស់់
ខ្លួនឯងក៏អាចធ្វើទៅកើតដែរ។មើលទៅប្រហែលជានៅប្រទេសជប៉ុនហើយ
ដែលមានអត្តឃាតកម្មច្រើនជាងគេ៖ ប្រហែលជា៣០ ០០០នាក់់ក្នុងមួយឆ្នាំៗ។
ចង់់ផងដែរថាតើនៅទីកន្លែងណាដែលមនុស្សធ្វើអត្តឃាតច្រើនបំផុត?

14 05 2010
វិសាល

ប្រហែលគិតថាធ្វើចឹងស្លាប់លឿនស្រួលហើយមើលទៅ!
មិនដឹងថានៅកន្លែងណាដែរ​…???តែបើនិយាយពីប្រទេស
អាចមើលនៅនេះ ជប៉ុនមិនមែនលេខមួយទេ
http://en.wikipedia.org/wiki/List_of_countries_by_suicide_rate

13 05 2010

ចង់ស្លាប់ស្រួលទេ តែចង់រស់ទើបជាការលំបាក

14 05 2010
វិសាល

មកពីរស់ពិបាកនឹង ចឹងបានគេចង់ស្លាប់ 😀

13 05 2010
ក្មេងស្រែ

ចៀសៗៗ! ញ៉ុមចង់សំឡាប់ខ្លួន!!! អូ អាងាប់ណាធ្វើរបង់អីខ្ពស់ម្ល៉េះ? មិនហ៊ានឡើងទេ ខ្លាចធ្លាក់មក បាក់ជើង!

(យី!! ចង់សំឡាប់ខ្លួន តែខ្លាចបាក់ជើង! ហេស ហេហ…មើលទៅរបងហ្នុង ប្រហែលជាការពារ មិនបានរ៉េ! បើពិតជាមានបំណងចង់សំឡាប់ខ្លួនមែន របងប៉ុណ្ណឹងប្រហែលជាមិនស្មើនឹងកំពស់ជង្គង់ គាត់ផង)

14 05 2010
14 05 2010
ឡង់ឌី

ក្នុង​ប្រទេស​ជប៉ុន​ មាន​អ្នក​ធ្វើ​អត្តឃាត​ ច្រើន​ជាង​ប្រជាជន​កម្ពុជា​ស្លាប់​ដោយ​សារ​ជំងឺ​អេដន៍​ និង​គ្រាប់​មីន​ក្នុង​មួយ​ឆ្នាំ​ៗ​ទៅ​ទៀត…!!!

14 05 2010
វិសាល

អោយតែចឹងប្រជាជនកាន់តែខ្សត់ហើយ អត់នាំគ្នារៀបការយកកូនហើយនាំគ្នាសំលាប់ខ្លួនទៀត!

14 05 2010
ក្មេងកាមទេព

ស្រុកខ្មែរ ចង់សំលាបខ្លួនពេលណា ទីណាក៏បាន ចំបាច់ចាំរថភ្លើងមកដល់ចាំសំលាបខ្លួនធ្វើអី
បើគង់តែចង់ស្លាប់ដដែល មកឲ្យខ្ញុំសំលាប់វិញ មិនល្អទេហ្អី? >:)

14 05 2010
វិសាល

ស្លាប់ក្រោមដៃកុមារកាមទេពទើបមានន័យណេះ! 😀

14 05 2010
សុភា

បើនៅម៉ាឡេវិញ ចង់លោតចូលផ្លួវរទេះភ្លើង ត្រូវលោតអោយបានសំរេច មានន័យថាសំលាប់ខ្លួនអោយបានសំរេច។ បើគេចាប់បានត្រូវផាក់ហើយ គឺប្រហែលជា 500 រីងីត ប្រមាណ 150 តុល្លា។

14 05 2010
វិសាល

ចឹងទៀត…នៅនេះផ្ទុយវិញបើបានសំរេចគឺគ្រួសារត្រូវចេញថ្លៃ
ខូចខាចដល់ក្រុមហ៊ុនរទេះភ្លើងវិញ…

14 05 2010
Ratana

ម៉េចក៏ធ្វើអត្តឃាតអីអាក្រក់អាក្រីម៉្លេះ។

17 05 2010
វិសាល

ម៉េចចង់ចូលរួមនឹងគេអត់?

25 06 2010

ទំលាក់ មួយចំលើយតប ទៅ វិសាល បោះ​បង់​ការ​ឆ្លើយ​តប