ចំនោទមនុស្ស៦នាក់!

22 05 2010

ក្នងមនុស្ស៦នាក់ ពួកគេមានទំនាក់ទំនងនឹងគ្នាដូចខាងក្រោម៖
មានជីដូនពីរនាក់និចៅស្រីពីរនាក់
មានប្តីពីរនាក់និងប្រពន្ធពីរនាក់
មានឪពុកពីរនាក់និងកូនស្រីពីរនាក់
មានម្តាយពីរនាក់និងកូនប្រុសពីរនាក់
ម្តាយពីរនាក់និងកូនស្រីពីរនាក់
មានប្អូនស្រីពីរនាក់និងបងប្រុសពីរនាក់

តើអាចកើតមានឬអត់? ចូរពន្យល់។


សកម្មភាព

ពត៌មាន

21 responses

23 05 2010
ផ្កាយដុះកន្ទុយ

តាមខ្ញុំគិតថា វាមិនអាចតែម្តង! ព្រោះវាមិនអាចនៅក្នុងចំនោមមនុស្ស៦នាក់ត្រូវមានទំនាក់ទំនងប្អូនស្រីពីរនាក់ និងបងប្រុសពីរនាក់ ម្តាយ២និងកូនស្រី២ ម្តាយ២និងកូនប្រុស២…។

ឧបមាថា ក្រុមគ្រួសារមួយមានសមាជិក៦នាក់ គឺមានជីដូន ឪពុក ម្តាយ កូន កូនប្រសារ និងចៅ។

A តាងឲ្យជីដូន
B តាងឲ្យឪពុក​(កូនប្រសាររបស់A)
C តាងឲ្យម្តាយ(កូនស្រីបង្កើតរបស់A)
D​ តាងឲ្យកូនស្រី
E តាងឲ្យកូនប្រសារ
F តាងឲ្យចៅស្រី

នោះខ្ញុំនឹងបាន
A ជាជីដូនរបស់D ហើយCក៏ជាជីដូនរបស់Fផងដែរ នោះនាំឲ្យមានជីដូន២នាក់និងចៅស្រី២នាក់
B ជាប្តីរបស់C ហើយEក៏ជាប្តីរបស់D នោះនាំឲ្យមានប្តី២ និងប្រពន្ធ២
B ជាឪពុករបស់D ហើយEជាឪពុករបស់F នោះនាំឲ្យមានឪពុក២ និងកូនស្រី២
A ជាម្តាយក្មេករបស់B ហើយCក៏ជាម្តាយក្មេករបស់E នោះមានម្តាយក្មេក២ និងកូនប្រសារប្រុស២ (ខុសលក្ខខណ្ឌ ព្រោះមិនមែនមានម្តាយ២​ កូនប្រុស២)
A ជាម្តាយរបស់C ហើយCជាម្តាយរបស់D ហើយDជាម្តាយរបស់F នោះនាំឲ្យមានម្តាយ៣ និងកូនស្រី៣​ (ខុសលក្ខខណ្ឌ ព្រោះមិនមែនមានម្តាយ២ កូនស្រី២)
???

គិតទៅគិតមក នៅតែគិតមិនចេញថាតើ
មនុស្ស៦នាក់អាចមានទំនាក់ទំនងដូចដែលសម្មតិកម្មដែលបានឲ្យនោះ តាមរបៀបណា? ចង់ដឹងចម្លើយដល់ហើយនេះ!!!​ 🙂

23 05 2010
វិសាល

គិតតិចទៀតទៅ ព្យាយាមគង់បានសំរេច!

23 05 2010
denith

ចំនោទនេះ ខ្ញុំនៅមានចំងល់មួយចំនួន ទាក់ទងនឹងសម្មតិកម្ម ដូចជា មិនបញ្ជាក់អំពី​ ទំនាក់ទំនង ជីតា និង​ចៅ, មីង ពូ និង​ ក្មួយ ។ កង្វះខាតនេះ ធ្វើអោយខ្ញុំពិបាករកអោយឃើញនូវចំលើយណាស់ ។

តាមពិតខ្ញុំមាន គំរូមួយហើយ តែចាំមើលម្ចាស់សំនួរគេឆ្លើយតបសិន ។ ប្រហែលជាល្ងាចនេះ ដាក់ចំលើយហើយ ។

23 05 2010
វិសាល

ដាក់ចំលើយសិនមក (តែគ្រាន់តែប្រាប់ថាក្នុងចំនោទនឹងអត់មានជីតា ពូមីងអីទេ!)

23 05 2010
denith

បើថែម សម្មតិកម្មមួយនេះ ខ្ញុំទាល់តំរិះ ហើយ ។

តែវិសាលចង់និយាយថា ក្នុងលំហាត់គេមិនប្រាប់ ឬក៏ក្នុងចំលើយវាអត់មាន ។

23 05 2010
វិសាល

ក្នុងចំលើយអត់មាន

23 05 2010
Fidele

ខ្ញុំ​ទាយ​ថា​អាច​សិន​ចុះ។ ហេហេ! 😀 ចាំ​យក​ទៅ​គិត​សិន។ :mrgreen:

23 05 2010
វិសាល

តែសួរចឹងសឹងតែមួយរយភាគរយហើយគឹអាច គិតសិនទៅចឹង 😀

23 05 2010
denith

មានតែសាកល្បងទេ​ ។ តែបើគិតតាមសម្មតិកម្មបន្ថែម ដែលវិសាលដាក់មកនោះ គឺមានន័យថា ចំលើយនេះប្រហែលជាខុស ។ តែខ្ញុំនៅតែត្រូវដាក់បង្ហាញ ។

ខ្ញុំគិតថា សំរាប់គ្រួសារនេះ គឹមានមនុស្សស្រី ៣ នាក់ និងមនុស្សប្រុស ៣ នាក់ ។

ក. មានមនុស្សប្រុស (តាងដោយ ប១) និងស្រី (តាងដោយ ស១) ដែលជាបងប្អូនគ្នា ។ ប១ ជាបង របស់ ស១ ហើយមានកូនប្រុសមួយ (តាងដោយ ប២) ។
ខ. ប២ រៀបការជាមួយ ស១ ដែលជាម្តាយមីង ។ គេកើតបានកូនប្រុសមួយ (តាងដោយ ប៣ ) និង​កូនស្រីមួយ (តាងដោយ​ ស២) ។ ប៣ ជាបង​របស់ ស២។
គ. ប៣ និង ស២ រៀបការជាមួយគ្នា បានកូនស្រីមួយ (តាងដោយ ស៣) ។ ហើយ ស៣​ រៀបការ ជាមួយនឹង ប១ ដែលជាតា ។

អញ្ចឹងសូមស្រាយនូវបញ្ហាទាំងឡាយ៖
១. មានជីដូនពីរនាក់និចៅស្រីពីរនាក់ ។ ស១ ជាជីដូន របស់ ស៣ ព្រោះ ស៣ ជាកូនរបស់ ប៣ និង ស២ ដែលត្រូវជា កូនរបស់ ស១ ។ ហើយ ស៣ ជាជីដូនរបស់ ស២ ព្រោះ ស៣ រៀបការជាមួយ ប១ ក្លាយជា​ម្តាយរបស់ ប២ និង ជាជីដូដរបស់ ស២ ។
២. មានប្តីពីរនាក់និងប្រពន្ធពីរនាក់ ។ គឺ ប២ និង ស១ (ក្មួយ និងម្តាយមីង) និង ប១ និង​ ស៣ (តា ជាមួយនឹងចៅស្រី )
៣​. មានឪពុកពីរនាក់និងកូនស្រីពីរនាក់ ។ ប២ ជាឪពុករបស់ ស២ ហើយ ប៣ ជាឪពុករបស់ ស៣​ ។
៤. មានម្តាយពីរនាក់និងកូនប្រុសពីរនាក់ ។ ស១ ជាម្តាយរបស់ ប៣ ។ ហើយ ស៣ ជាម្តាយរបស់ ប២ ព្រោះ ស៣ រៀបការនឹង ប១ ដែលជាឪពុករបស់ ប២ ។
៥.​ ម្តាយពីរនាក់និងកូនស្រីពីរនាក់ ។ ស១ ជាម្តាយរបស់ ស២ ។ ស២ ជាម្តាយ​របស់ ស៣ ។
៦. មានប្អូនស្រីពីរនាក់និងបងប្រុសពីរនាក់ ។ ប១ ជាបងប្រុសរបស់ ស១ ហើយ ប៣ ជាបងប្រុសរបស់ ស២ ។

មិនដឹងថាខ្ញុំសរសេរនេះមើយយល់ឬអត់ទេ ។ តែបើនឹកឃើញចំឡើយថ្មី និងប្រកាសឡើងវិញទៀត ។

24 05 2010
វិសាល

ប្រហែលជាមើលយល់ :mrgreen:
មែនហើយត្រូវតែសាកល្បង! ចំលើយនេះមិនទាន់ត្រូវទេ…

24 05 2010
denith

មិនអីទេចឹង ។ ពេលណាប្រាប់ចំលើយ?

24 05 2010
ក្មេងស្រែ

អត់មានអីទាក់ទងគ្នាអីតិច, ២គ្រួសារផ្សេងគ្នា! មួយគ្រួសារមានយាយ, ឪពុក,ម្តាយ, កូនប្រុស១ កូនស្រី១! តែប៉ុណ្ណឹងទេញ៉ុម! (មិនបាច់ផារ៉េ ដឹងថាខុសហើយ តែខ្ជិលសារភាព)

24 05 2010
វិសាល

ស្រួលហើយសារភាពលឿនចឹង :mrgreen:

24 05 2010
kooms

សូមពេល​គិត​សិន!

24 05 2010
denith

ឥលូវសូមឆ្លើយម្តងទៀ​ត

ក្នុងគ្រួសារមាន ស្រី ៤​ នាក់ និងប្រុស ២ នាក់ ។

១. មុនដំបូងមានស្រ្តីពីរនាក់ (តាងដោយ ស១ និង ស២) មានកូនប្រុសម្នាក់មួយ (តាងដោយ ប១ និង​ ប២ ដោយ ប១ ជាកូនរបស់ ស១ ហើយ ប២ ជាកូនរបស់ ស២) ។
២. ស១ រៀបការជាមួយនឹង ប២ រីឯ ស២ រៀបការជាមួយនឹង ប១ ។
៣. ប្តីប្រពន្ធ ស១ និង ប២ មានកូនស្រីមួយ (តាងដោយ សប១) និង ប្តីប្រពន្ធ ស២ និង ប១ មានកូនស្រីមួយដែរ គឺ សប២ ។

ឥលូវបំពេញសម្មតិកម្ម៖
១.​ មានជីដូនពីរនាក់និចៅស្រីពីរនាក់៖ ស១ ជាយាយរបស់ សប២ ព្រោះ ស១ ត្រូវជាម្តាយរបស់ ប១ ហើយ ប១ មានកូនស្រីមួយ គឺ សប២ ។ ហើយ ស២ ជាយាយរបស់ សប១ ព្រោះ ស២ ជាម្តាយរបស់ ប២ ហើយ ប២ មានកូនស្រីមួយ គឺ សប ១។
២ មានប្តីពីរនាក់និងប្រពន្ធពីរនាក់៖ ប១ និង ស២ ជាប្តីប្រពន្ធ ហើយ ប២ និង ស១ ជាប្តីប្រពន្ធដែរ ។
៣.​ មានឪពុកពីរនាក់និងកូនស្រីពីរនាក់៖ ប១ ជាឪពុករបស់ សប២ ហើយ​ ប២ ជាឪពុករបស់ សប១ ។
៤. មានម្តាយពីរនាក់និងកូនប្រុសពីរនាក់៖ ស១ ជាម្តាយរបស់ ប១ ។ ស២ ជាម្តាយរបស់ ប២ ។
៥.​ ម្តាយពីរនាក់និងកូនស្រីពីរនាក់៖ ស១ ជាម្តាយរបស់ សប១ ។ ស២ ជាម្តាយរបស់ សប២ ។
៦. មានប្អូនស្រីពីរនាក់និងបងប្រុសពីរនាក់៖ (តាមសម្មតិកម្មទី ៥) ប១ ជាបងប្រុសរបស់ សប១ ព្រោះ សប១ ជាកូនរបស់ ស១ ហើយ ប២ ជាបងប្រុសរបស់ សប២ ព្រោះ សប២ ជាកូនរបស់ ស២ ។ ទាំង សប១ និង​ សប២ កើតក្រោយ ប១ និង​ ប២ ។

ខ្ញុំគិតថា នេះជាចំលើយត្រឹមត្រូវហើយ ។

25 05 2010
វិសាល

ព្យាយាមគង់បានសំរេចមែន។ អរគុណសំរាប់ការបកស្រាយដ៏ក្បោះក្បាយ
របស់បង ចំលើយនេះគឺពិតជាត្រឹមត្រូវហើយ! 😉

26 05 2010
denith

អរគុណ​ ។ តាមពិតទៅ, ខ្ញុំត្រូវកោះហៅមិត្តភក្តិមកប្រជុំគំនិតគ្នាទើបអាចដោះបាន ។

តាមពិតទៅ ទំនាក់ទំនង ងាយៗសោះ ពីដំបូងស្មានថាជាភាពសាំញ៉ាំ ។

3 12 2011
បូរ៉េត

ខ្ញុំមើលអត់សូវយល់ទេ តែខ្ញុំនឹងព្យាយាម​

3 12 2011
វិសាល

និយាយរូម ដំបូងគឺមានស្រ្តី២នាក់ ហើយមានកូនប្រុសម្នាក់មួយ។ កូនប្រុសស្រ្តីទី១រៀបការជាមួយស្រ្តីទី២ហើយមានកូនស្រី១។ ចំនែកកូនប្រុសស្ត្រីទី២រៀបការជាមួយស្រ្តីទី១ហើយមានកូនស្រី១។

4 12 2011
បូរ៉េត

អូ!!!!! មើលមុនដំបូងអត់យល់សោះ ទាល់តែពិចារណាទៅទើបដឹង។ អរគុណចំពោះការបកស្រាយ របស់បងប្រុស​ ។ 🙂

5 12 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s
%d bloggers like this: