Repost: តើ​​ពិត​​ជា​​មាន​​ក្រដាស​​ប្រាក់​​១​​លាន​​ដុល្លារ​​អាមេរិក​​មែន​​ឬ​​?​

28 05 2010

ក្រៅ​ពី​ក្រដាស​ប្រាក់​$1 $2 $5 $10 $20 $50និង$100ដែល​អាមេរិក​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​គឺ​នៅ​មាន​​ក្រដាស​​ប្រាក់​​៥​ប្រភេទ​ផ្សេង​ទៀត​ដែល​អាមេរិក​ធ្លាប់​បាន​ប្រើ​គឺ​ប្រភេទ​ក្រដាស​ប្រាក់​$500 $1,000 $5,000 $10,000និង​ក្រដាស​$100,000។​ក្រដាស​$500 $1,000​ $5,000និង$10,000ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​នៅ​ឆ្នាំ​១៨៦១​ក្នុង​ទំរង់​ជា​Interest bearing note​និង​ក្រដាស​$100,000​ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​នៅ​​​ឆ្នាំ​​១៨៦៥​​ក្នុង​​ទំរង់​​ជា​Gold certificate។​លុះ​មក​ដល់​ឆ្នាំ​១៩២៩​ទើប​មាន​ការ​បោះ​ពុម្ព​ជា​ក្រដាស​ប្រាក់​ដូច​ក្រដាស​ប្រាក់​សព្វ​ថ្ងៃ។​នៅ​ឆ្នាំ​១៩៦៩​ប្រ​ធា​នា​ធិប​តី​និច​សុន​បាន​បញ្ជា​អោយ​បញ្ឈប់​ការ​ធ្វើ​ចរាចរណ៍​សាច់​ប្រាក់​ទាំង​នេះ​និង​ប្រមូល​ក្រដាស​ប្រាក់​ទាំង​អស់​នេះ​ទុក​វិញ។​តែ​គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​២០០៩​ក្រដាស​ប្រាក់​ដែល​នៅ​សល់​ប្រមូល​មិន​ទាន់​អស់​គឺ​ក្រដាស​$1,000​មាន​ចំនួន​១៦៥ ៣៧២២​សន្លឹក ក្រដាស​$5,000​មាន​ចំនួន​៣៤២​សន្លឹក ក្រដាស​$10,000​មាន​ចំនួន​៣៣៦​សន្លឹក។
ក្រៅ​ពី​ប្រភេទ​ក្រដាស​ប្រាក់​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ គឺ​នៅ​មាន​ជន​មួយ​ចំនួន​បាន​បង្កើត​​ ក្រដាស​​ប្រាក់​​ដុល្លារ​​ក្លែង​ក្លាយ រួម​មាន​ ក្រដាស $0 $3 $22 $200 $1,000,000 $1,329,063​និង​$1,000,000,000

ប្រកាសមុន៖តើពិតជាមានក្រដាសប្រាក់១លានដុល្លារអាមេរិកមែនឬ?


ទង្វើ

Information

5 responses

28 05 2010
ឡង់ឌី

oh… i have 1,000,000 dollars
តើ​ក្រដាស់​ពីរ​ដុល្លារ​អាមេរិក​ឈប់​ប្រើ​ហើយ​ឬនៅ?

29 05 2010
វិសាល

ក្រដាសមួយលាននឹងទុកចាយទៅ😀
រឿងក្រដាសពីរដុល្លារគិតថាគ្មានបញ្ហាទេ គ្រាន់តែវាមិនសូវសំបូរចឹង ពេលណាបានវាគេច្រើនតែរក្សាវាទុក

29 05 2010
ក្មេងស្រែ

ធ្លាប់លឺមានគេនិយាយពីក្រដាស់ប្រាក់បែបនោះ តែដូចវិសាលបាននិយាយចឹង គេប្រើទុកសំរាប់ជា ការដោះដូរប្រាក់ក្នុងធនាគារ ជំនួសអោយសែក ។ តែមិនដឹងអាឡូវគេនៅប្រើឬអត់រ៉េ!

31 05 2010
Ratana

មានលុយច្រើនមែនវិសាល

1 06 2010
វិសាល

ជិតក្លាយជាអ្នកមានហើយ ហើយក៏ជិតក្លាយជាទណ្ឌិតដែរ ប្រសិនបើមានលុយនឹងមែននោះ:mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: