កូនម្នាក់១៣០០០យ៉េន/ខែ

4 06 2010

ការ​ផ្តល់​ប្រាក់​ប្រចាំ​ខែ​សំរាប់​​​ក្មេង​ចាប់​​ពី​អនុ​វិទ្យាល័យ​ចុះ​ក្រោម​​(អាយុ​​ក្រោម​​១៥​ឆ្នាំ)​គឺ​ជា​គោល​ការណ៍​មួយ​របស់​គណបក្ស​DPJ​(Democratic Party of Japan)​ដែល​បាន​សន្សា​ចំពោះ​ប្រជាជន​នៅ​ក្នុង​យុទ្ធនាការណ៍​បោះឆ្នោត​កាល​ពី​ឆ្នាំ​ទៅ។​នៅ​ដើម​ខែ​នេះ​គោលការណ៍​នេះ​ត្រូវ​បាន​អនុវត្ត​សាក​ល្បង​នៅ​តំបន់​ចំនួន​៧​កន្លែង​គឺ​នៅ​ក្រុង​Asahi​នៃ​ខេត្ត​Toyama ភូមិ​Awashimaura​នៃ​ខេត្ត​Niigata​និងក្រុង​ចំនួន​ប្រាំ​ផ្សេង​ទៀត​នៃ​កោះ​Hokkaido។​ប្រាក់​ដែល​ប្រគល់​អោយ​នោះ​គឺ​មាន​ចំនួន​១៣០០០យ៉េន​(ប្រហែល​១៤០​ដុល្លា​អាមេរិក)​ក្នុង​មួយ​ខែ​(នឹង​ត្រូវ​ផ្តល់​អោយ​រហូត​ដល់​ពេល​ដែល​ក្មេង​នោះ​រៀន​ចប់​អនុ​វិទ្យាល័យ)។​គោល​នយោបាយ​នេះ​គឺ​ដើម្បី​ជួយ​ធ្វើ​អោយ​មាន​កំនើន​ប្រជាជន​ឡើង​វិញ​ខណៈ​ដែល​ប្រទេស​មួយ​នេះ​កំពុង​តែ​មាន​កំនើន​ប្រជាជន​អវិជ្ជមាន។​

អត្រាកំនើនប្រជាជនជប៉ុននៅឆ្នាំ២០០៦៖ +០.០១%
អត្រាកំនើនប្រជាជនជប៉ុននៅឆ្នាំ២០០៧៖ -០.០៩%
អត្រាកំនើនប្រជាជនជប៉ុននៅឆ្នាំ២០០៨៖ -០.១៣៩%
អត្រាកំនើនប្រជាជនជប៉ុននៅឆ្នាំ២០០៩៖ -០.១៩១%


ទង្វើ

Information

8 responses

4 06 2010
Ratana

ទំនងដែរតើ

5 06 2010
វិសាល

នឹងទំនងតើ បង្កើតកូនយកលុយ😀

5 06 2010
Ratana

ចឹងត្រូវបង្កើតកូនអោយបានច្រើនណា បើពិបាកណាស់ចាំខ្ញុំជួយខ្លះ😀

5 06 2010
វិសាល

មិនបាច់ជួយទេ អ្នករៀននៅនឹងគ្រប់គ្រាន់ហើយ!:mrgreen:

21 12 2010
22 12 2010
ពិសិដ្ឋ

បើខ្ញុំមានឧិកាស! ខ្ញុំនឺងទៅរស់នៅជប៉ុនហើយយកប្រពន្ឋជប៉ុន និង បង្កើតកូននៅទីនោះ! ព្រោះចិញ្ចឹមកូនម្នាក់មានការចំណាយច្រើនណាស់ !បើបានរដ្ឋាភិបាលចេញអោយចឹងដូច ស្រួលបន្តិច ! ហេហេ​!

22 12 2010
វិសាល

អោយតែពួកែ ចាំមើលមើល៍ចិញ្ចឹមរស់អត់១៤០ដុល្លារក្នុងមួយខែនឹង😀

13 01 2011
ថ្ងៃឈានចូលអាយុពេញវ័យ (Coming of Age Day) « ពីនេះពីនោះ

[…] អានផងដែរ៖ ប្រទេស​​ចំនួន​​២០​​ដែល​​មាន​​កំនើន​​ប្រជាជន​​​តាម​​ធម្មជាតិ​អវិជ្ជ​មាន​​ឬ​​សូន្យ កូនម្នាក់១៣០០០យ៉េន/ខែ […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: