ការ​ប្រកួត​កីឡា​​ប្រចាំ​​សាលា (៣០មិថុនា២០១០)

2 07 2010

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ នៅ​សាលា​ញ៉ុម​មាន​ការ​ប្រកួត​កីឡា​ប្រចាំ​សាលា​ដែល​រួម​មាន​ប្រាំ​វិញ្ញាសា​(បាល់ទាត់ បាល់ទះ បាល់បោះ ប៉េងប៉ុង និង តិន្នីស)។​គ្រប់​ថ្នាក់​នីមួយៗ​ត្រូវ​បែង​ចែក​ជា​ប្រាំ​ក្រុម​ដើម្បី​ចូល​រួម​ប្រកួត​ជាមួយ​ថ្នាក់​ផ្សេង​ទៀត​។លទ្ធផល​ដែល​ទទួល​បាន​គឺ​តិន្នីស​ថ្នាក់​ញ៉ុម​​បាន​​ឈ្នះ​​នៅ​ជុំ​ទី​មួយ តែ​ត្រូវ​ចាញ់​នៅ​ជុំ​ទី​ពីរ។​ចំនែក​ក្រៅ​ពី​នេះ​គឺ​ធ្លាក់​តាំង​ពី​ជុំ​ទី​មួយ​ទាំង​អស់​​(ពិត​ជា​អស្ចារ្យ​មែន​ថ្នាក់​ញ៉ុម😀 បាក់​មុខ​មិន​ស្ទើរ​ទេ ហើយ​គ្មាន​​មុខ​ទៅ​ជួប​គ្រូ​កីឡា​ប្រចាំ​ថ្នាក់​ទៀត។)​
រូបភាពខ្លះៗ៖
បាល់ទាត់ (លេងតែម្ខាងប្រាំនាក់ទេ)




បាល់ទះ


ថតបានតែប៉ុនណឹងទេ😀
តារាងប្រកួត (បាល់បោះ)


ទង្វើ

Information

9 responses

2 07 2010
ដានិត

មកពីកូនទន្សាយធាត់ពេករត់មិនរួចហ្នឹងណាបានជាចាញ់គេនោះ!គួរតែដូរពីទន្សាយតូចទៅជា​កូននទ្សាយកាម៉ាប់វិញទៅណា។

3 07 2010
វិសាល

កុំចេះតែថាអត់បានចូលលេងទេណា បើបានចូលលេងមិនចាញ់ដូចចឹងទេ!

2 07 2010
Tann

មិនឃើញរូបវិសាលឯងទេ។ លេងអីដែរ? ញ៉ុមចង់ប្រកួតពីងប៉ុងណាស់ អាចកំដរបានទេ?

3 07 2010
វិសាល

លេងបាល់ ញ៉ុមកីឡាករបំរុង អត់​បាន​ចូល​លេង​ទេ​ព្រោះ​ចាញ់​តាំង​ពី​ជុំ​ជំរុះ​ទី​មួយ​បាត់​ទៅ​ហើយ។ ពីងប៉ុង? ល័ង​ឯង​មិន​មែន​ជា​ដៃ​គូ​ញ៉ុម​ទេ😉

3 07 2010
ភារម្យ

ចាញ់គេហើយ! ហែកកេប្រាប់គេទៀត!!!! ឈឺចាប់ណាស់!😆

3 07 2010
វិសាល

អត់សូវឈឺចាប់ម៉ានទេ ព្រោះញ៉ុមអត់បានចូលលេងទេ!

3 07 2010
Tann

មែន! ខ្ញុំមិនមែនជាដៃគូវិសាលឯងទេ ព្រោះអីវិសាលឯងមិនចេះលេងផង ធ្វើម៉េចនឹងប្រកួតនឹងញ៉ុមបានទៅ? ខ្ញុំប្រាប់វិសាលឯងចុះ ឥឡូវនេះសូម្បីតែឈុនក៏ញ៉ុមមិនខ្លាចដែរ ថ្វីដៃញ៉ុមរីកចម្រើនជាងមុនច្រើនណាស់។

3 07 2010
វិសាល

ញ៉ុមក៏ចង់និយាយចឹងដែរ😀

20 10 2010

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: