​​រូបភាព​Myth of tomorrow​

27 07 2010

Shibuya​គឺ​ជា​ទី​ប្រជុំជន​មួយ​ដ៏​ធំ​នៅ​ក្រុង​តូក្យូ​។​អ្នក​គ្រប់​គ្នា​ដែល​បាន​មក​ដល់​ស្ថានីយ​រថភ្លើង​Shibuya​ភាគ​ច្រើន​ពិត​ជា​នឹង​បាន​ប្រទះ​ឃើញ​នូវ​ផ្ទាំង​គំនូរ​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​បិទ​ភ្ជាប់​នៅ​លើ​ជញ្ជាំង។​រូបភាព​នេះ​ត្រូវ​បាន​គូរ​ដោយ​លោក​Taro Okamoto(១៩១១-១៩៩៦)​នៅ​ឆ្នាំ​១៩៦៧ មាន​ប្រវែង​៣០​ម៉ែត្រ​និង​មាន​កំពស់​៥​ម៉ែត្រ​កន្លះ។​វា​មាន​ឈ្មោះ​ថា​Myth of tomorrow​(Ashita no Shinwa)។​រូបភាព​Myth of tomorrow​គឺ​ជា​រូបភាព​ដែល​គូរ​បង្ហាញ​ពី​ភាព​រន្ធត់​និង​វិនាសកម្ម​នៃ​ការ​ទំលាក់​គ្រាប់​បែក​បរិមាណូ​របស់​អាមេរិក​នៅ​Hiroshima​និង​Nagasaki​នៅ​ថ្ងៃ​ទី​៦​និង​ទី​៩​ខែ​សីហា​ឆ្នាំ​១៩៤៥។
ដំបូង​រូបភាព​នេះ​ត្រូវ​បាន​គូរ​នៅ​លើ​ជញ្ជាំង​នៃ​បន្ទប់​ទទួល​ភ្ញៀវ​ក្នុង​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​នៅ​ទីក្រុង​ម៉ិចស៊ិចកូ​ដែល​គ្រប់គ្រង​ដោយ​ជន​ជាតិ​ម៉ិចស៊ិចកូ​ម្នាក់​ដែល​ជា​property developer។​នៅ​ឆ្នាំ​១៩៦៩​នោះ​ដោយ​សារ​តែ​ជន​ជាតិ​ម៉ិចស៊ិចកូ​នោះ​មាន​វិបត្តិ​ថវិកា​គាត់​ក៏​បង្ខំ​ចិត្ត​លក់​សណ្ឋាគារ​នោះ។​ចំនែក​រូបភាព​នោះ​ក៏​ត្រូវ​គេ​រុះ​រើ​ចោល​ហើយ​ក៏​បាត់​ដំនឹង​រហូត។​លុះ​មក​ដល់​ឆ្នាំ​២០០៣​គេ​ក៏​ប្រទះ​ឃើញ​រូបភាព​នោះ​វិញ​នៅ​កន្លែង​ដាក់​សំភារៈ​សំនង់​មួយ​នៅ​ជាយ​ក្រុង​មិចស៊ិចកូ។​ក្រោយ​ពី​ប្រគល់​មក​អោយ​ជប៉ុន​វិញ​រូបភាព​Myth of tomorrow​ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​Museum of Contemporary Art Tokyo​ចាប់​ពី​ថ្ងៃ​ទី​២៧​មេសា​២០០៧​ដល់​ថ្ងៃ​១៣​មេសា​២០០៨។​បន្ទាប់​មក​គេ​ក៏​បាន​យក​រូបនោះ​មក​​ដាក់​តាំង​ជា​សាធារណៈ​នៅ​ស្ថានីយ​រថភ្លើង​Shibuya​ចាប់​ពី​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨។


សកម្មភាព

Information

12 responses

27 07 2010
ភារម្យ

រូបហ្នឹងមានន័យអាមិច?

27 07 2010
វិសាល

ប្រាប់ហើយតើនិយាយពីវិនាសកម្មនៃការទំលាក់គ្រាប់បែក…

28 07 2010
ភារម្យ

he he សូរី អត់ត្រួសៗ ទើបអត់ដឹង!

28 07 2010
ភារម្យ

*អាន

27 07 2010
Fidele

សាក​រក​គូរ​រូប​របៀប​ហ្នឹង​តាំង​លក់​ដែរ! :mrgreen:

27 07 2010
វិសាល

ចាំញ៉ុមជួយទិញ :mrgreen:

28 07 2010
angelkid

មើលរូបនេះ នឹកឃើញដល់មិត្តជប៉ុនខ្ញុំដែលនៅទីក្រុងតូក្យូ!!!
ឥឡូវធំបាត់ ពួកស្រុកគេដូចជាឆាប់ធំជាងអ្នកនៅស្រុកឯងឯណេះទៀត!!!
ស្មានលែងត្រូវ!!!

28 07 2010
Tann

អេហ! វិសាល !
ញ៉ុមដើរកាត់ស្ថានីយ៍shibuya ជាច្រើនដងមកហើយដូចជាមិនបានចាប់អារម្មណ៍រូបនឹងសោះ។ វិសាលឯងឃើញរូបនឹងទេកាលពីនៅតូក្យូ? ម៉េចក៏មិនព្រមប្រាប់គ្នាផងទេកាលពីនៅតូក្យូនោះ? បើដឹងថាវាមានទាក់ទងនឹងរឿងរ៉ាវទំលាក់គ្រាប់បរិមាណូនោះ ខ្ញុំនឹងចាប់អារម្មណ៍មើលបាត់ហើយ។ ទាល់តែឥលូវចេញពីតូក្យូបាត់ មិនសូវមានឱកាសទេចឹង។ ចាំញ៉ុមទៅលេងតូក្យូ ញ៉ុមនឹងរកមើលរូបនឹងម្តង។

28 07 2010
វិសាល

អេហ៍…អត់ឃើញ?ចប់បាត់ហើយ រូបប៉ាប៉ុនណាណីមើលអត់ឃើញ បើស្រីស្អាតនៅShibuyaមិនបាច់ហៅមើលក៏ឃើញដែរ​ :mrgreen: ពេលជិះរថភ្លើងពីកូម៉ាបា វ៉ៃចេញហើយ ដើរមកត្រង់មកឃើញហើយ 😉
នែ កុំប្រាប់ថាអត់ស្គាល់Hachikoទៀតណា :mrgreen: តាអត់ស្គាល់អានឹងចប់មែនទែនហើយ 😀

28 07 2010
Tann

ស្គាល់តា អាឆ្កែ ហាជីកុ នឹងនោះ។ ញ៉ុមចាំថាមានរូបមួយដែរពេលចេញមក តែដូចជាមិនមែនរូបបែបនឹង។ ប្រហែលញ៉ុមមិនបានពិនិត្យឱ្យច្បាស់ហើយមើលទៅ។ បើដឹងមានប្រវត្តិរូបបែបនេះ មើលម៉ាព្រឹកបាត់ហើយ។ ម៉ោពីសាលឯងនឹងណា ។ ចំនេះដឹងប្លែកៗចឹងអត់ជួយណែនាំទេ បើឃើញស្រីស្អាតៗ បានកេះប្រាប់។ យ៉ាប់ម៉ង !

29 07 2010
វិសាល

កុំចេះតែថា អត់មានបានកេះទេ មើលតាខ្លួនឯងសោះនឹងណា 😀

30 07 2010
Tann

ហាសហា !

ទំលាក់ មួយចំលើយតប ទៅ Fidele បោះ​បង់​ការ​ឆ្លើយ​តប