ហេតុអ្វីនារីជប៉ុនមានដំនើរជើងទា?

30 07 2010

នៅប្រទេសជប៉ុន នារីមួយចំនួនមានដំនើរជារាងអក្សរOឬ​គេ​ហៅ​ថា​ដំនើរ​ជើង​ទា​(O-leg or pigeon-toed)។ មូលហេតុ​ដែល​ធ្វើ​អោយ​នារី​ជប៉ុន​មាន​ដំនើរ​ជើង​បែប​នេះ​គឺ​នៅ​ជា​អាថ៌​កំបាំង​នៅ​ឡើយ។​​​អ្នក​ខ្លះ​និយាយ​ថា​មក​ពី​​កាល​ពី​អតីត​កាល​ពួក​គេ​បរិភោគ​អាហារ​ខ្វះ​ជាតិ​ប្រូតេអ៊ីន​និង​ជាតិ​កាល់ស្យូម។​មតិ​មួយ​ចំនួន​ទៀត​យល់​ថា​ជនជាតិ​ជប៉ុន​គិត​ថា​ការ​ដើរ​របៀប​នេះ​គឺ​រឺត​តែ​ធ្វើ​អោយ​ពួក​គេ​កាន់​តែ​គួរ​អោយ​ស្រលាញ់​ថែម​​មួយ​កំរិត​ទៀត។ចំនែក​ឯ​ការ​បក​ស្រាយ​តាម​វិទ្យាសាស្រ្ត​វិញ​គឺ​គេ​បក​ស្រាយ​ទាក់​ទង​នឹង​លំនឹង​នៃ​ការ​ធ្វើ​ដំនើរ​។គេ​បាន​ធ្វើ​ការ​បក​ស្រាយ​ដោយ​លើក​ឧទាហរណ៍​ពី​ស្ត្រី​លោក​ខាង​លិច​ដែល​ភាគ​ច្រើន​មាន​គូទ​ធំ​ អ៊ីចឹង​ហើយ​ដើម្បី​អោយ​​ការ​ដើរ​មាន​លំនឹង​គឺ​គេ​ត្រូវ​ដើរ​ដោយ​យក​ជើង​ចេញ​ក្រៅ​។​ដូច​គ្នា​នឹង​នារី​ជប៉ុន​ដែល​គូទតូច​ ដើម្បី​រក្សា​លំនឹង​ក្នុង​ការ​ដើរ​ គឺ​គេ​ត្រូវ​ដើរ​ដោយ​យក​ជើង​ចូល​ទៅ​ខាង​ក្នុង។
ដំនើរជារាងអក្សរOរបស់នារីជប៉ុន


O-Leg Supporterដែលគេអាចរកទិញបាននៅប្រទេសជប៉ុន


ទង្វើ

Information

7 responses

30 07 2010
សុភា

ធ្លាប់មានមិត្តភក្តិរៀននៅជប៉ុន គេប្រាប់ថា ស្រីៗជប៉ុនទំលាប់ឈរយកកែងជង់ចេញក្រៅ ដើម្បីអោយមានរាងស្អាត។ ចឹងហើយ បានពេលឈរចឹងយូៗទៅ ដើរទៅចឹងដែរ។ នេះបើតាមខ្ញុំគិតទេ

30 07 2010
Tann

ហាសហា ! សាលឯងពូកែស្រាវជ្រាវរឿងប្លែកៗតែម៉ង សូមសរសើរ។ សូមអរគុណដែលតែងតែចែករំលែកចំនេះដឹងប្លែកៗ។ បើបកស្រាយតាមទ្រឹស្តីលំនឹងនោះ នារីខ្មែរវិញយ៉ាងម៉េចដែរ? តែញ៉ុមដូចជាកំរឃើញមាននារីខ្មែរដើរដំនើរជើងទាណាស់។
ទាក់ទងរឿងដើរដំនើរជើងទារបស់នារីជប៉ុន តើវាអាចបណ្តាលមកពីការពាក់ស្បែកជើងសង្រែកមានកែង ដែលពួកនាងតែងតែប្រើប្រាស់ នៅពេលស្លៀកពាក់គីម៉ូណុដែរទេ? ខ្ញុំតែងឃើញដំនើររបស់ពួកគេច្រើនតែបែបនេះ រាល់ពេលស្លៀកពាក់គីម៉ូណុជាមួយស្បែកជើងប្រភេទនេះ។ ម្យ៉ាងអាចគេគិតថាការដើរបែបនេះបង្ហាញពីចរិតសុភាពទេដឹង ?

31 07 2010
ក្មេងស្រែ

ជាបែបបទនៃការដើរបស់គេទេដឹង? បើយើងងាកទៅមើលពេលដែលគេស្លៀកពាក់ប្រពៃណី គីមូណុ វិញ, គឺដើរលើកជើងស្ទើរតែមិនរួចទេ, ឈាន១ជំហ៊ានសឹងតែ៥សង់ទីម៉ែត្រអីហ្នឹង ។ អាចនិយាយបានថា បើដឹងចឹងនឹងធ្វើអោយពួកគេរឹតតែគួរអោយស្រឡាញ់ គួរអោយខ្នាញ់ចឹងបានដែរ ព្រោះមើលទៅនារីៗជប៉ុន ពិតជាគួរអោយខ្នាញ់មែន!

31 07 2010
ភារម្យ

វិសាលពិនិត្យតាំងពីគូថគេឡើង! កាន់តែខូចហើយ!!!!

31 07 2010
វិសាល

@ល័ង បងសុភា និង ក្មេងស្រែៈ​ តាមយោបល់អ្នករាល់គ្នាដូចជាសមហេតុផលម្យ៉ាងដែរ…
Thx for sharing😉
@បងភារម្យៈ មែនទេ ញ៉ុមថាតាមគេទេ មិនបានទៅពិនិត្យអីទេ:mrgreen:
បើនិយាយរឿងខូច គឺខូចយូរហើយ😀

31 07 2010
kooms

ខ្ញុំ​គិតថានោះជាទំលាប់របស់ពួកគេមក​តៗគ្នាទេ

3 08 2010
វិសាល

បើនិយាយថាទំលាប់ក៏នៅមិនទាន់ច្បាស់ ចុះហេតុអីបានជាគេទំលាប់ចឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: