អារម្មណ៍​មួយ​នោះ​បាន​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​…

17 10 2010

មិនចង់គិតទេ…មិនចង់អោយវាកើតឡើងម្តងទៀតទេ តែ​វា​នៅ​តែ​កើត​មាន​ឡើង​​ទាល់​តែ​បាន​…​វា​ហាក់​ដូច​ជា​អារម្មណ៍​មួយ​ដែល​ខ្លួន​ឯង​ហាក់​នៅ​ឯកោ​តែ​ម្នាក់​ឯង គ្មាន​អ្នក​យក​ចិត្ត​ទុក​ដាក់​…​អារម្មណ៍​ដែល​ហាក់​ដូច​ជា​បាត់​បង់​អ្វីៗ​ទាំង​អស់​…​អារម្មណ៍​ដែល​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​គ្មាន​ប្រយោជន៍​…​អារម្មណ៍​ដែល​គ្មាន​ជំនឿ​ជាក់​លើ​ខ្លួន​ឯង​ត​ទៅ​ទៀត​…​អារម្មណ៍​ដែល​ធ្វើ​អោយ​យើង​មិន​ចង់​ធ្វើ​អ្វីៗ​ទាំង​អស់​ក្រៅ​ពី​អង្គុយ​សោក​សៅ​តែ​ម្នាក់​ឯង។ អារម្មណ៍​នោះ​វា​បាន​កើត​ឡើង​ម្តង​ទៀត​កាល​ពី​ម្សិល​មិញ​…​មិន​ដែល​មាន​អារម្មណ៍​បែប​នោះ​ជា​យូរ​មក​ហើយ​​…😦 ប៉ុន្តែ​ឥលូវ​នេះ​អារម្មណ៍​មួយ​នោះ​បាន​បាត់​រលត់​ទៅ​វិញ​ហើយ​ ឥលូវ​ខ្ញុំ​អាច​ញញឹម អាច​សើច​ ហើយ​ជា​ពិសេស​អាច​ដេក​លក់​បាន​ស្រួល​ញ៉ាំ​ក៏​បាន​ឆ្ងាញ់​😀 សង្ឃឹម​ថា​អារម្មណ៍​នោះ​នឹង​មិន​កើត​ឡើង​ម្តង​ទៀត​ទេ😉


ទង្វើ

Information

14 responses

17 10 2010
share4khmer

បែបមានអារម្មណ៏ចង់បាន “ប្រពន្ធ” ហើយមើលទៅ lolzz😆

18 10 2010
ភារម្យ

ថឹមថូវ!

18 10 2010
វិសាល

អូ…នាក់ទាំងពីរធ្លាប់មានបទពិសោធន៍ហើយ បានជាដឹងច្បាស់ម៉េះ!

17 10 2010
nithnith

ជាអារម្មណ៏ដែលពិបាកយល់ កើតដោយគ្មានមូលហេតុ។ស្អប់អារម្មណ៏បែបនេះណាស់​:(

18 10 2010
17 10 2010
share4khmer

😦 ញ៉ុមក៏ស្អប់អារម្មណ័បែបនេះដែរ​ ហេតុអីបានជាវាតាមញ៉ុមជាប់រហូតបែបនេះ !! មិនយល់???

18 10 2010
វិសាល

អុញ…មានអ្នកពិបាកជាងញ៉ុមទៀត…😦

18 10 2010
Fidele

ស្មាន​តែ​មាន​តែ​ខ្ញុំ​ទេ! អរគុណ​ដែល​បាន​ប្រាប់!:mrgreen:

18 10 2010
វិសាល

ម្នាក់ទៀតហើយ! ម៉េចមានអារម្មណ៍ចង់បានប្រពន្ធដែរ?:mrgreen:

18 10 2010
Fidele

ប្រពន្ធ​យក​មក​ធ្វើ​អី នាំ​តែ​ទើស​ដៃ​ទើស​ជើង។😉

18 10 2010
វិសាល

ពិតជាគំនិតដូចគ្នាមែន សង្សារអីក៏ដោយ យកមកទើសដៃទើសជើងណស់ (នេះជាសំដីអ្នកដែលរកសង្សារមិនបាន :D)

18 10 2010
share4khmer

ញ៉ុមដឹងហើយមិនបាច់បាកាសប្រាប់គេថាអ៊ំអត់មានសង្សានោះ !!
អ៊ំសាលមានតា បាពុន !! lolzz

18 10 2010
វិសាល

កុំមាត់លឺពេកមើល៍ ប៉ាយ៉ាត់អ៊ំរកសង្សារមិនបានទៅ😀

18 10 2010
share4khmer

ស៊ូត…..ស៊ូត…..!!!😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: