ប្រែ​ក្លាយ​ហាណិដា​អោយ​ទៅ​ជា​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ

21 10 2010

អស់​មាន​ការ​បែង​ចែក​ត​ទៅ​ទៀត​ហើយ​ដែល​ថា​ណារិតា​គឺ​ជា​អាកាស​យានដ្ឋាន​អន្តរជាតិនិង​ហាណិដា​​គឺ​អាកាស​យាន​ដ្ឋាន​ក្នុង​ស្រុក​សំរាប់​ទីក្រុង​តូក្យូ បន្ទាប់​ពី​ការ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ចំណត​ថ្មី​មួយ​(International Terminal)​នៃ​អាកាស​យាន​ដ្ឋាន​ហាណិដា​សំរាប់​ហោះ​ហើរ​ជា​អន្តរជាតិ​នា​ថ្ងៃ​នេះ។
អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ណារិតា​(Narita International Airport)​គឺ​ជា​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ដ៏​ធំ​មួយ​ដែល​ចាប់​បើក​អោយ​ប្រើប្រាស់​ពី​ឆ្នាំ​១៩៧៨​សំរាប់​ការ​ហោះ​ហើរ​អន្តរជាតិ​ចូល​មក​កាន់​ទី​ក្រុង​តូក្យូ។​​វា​ស្ថិត​នៅ​ក្នុង​ខេត្ត​Chiba​ដែល​មាន​ចំងាយ​ប្រហែល​៥៧.៥​គីឡូ​ម៉ែត្រ​ពី​ស្ថានីយ​រថ​ភ្លើង​តូក្យូ​(Tokyo Station)។​ណារិតា​គឺ​ជា​អាកាស​យានដ្ឋាន​ដែល​មមា​ញឹក​ជាង​គេ​លំដាប់​ទី​២នៅ​ក្នុង​ប្រទេស​ជប៉ុន​បន្ទាប់​ពី​ហាណិដា​និង​លំដាប់​ទី​៨​ក្នុង​ពិភព​លោក។ចំនែក​ឯ​អាកាស​យាន​ដ្ឋាន​ហាណិដា​(Haneda Airport)ដែល​ឥលូវ​នេះ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​តូក្យូ​(Tokyo International Airport)​ជា​អាកាស​យាន​ដ្ឋាន​មួយ​ដែល​ប្រើប្រាស់​សំរាប់​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ចូល​មក​កាន់​ក្រុង​តូក្យូ​និង​មាន​ការ​ហោះហើរ​ខ្លះៗ​ចេញ​ទៅ​កាន់​ប្រទេស​នៅ​អាស៊ី​ខាង​កើត។​វា​ស្ថិត​នៅ​ក្នុង​សង្កាត់​Ota​នៃ​ទីក្រុង​តូក្យូ​ដែល​មាន​ចំងាយ​ប្រមាណ​១៤​គីឡូម៉ែត្រ​ពី​ស្ថានីយ​រថភ្លើង​តូក្យូ។​ហាណិដា​គឺ​ជា​អាកាស​យាន​ដ្ឋាន​មមា​ញឹក​លំដាប់​ទី២នៅ​អាស៊ី​និង​ទី​៥​ក្នុង​ពិភពលោក។
មូល​ហេតុ​ដែល​​ហាណិដា​អាច​​ក្លាយ​ទៅ​ជា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​នោះ​ក៏​ដោយ​សារ​តែ​គេ​អាច​សាង​សង់​នូវ​ផ្លូ​រត់​ថ្មី​មួយ​ទៀត​(Runway D)​នៅ​​តំបន់​ឆក​តូក្យូ​(Tokyo Bay)​ដែល​មិន​សូវ​ប៉ះ​ពាល់​ដល់​បរិសា្ថន​និង​ជា​ពិសេស​គឺ​បច្ចេក​ទេស​ដែល​កាត់​បន្ថយ​សំលេង​រំខាន​នៅ​ពេល​ហោះ​ឡើង​ដែល​អាច​ធ្វើ​អោយ​គេ​អាច​ធ្វើ​ការ​ហោះ​ឡើង​នៅ​ពេល​យប់​បាន​ ខណៈ​ពេល​ដែល​ព្រលាន​យន្ត​ហោះ​ណារិតា​មិន​អាច​ធ្វើ​ការ​ហោះ​ឡើង​នៅ​ពេល​យប់​បាន​ទេ។
ហាណិដា​នឹង​ធ្វើ​អោយ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​មក​កាន់​ទីក្រុង​តូក្យូ​ព្រោះ​គេ​ចំនាយ​ពេល​ត្រឹម​តែ​២០​នាទី​ប៉ុន​នោះ​ដើម្បី​ធ្វើ​ដំនើរ​ចូល​មក​កណ្តាល​ទីក្រុង​តូក្យូ​ខណៈ​ដែល​គេ​ត្រូវ​ចំនាយ​ពេល​ពី​១​ម៉ោង​ទៅ​១​ម៉ោង​កន្លះ​ពី​ណារិតា​។
នៅ​ពេល​ខាង​មុខ​ហាណិដា​និង​ក្លាយ​ទៅ​ដៃ​គូ​ប្រកូត​ប្រជែង​មួយ​នឹង​អាកាស​យាន​ដ្ឋាន​ធំ​ៗ​នៅ​អាស៊ី​ខាង​កើត​ដូចជា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​Incheon​របស់​កូរ៉េ​ខាង​ត្បូង​និង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​Hong Kong។
ហាណិដា (Terminal 1)

ហាណិដា (Terminal 2)

ហាណិដា (International Terminal)


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: