ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​១​(​ភ្នំពេញ​-ហូជីមិញ)

24 10 2010

នៅ​ពេល​ដែល​ញ៉ុម​ទៅ​លេង​ខ្មែរ​កាល​ពី​ខែ​សីហា ញ៉ុម​ក៏​បាន​ឆ្លៀត​ពេល​ទៅ​លេង​នៅ​វៀតណាម​បាន​៦​ថ្ងៃ(ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ដល់​ថ្ងៃ​ទី​២​ខែ​កញ្ញា)​​ដែរ​ជា​មួយ​នឹង​ក្រុម​គ្រួសារ ដោយ​ទៅ​តាម​រយៈ​ក្រុម​ហ៊ុន​ទេសចរណ៍។​ដោយ​សារ​តែ​ក្រុម​គ្រួសារ​ញ៉ុម​មាន​ចំនួន​ច្រើន​​ ហើយ​​ម្យ៉ាង​ទៀត​ដោយ​សារ​តែ​មាន​ក្មេង​តូច​ៗ​ពីរ​នាក់​ផង​ ខ្លាច​លំបាក​…​ពួក​យើង​ក៏​សំរេច​ចិត្ត​បង់​បន្ថែម​លើ​តំលៃ​ធម្មតា​បន្តិច​បន្តួច​ដើម្បី​ប៉ាវ​ឡាន​មួយ​ផ្តាច់​តែ​ម្តង។​និយាយ​រួម​ពី​ដំនើរ​កំសាន្ត​នេះ​គឺ​សប្បាយ។​ទៅ​តាម​ក្រុម​ហ៊ុន​ទេសចរណ៍​ចឹង​ ដើរ​ក៏​សប្បាយ​ ដេក​ក៏​ស្រួល​ ញ៉ាំ​ក៏​ឆ្ងាញ់​ទៀត​ ចំណែក​តំលៃ​ក៏​សមរម្យ​ដែរ​បើ​ធៀប​នឹង​អ្វី​ដែល​គេ​ផ្តល់​អោយ​យើង។
ផ្លូវជាតិដែលពេលនោះកំពុងតែជួសជុល…

ទិដ្ឋភាពនៅហូជីមិញ




ទៅលេងមជ្ឈមណ្ឌលកំសានដាំសែន ថ្ងៃ​ទី​មួយ​នឹង​ស៊យ​បន្តិច​ដោយ​សារ​តែ​ភ្លៀង​អត់​បាន​ដើរ​លេង​ច្រើន ក្រៅ​ពី​អង្គុយ​មើល​សៀក។




នេះជាស្តាយ៍របស់កូកូ ថតរូបតែងតែលានអណ្តាត😀


ទង្វើ

Information

18 responses

24 10 2010
វ៉ាន់ ចំរើន

ញ៉ុមទៅវៀតណមច្រើនដងដែរតែអត់បានទៅកន្លែងហ្នឹងសោះ !!!

24 10 2010
វិសាល

ចុះបងទៅលេងខាងណាវិញ? ហាណូយ?

24 10 2010
វ៉ាន់ ចំរើន

ហូជីមិញហ្នឹងឯង !!

24 10 2010
វិសាល

អូ…ស្មានតែទៅកន្លែងណាផ្សេង^^

24 10 2010
វ៉ាន់ ចំរើន

ឥឡូវ លោក វិសាលនៅខ្មែរ ឬទៅបរទេសវិញហើយ ?

24 10 2010
វិសាល

អូយ…ហៅសុទ្ធតែលោក!ញ៉ុមប្អូនបងទេ^^
អត់នៅខ្មែរទេអាលូវ ញ៉ុមត្រលប់មកហើយ។

24 10 2010
វ៉ាន់ ចំរើន

មិនអីទេ ! ខ្ញុំចូលចិត្តឲតម្លៃអ្នកជុំវិញខ្លួន !!!និយាយចឹង
ឆ្នាំណាទើបមកនៅខ្មែរវិញ ?

25 10 2010
វិសាល

បាទ…អោយតំលៃអ្នកជុំវិញខ្លួន គេនឹងអោយតំលៃបងវិញហើយ។ តើហៅញ៉ុមលោកចឹងដូចអៀនខ្លួនណាស់^^
ទំរាំចប់នៅយូរទៀតណាស់បងអើយ…

24 10 2010
pisitnseiha

ដាំសេន សប្បាយតើ! ចូលចិត្តសួនដាយណូសឺ! 

25 10 2010
វិសាល

ស្តាយណាស់ដែលអត់បានដើរច្រើន…

24 10 2010
achharia

តាមហាងរឺតាមផ្សារនៅទីនោះ វិសាលនិយាយភាសាអ្វីជាមួយពួកគេ ?
បើគេបានដឹងថាយើងជាទេសចរទៅពីខ្មែរ តើគេមានខំនិយាយខ្មែរតាក់រតុប
មករកយើងខ្លះទេ ? សំបូរគេនិយាយអង់គ្លេសទេ ?

25 10 2010
វិសាល

ដូចជាអត់មានអ្នកចេះខ្មែរទេ បើចេះក៏ចេះមួយម៉ាត់ៗនឹង។ នៅតាមផ្សារឃើញមានអ្នកចេះអង់គ្លេសច្រើនគួរសមដែរ។ តែបើមិនចេះគឺប្រើកាស្ចូចុចលេខអោយមើល😀

25 10 2010
ភារម្យ

ថ្ងៃណាមួយបងនឹងទៅលេងដែរហើយ….. កំពុងតារងចាំ…

25 10 2010
វិសាល

ញ៉ុមដឹងហើយរង់ចាំការប៉ាពន្ធសិនមែនទេ?

26 10 2010
ភារម្យ

មិនហ៊ានកាត់មុខកាត់មាត់សាលរ៉េ!😀

26 10 2010
វិសាល

ពាក្យនឹងគួរតែញ៉ុមទេដែលត្រូវនិយាយនោះ😀

26 10 2010
ភារម្យ

ម៉ាស្នៀតម្នាក់រ៉េ! លោកប្អូន ហាហា😀

25 10 2010
ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​២​(​ហូជីមិញ-​ញ៉ាចាំង) « ពីនេះពីនោះ

[…] អានផងដែរ៖​ ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​… […]




%d bloggers like this: