ការបែងចែកកំរិតនៃខ្សែភាពយន្ត

27 10 2010

នៅ​ក្នុង​ខ្សែ​ភាពយន្ត​គេ​បាន​ធ្វើ​ការ​បែង​ចែក​វា​ជា​៥​កំរិត​ អាស្រ័យ​ទៅ​លើ​ឈុត​ឆាក​នៃ​សាច់​រឿង​នោះ​ថា​មាន​ផ្ទុក​អំពើ​ហឹង្សា ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ឈុត​ស្នេហា​(Sex Scense)​ ឬ​ក៏​មាន​ភាព​អាក្រាត​កាយ​(Nudity)​ឬ​អត់​ ហើយ​បើ​មាន​គឺ​មាន​ក្នុង​កំរិត​មួយ​ណា។​កំរិត​ទាំង​៥​នោះ​មាន​ កំរិតG កំរិតPG កំរិតPG-13 កំរិតR កំរិតNC-17។

១. កំរិតG (General Audiences – All ages admitted) គឺ​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ដែល​មនុស្ស​គ្រប់​គ្នា​អាច​មើល​បាន​ដោយ​គ្មាន​ការ​ហាម​ឃាត់។​វា​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ដែល​គ្មាន​ផ្ទុក​ឈុត​ឆាក​ស្នេហា​ឬ​ក៏​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ភាព​ហឹង្សា​គឺ​មាន​តិច​តួច​បំផុត ការ​និយាយ​ស្តី​មាន​លក្ខណៈ​សមរម្យ។

២. កំរិតPG (Parental Guidance Suggested) គឺ​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ដែល​អាច​មាន​ចំនុច​ខ្លះ​ដែល​ក្មេងៗ​មិន​គួរ​មើល។​វា​គឺ​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ដែល​ឪពុក​ម្តាយ​ត្រូវ​ពិនិត្យ​មើល​ជា​មុន​ មុន​នឹង​អនុញាតិ​អោយ​កូនៗ​មើល។​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ប្រភេទ​នេះ​គឺ​គ្មាន​ឈុត​ស្នេហា​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទេ។​ចំពោះ​ភាព​អាក្រាត​កាយ បើ​មាន​ក៏​មាន​តែ​មួយ​ប៉​ព្រិច​ភ្នែក​ដែរ។​អំពើ​ហឹង្សា​បើ​មាន​គឺ​មាន​មិន​លើស​ពី​កំរិត​មធ្យម​ទេ​(Moderate Level)។

៣. កំរិតPG-13 (Parents Strongly Cautioned) គឺ​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ដែល​ក្មេង​ក្រោម​អាយុ​១៣​ឆ្នាំ​មិន​គួរ​មើល​ទេ។​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​នេះ អំពើ​ហឹង្សា​ដែល​មាន​លក្ខណៈ​ខ្លាំង​ក្លា​និង​ឈុត​ឆាក​ស្នេហា​គឺ​មិន​មាន​ទេ។​ប៉ុន្តែ​វា​អាច​មាន​ឈុត​ដែល​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហើយ​និង​ការ​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​ច្រើន។

៤. កំរិតR (Restricted) គឺ​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ដែល​ឪពុក​ម្តាយ​ត្រូវ​តែ​ពិនិត្យ​មើល​ថា​គួរ​អោយ​កូន​ដែល​មាន​អាយុ​ក្រោម​១៧​ឆ្នាំ​មើល​ឬ​អត់ ព្រោះ​ខ្សែ​ភាព​យន្ត​ប្រភេទ​នេះ​នឹង​អាច​មាន​ផ្ទុក​អំពើ​ហឹង្សា ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ឈុត​ស្នេហា​ ភាព​អាក្រាត​កាយ​ និង​ពាក្យ​សំដី​មិន​សម​រម្យច្រើន​។

៥. កំរិតNC-17 (No One 17 and Under Admitted) គឺ​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​ដែល​ហាម​ប្រាម​ដាច់​ខាត​ចំពោះ​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី​១៧​ឆ្នាំ​ចុះ​ក្រោម។​វា​មាន​ផ្ទុក​ទាំង​អស់​នូវ​អំពើ​ហឹង្សា ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ឈុត​ស្នេហា ភាព​អាក្រាត​កាយ និង​ពាក្យ​សំដី​មិន​សមរម្យ។


ទង្វើ

Information

4 responses

27 10 2010
ក្មេងល្ងង់

ពិតជាមានន័យមែន 🙂 ប៉ុន្តែជាទូទៅ នៅស្រុកខ្មែរមុននឹងបព្ចាំងរឿងអីមួយ មិនដែលដាក់ប្រកាស ( Warning ) ថារឿងនឹងក្មេងៗមិនអាចមើលបានទេ នុះទេ😦
តែដល់ពេលបព្ចាំងអាយុម៉ានក៏មើលបានដែរ !!!!

27 10 2010
វិសាល

បើនៅខ្មែរធ្វើចឹង ក្មួយឯងម៉េចនឹងបានមើល😀😀😀

27 10 2010
ក្មេងល្ងង់

ហាស…ហា…. ចឹងបានញ៉ុមបានមើលរា់ល់ង៉ៃ😆

27 10 2010
វិសាល

នឹងហើយ! មកពីចឹងនឹងណា😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: