Repost: អង្គរ​វត្ត​ជា​អច្ឆរិយ​វត្ថុ​ទី៧​ក្នុង​លោក?​

7 11 2010

អ្នករាល់គ្នាប្រហែលជាធ្លាប់បានលឺប្រជាជនខ្មែរមួយចំនួនតែងនិយាយថាអង្គរវត្តជាអច្ឆរិយវត្ថុទី៧
ក្នុងលោកហើយមែនទេ?ហើយអ្នករាល់គ្នាប្រហែលជាធ្លាប់បានលឺនិងបានអានអំពីប្រវត្តិអច្ឆរិយវត្ថុ
ទាំង៧ក្នុងលោកនាសម័យបុរាណហើយមែនទេ?តែម៉េចក៏ក្នុងនោះអត់មានប្រាសាទអង្គរវត្តចឹង?
ចំងល់នេះក៏ស្ថិតនៅក្នុងខួរក្បាលខ្ញុំមួយរយៈដែររហូតដល់ពេលខ្ញុំបានអានសៀវភៅមួយដែល
សរសេរជាភាសាខ្មែរ(ចំនងជើងៈអច្ឆរិយវត្ថុទាំង៧ក្នុងលោកនាសម័យបុរាណ(*) មិនចាំឈ្មោះ
អ្នកអ្នកនិពន្ធឬអ្នករៀបរៀងទេ)ទើបចំងល់នោះបានរលាយបាត់ទៅ។សៀវភៅនោះបានសរសេរ
ថាអច្ឆរិយវត្ថុចែកចេញជាបីសម័យកាលគឺអច្ឆរិយវត្ថុទាំង៧ក្នុងលោកសម័យបុរាណ អច្ឆរិយវត្ថុ
ទាំង៧ក្នុងលោកសម័យកណ្តាល(*) និងអច្ឆរិយវត្ថុទាំង៧ក្នុងលោកសម័យទំនើប(*)។
នៅក្របខាងក្រោយនៃសៀវភៅនោះមានដាក់ផ្សាយអំពីសៀវភៅភាគទីពីរដែលនិយាយអំពី
អច្ឆរិយវត្ថុទាំង៧ក្នុងលោកសម័យកណ្តាល(*) ដោយក្នុងនោះមានប្រាសាទអង្គរវត្តជាអច្ឆរិយវត្ថុ
មួយដែរ(តែឥលូវមិនដឹងថាសៀវភៅនឹងបោះពុម្ពឬមិនទាន់បោះពុម្ពទេ)។
(សៀវភៅភាគទី១គឺអាចរកទិញបាននៅតាមបណ្ណាគារនាទីក្រុងភ្នំពេញ)
តែបានតាមwebsiteរបស់Wikipedia: http://en.wikipedia.org/wiki/Wonders_of_the_World
បានរៀបរាប់អំពីអច្ឆរិយវត្ថុក្នុងលោកទាំងបីសម័យកាលដែលរួមមាន៖
អច្ឆរិយវត្ថុក្នុងលោកសម័យបុរាណ(Seven Wonders of the Ancient World):
1. Great Pyramid of Giza
2. Hanging Gardens of Babylon
3. Statue of Zeus at Olympia
4. Temple of Artemis at Ephesus
5. Mausoleum of Maussollos at Halicarnassus
6. Colossus of Rhodes
7. Lighthouse of Alexandria
អច្ឆរិយវត្ថុក្នុងលោកសម័យកណ្តាល(Wonders of the Medieval World):
1. Stonehenge
2. Colosseum
3. Catacombs of Kom el Shoqafa
4. Great Wall of China
5. Porcelain Tower of Nanjing
6. Hagia Sophia
7. Leaning Tower of Pisa
អច្ឆរិយវត្ថុក្នុងលោកសម័យទំនើប(Wonders of the modern world):
ក្នុងសម័យទំនើបមានចែកចេញជាផ្នែកតូចៗ ដោយឡែកគេអាចរកឃើញអង្គរវត្តស្តិតនៅក្នុង
បញ្ជីTravel wonders of the world>>>Man-made travel wonders:
ក្នុងចំនាត់ថ្នាក់លេខ៦(6. Angkor Wat)។
ហើយគេក៏អាចរកឃើញអង្គរវត្តស្ថិតនៅក្នុងបញ្ជីមួយទៀតគឺ
Eighth Wonder of the World>>>Pre-1900 creations
(http://en.wikipedia.org/wiki/Eighth_Wonder_of_the_World)
បើយោងតាមWikipediaគឺអាចបញ្ជាក់បានថាប្រាសាទអង្គរវត្តមិនមែនជាអច្ឆរិយវត្ថុទី៧ក្នុងលោកទេ!
បញ្ជាក់៖(*)ត្រង់ចំនុចនេះគឺអាចសរសេរខុសពីសំនេរដើមបន្តិច សូមអភ័យទោស។

ប្រកាសមុន៖
អង្គរវត្តជាអច្ឆរិយវត្ថុទី៧ក្នុងលោក?


ទង្វើ

Information

6 responses

7 11 2010
sambatt

ខ្ញុំក៏ធ្លាប់់ឮចឹងដែរ ថាអង្គរវត្តជាអច្ឆរិយវត្ថុទី៧ តែដល់់អានសៀវភៅ
មួយដែលមានចំណងជើងថាThe 7 world wonders ក៏មិនឃើញមានអង្គរវត្ត
យើងក្នុងនោះ ហើយដល់់ញថាអច្ឆរិយវត្ថចែកជាបីសម័យកាលចឹង ក៏តាមដានអត់់ឃើញអង្គរវត្តរបស់់ខ្មេរយើងទៀត រឹតតែអន់់ចិត្តខ្លាំងឡើង..ពួក
គេមើលងាយអច្ឆរិយវត្ថុខ្មែរយើងណាស់់ ហ៊ានដាក់់អច្ឆរិយវត្ថុដែលអន់់ជាង
អង្គរវត្ត អោយជាប់់លេខ លើអង្គរវត្ត។គួរអោយស្ដាយណាស់់ អង្គរវត្តខ្មែរយើង
អស្ចារ្យប៉ុណ្ណឹងដែរ គេមិនអោយជាប់់លេខ សូម្បីទី៧ ក៏អតបាន។ មើលទៅស្មានតែអង្គរវត្ត
សាងសង់់បានងាយៗណាស់់ឫ ? អង្គរវត្ត ត្រូវការមនុស្សជាងបីម៊ឺននាក់់ដើម្បីសាងសង់់ និង
ពេលវេលា៣៥ឆ្នាំ!!!!!!!!!!!!!!!!!

7 11 2010
ឧត្តម

តើអ្នកណាជាអ្នកឲ្យចំណាត់ថ្នាក់ ?

9 11 2010
sambatt

ការបោះឆ្នោតរើសចំណាត់់ថ្នាក់់់លេខមួយ វាអាស្រ័យលើចំនួនអ្នកបោះឆ្នោត,
ចឹងមិនអាស្រ័យលើការយល់់ដឹង ការពិតរបស់់អច្ឆរិយវត្ថុដែលមានភាពអស្ចារ្យ
យ៉ាងម៉េចទេ។មានតែអ្នកឯកទេសខាងបុរាណវត្ថុវិទ្យា ឫ ខាងស្ថាបត្យករឫ
វិស្វករ ដែលមានចំណេះដឹងខ្ពស់អំពីសំណង់់ ដែលអាចអោយតំលៃបានត្រឹមត្រូវ
ដែលអាចអោយចំណាត់់ថ្នាក់់បានបានសមរម្យ។ខ្ញុំមិនរំពឹងលើការបោះឆ្នោត
ពីទេសចរដើម្បីអោយចំនាត់់ថ្នាក់់លើប្រាសាទអង្គវត្តទេ ..ព្រោះចង់់អោយមាន
គេបង្កើតគណកម្មការឫអង្កការណាមួយដើម្បីធ្វើចំណាត់់ថ្នាក់់លើអច្ឆរិយវត្ថុ
ក្នុងលោកយើងនេះ។ហេតុនេះក៏មិនត្រូវការបោះឆ្នោតហើយ បោះឆ្នោតជាថ្មីទៀតដែរ…ព្រោះវាមិនអាស្រ័យលើការបោះឆ្នោតពីអ្នកទេសចរឫ
អ្នកមានឈ្មោះបោះឆ្នោតនោះទេ តែវាអាស្រ័យលើការយល់់ដឹងពីអច្ឆរិយភាព
របស់់អច្ឆរិយវត្ថុ។

9 11 2010
ចន្ទដារា

អរគុណវិសាល ដែលបានលើរឿងនេះ មកនិយាយ !

បើតាមខ្ញុំយល់ ហេតុដែលប្រាសាទអង្គរយើង មិនបានជាប់លេខ ចំណាត់ថ្នាក់ពិភពលោក និងគេ ដោយហេតុតែ គេតម្រូវអោយបោះឆ្នោត ហើយមានមនុស្សចំនួនតិចណាស់ ដែលបានមកឃើញប្រាសាទអង្គរ ទើបយើងបោះឆ្នោតចាញ់គេ ម្យ៉ាងបើគេដឹងថា ប្រាសាទអង្គរល្អលេខ ១ ក៏ដោយ មកពីគេមានគំនិតជាតនិយមរបស់គេ ក៏គេមិនបោះ អោយប្រាសាទយើងដែរ តែសូមកុំអស់សង្ឃឹម ខ្មែរយើងគ្រប់រូប ត្រូវខំប្រឹងប្រែង ផ្សប់ផ្សាយ គ្រប់រូបភាពទាំងអស់ ដែលទាក់ទងនឹងប្រាសាទអង្គរ ខ្ញុំសង្ឃឹមថា បើបោះឆ្នោតលើកក្រោយ ប្រាសាទអង្គរយើង ច្បាស់ជាជាប់លេខ ១ មិនខានឡើយ ពិភពលោកកាន់តែ យល់ដឹង ប្រាសាទអង្គររិតតែច្រើនហើយ ជាពិសេស បន្ទាប់ពីកុនខ្នាតអន្តរជាតិ បានបញ្ចាំង លើកមុន និងឥឡូវនេះ ឮថាពួកតួរឯកកុន មកពីហូលីវូដ កំពុងតែថតរឿងថ្មីផង ។

ជាពិសេសទៅទៀត អោយតែប្រទេសខ្មែរយើង នៅតែរក្សាជាប្រទេសជាតិ ដែលប្រកាន់អព្យាក្រិត មិនកុម្មុយនិស និងមិនសេរីពេក ហើយប្រកាន់ខ្ជាប់ នូវរបប ប្រជាធិបតេយ្យ ដែលពិភពលោកភាគច្រើនទទួលស្គាល់ បានហើយ ។

9 11 2010
sophatcam

ញ៉ុមធ្លាប់បានឃើញសៀវភៅសិក្សាភាសាអង់គ្លេសមួយ ក្នុងទំព័រនិយាយអំពីអច្ឆរិយៈវត្ថុរបស់ពិភពលោក គឺឃើញមានរូបអង្គរវត្តនៅក្នុងនឹងដែរ។ ចាំមើញ៉ុមរកមើលសៀវភៅនឹងសិន។

19 03 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: