វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​នៅ​Youtube

8 11 2010

Youtube​គឺ​ជា​គេហ​ទំព័រ​មួយ​ដែល​ពេញ​និយម​ជាង​គេ​ខាង​វិដេអូ។​កាល​ពី​ខែ​សីហា​ឆ្នាំ​២០០៧​គេ​បាន​ធ្វើ​ចំនាត់​ថ្នាក់​លើក​ទី​មួយ​ថា​តើ​វិដេអូ​ណា​ដែល​ពេញ​និយម​ជាង​គេ​នៅ​ក្នុង​គេហ​ទំព័រ​មួយ​នេះ​Youtube។​ជា​លទ្ធ​ផល​នៅ​ពេល​នោះ​វិដេអូ​ដែល​មាន​ការ​ចុច​មើល​ច្រើន​ជាង​គេ​គឺ​វិដេអូ​ដែល​មាន​ចំនង​ជើង​ថា​ Evolution of Dance – By Judson Laipply ដែល​មាន​ការ​ចុច​មើល​ចំនួន​ជិត​៥៦​លាន​ដង។​ក្រោយ​មក​នៅ​ខែ​កញ្ញា​ឆ្នាំ​២០០៨​គេ​​បាន​ធ្វើ​ចំនាត់​ថ្នាក់​ម្តង​ទៀត លេខ​មួយ​គឹ​បាន​ទៅ​លើ​វិដេអូ​ Avril Lavigne​ – Girlfriend ជា​មួយ​នឹង​ការ​ចុច​មើល​ចំនួន​១០៣​លាន​ដង។​ហើយ​នៅ​ខែ​មករា​ឆ្នាំ​២០១០​វិដេអូ​ Charlie bit my finger – again ! ទទួល​បាន​ចំនាត់​ថ្នាក់​លេខ​មួយ​ជា​មួយ​នឹង​ការ​ចុច​មើល​ចំនួន​១៤៨​លាន​ដង។
ចុង​ក្រោយ​គឺ​នៅ​ខែ​វិច្ឆិកា​នេះ​វិដេអូ​ Justin Bieber គឺ​ទទួល​បាន​ចំនាត់​ថ្នាក់​លេខ​មួយ​(​វ៉ា​ដាច់​ Lady Gaga – Bad Romance នៅ​ខែ​សីហា ដោយ​ក្នុង​មួយ​ថ្ងៃៗ​មាន​ការ​ចុច​ចូល​មើល​ប្រហែល​១​លាន​ដង)។
នេះជាវិដេអូដែលពេញនិយមជាងគេចំនួនបី(វិច្ឆិកា២០១០)៖
ទីមួយគឺវិដេអូ Justin Bieber – Baby ft. Ludacris (ការចុចមើល 374​,403,983ដង)

ទីពីរគឺវិដេអូ Lady Gaga – Bad Romance (ការចុចមើល 301,052,815ដង)

ទីបីគឺវិដេអូ Charlie bit my finger – again ! (ការចុចមើល 244,618,076ដង)

ហើយមួយនេះ​គឺ​ជា​វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​របស់​ញ៉ុម​នៅ​Youtube​ដែល​ញ៉ុម​បាន​Upload
Bad Student Fighting (ការចុចមើល 18,562ដង គិតត្រឹមថ្ងៃទី១៣វិច្ឆិកា២០១០ :D)

វិដេអូនេះត្រូវបានYoutubeលុបចោលហើយ បើចង់មើលសូមចូលទៅកាន់៖
http://smallrabbit2009.blogspot.com/2008/11/bad-students-fighting.html


ទង្វើ

Information

4 responses

10 11 2010
Superb Blog

ហាហាខ្ញុំចូលចិត្ត Charlie bit my finger ជាងគេ!
Lady Gaga អត់ចូលចិត្តទេ
ឯ Justin Bieber ក៏អត់សូវចូលចិត្តដែរ! ហើយវីដេអូ Baby ដែលមានអ្នកមើលច្រើន ហ្នឹង មានអ្នកស្អប់ច្រើនជាងអ្នកចូលចិត្ត។ មិនជឿមើល rating ឡើងអន់!

17 05 2011
វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​នៅ​Youtube (ឧសភា​២០១១) « ពីនេះពីនោះ

[…] អានផងដែរ៖ វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​នៅ​Youtube […]

1 09 2011
វិដេអូ​ដែល​ពេញ​និយម​​ជាង​​គេ​​នៅ​​​​​​​​Youtube (សីហា​២០១១) « ពីនេះពីនោះ

[…] (ឧសភា​២០១១) វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​នៅ​Youtube Like this:Like this:LikeBe the first to like this […]

23 11 2012
វិដេអូ​ដែល​ពេញ​និយម​​ជាង​​គេ​​នៅ​​​​​​​​Youtube (វិច្ឆិកា​២០១២) « កំនត់ហេតុខ្ញុំ

[…] អានផងដែរ៖ វិដេអូ​ដែល​ពេញ​និយម​​ជាង​​គេ​​នៅ​​​​​​​​Youtube (សីហា​២០១១) វិដេអូ​ដែល​ពេញ​និយម​​ជាង​​គេ​​នៅ​​​​​​​​Youtube (ឧសភា​២០១១) វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​នៅ​Youtube […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: