វិធី​ចង​ចាំ​ពី​លំដាប់​ភព​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ

12 11 2010


វិធីមួយដើម្បីងាយចងចាំពីលំដាប់នៃភពទាំង៩(*)នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ គឺ​​ត្រូវ​ចង​ចាំ​នូវ​​ឃ្លា​​ខាង​ក្រោម​នេះ៖
My Very Educated Mother Just Showed Us Nine Planets.
អក្សរខាងដើមនៃពាក្យនីមួយៗគឺដូចគ្នានឹងអក្សរខាងដើមនៃលំដាប់ភព
Mercury, Venus, Earth, Mars, Jupiter, Saturn, Uranus, Neptune, Pluto
(ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសោរ៍ ភពអ៊ុយរ៉ានុស ភពណិបទូន និងភពភ្លុយតុង)

បញ្ជាក់៖ (*) សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​មាន​ភព​តែ​៨​ទេ ដោយ​សារ​តែ​ភព​ភ្លុយ​តុង​ត្រូវ​បាន​ IAU (International Astronomical Union) សំរេច​លែង​ទទួល​ស្គាល់​ថា​​ជា​ភព​(Planet)​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​កាល​ពី​ថ្ងៃ​ទី​២៤​សីហា​ឆ្នាំ​២០០៦។​ហើយ​ពេល​នោះ​គេ​ក៏​សំរេច​ដាក់​ភព​​ភ្លុយ​តុង​នៅ​ក្នុង​​ក្រុម​​មួយ​​​ទៀត​​​ដែល​​គេ​​ហៅ​​ថា​ Dwarf Planets ជា​មួយ​នឹង​ភព​Ceres, Haumea, Makemake និង​ភព​Eris។តែ​បើ​ទោះ​ជា​IAU​បាន​កំនត់​យ៉ាង​នេះ​ក៏​ដោយ​ ក៏​អ្នក​វិទ្យា​សាស្រ្ត​មួយ​ចំនួន​នៅ​តែ​ចាត់​​ទុក​ថា​ភ្លុយតុង​នៅ​ក្នុង​ក្រុម​Planet​ដដែល។

Planets and Dwarf Planets in Solar System:

បើគេមិនរាប់ភពភ្លុយតុងចូល…

និងវិធីមួយទៀតដើម្បីចងចាំភពចំនួន៦ដំបូងដែលញ៉ុមបានប្រើ​គឺ​ប្រើ​ប្រាស់​លំ​ដាប់​នៃ​ថ្ងៃ​ទាំង​ប្រាំ​ពីរ​នៅ​ក្នុង​សប្តាហ៍​៖ មាន​ថ្ងៃ​អាទិត្យ ថ្ងៃ​ចន្ទ ថ្ងៃ​អង្គារ ថ្ងៃ​ពុធ ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍។
ផ្តើម​រាប់​ចេញ​ពី​​ថ្ងៃ​ពុធ រួច​​រំលង​​មួយ​គេ​នឹង​បាន​ថ្ងៃ​សុក្រ រំលង​មួយ​ទៀត​គេ​នឹង​បាន​ថ្ងៃ​អាទិត្យ​(ដូរ​ពីរ​អាទិត្យ​ទៅ​ភព​ផែនដី) រំលង​មួយ​ទៀត​ទៅ​​​ថ្ងៃអង្គារ រំលង​មួយ​ទៀត​ទៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ចុង​ក្រោយ​រំលង​មួយ​ទៅ​ថ្ងៃ​​សោរ៍។ធ្វើ​យ៉ាង​នេះ​​ទៅ​គេ​នឹង​បាន​លំដាប់​នៃ​ភព​៦​ដំបូង​គឺ​ភព​ពុធ ភព​សុក្រ ភព​ផែនដី ភព​អង្គារ ភព​ព្រហស្បតិ៍ និង​ភព​​សោរ៍​(Mercury, Venus, Earth, Mars, Jupiter, Saturn)។


ទង្វើ

Information

9 responses

12 11 2010
ខេមរបក្សីសាស្ត្រិន

My Very Eager Mother Just Serve Us Nine Pizzas!

12 11 2010
វិសាល

បាទអរគុណ​ តែ​ញ៉ុម​ចូល​ចិត្ត​ឃ្លា​ខាង​លើ​ជាង​ព្រោះ​មាន​ពាក្យ​​Nine Planets​នៅ​​ក្នុង​នុង😉

12 11 2010
ឧត្តម

ចេះរកនឹកឃើញ!

12 11 2010
វិសាល

ហេហេ ញ៉ុមថាតាមគេទេ😀
(តែបើអាវិធីចុងក្រោយ អានឹងបានរបស់ញ៉ុម ;))

12 11 2010
គាឡុង

វិធីនេះពិតជា​អស្ចារ្យមែន។

14 11 2010
sambatt

នេះជារបៀបចងចាំមួយតាមបែបភាសាបារំាង(ជីដូនមួយស្រីរបស់់ខ្ញុំបានប្រាប់់ខ្ញុំ)។

Mon Vieux, Tu M`a Jeté Sur Une Nouvelle Planète

14 11 2010
វិសាល

អរគុណបង! បានមួយរបៀបទៀតហើយ😉

14 11 2010
sambatt

ភ្លេចប្រាប់់ភពទំាងប្រាំបួនជាភាសាបារាំង៖
Mon—->Mercureភពពុធ

Vieux—>Vénusភពសុក្រ

Tu——>Terreភពផែនដី

M`a—–>Marsភពអង្គារ

Jeté——>Jupitèreភពព្រហស្បតិ៏

Sur——>Saturneភពសៅ

Une——>Uranusអុយរ៉ានុស

Nouvelle—>Neptuneភពនិបទុន

Planète—–>Plutonភពភ្លុតុង

14 11 2010
វិសាល

អរគុណបងម្តងទៀត ខុសគ្នាតែភពផែនដីមួយទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: