រឿងភ្ញាក់ផ្អើលមួយ…

14 11 2010

សឹង​តែ​មិន​ជឿ​សោះ រាល់​ដង​មិន​សូវ​បាន​ចាប់​អារម្មណ៍​នឹង​វិដេអូ​ដែល​ញ៉ុម​បាន​upload​​នៅ​Youtube​ទេ ប៉ុន្មាន​​ង៉ៃ​​នេះ​ក៏​ឆែក​មើល​លេង និង​រៀប​ចំ​កែ​ចំនង​អី​វា​ឡើង​វិញ​ ស្រាប់​តែ​ឃើញ​វិដេអូ​មួយ​ដែល​មាន​ចំនង​ជើង​ថា Bad Student Fighting (upload​ពី​ថ្ងៃ​ទី​៧​វិច្ឆិកា​២០០៩) មាន​ចំនួន​នៃ​ការ​ចុច​ចូល​មើល​ដល់​ទៅ​ ១៨៧៧៦ដង ជិត​ស្មើ​នឹង​​ចំនួន​នៃ​ការ​ចុច​ចូល​មើល​របស់​ប្លក់​ញ៉ុម​ដែល​បង្កើត​កាល​ពី​ថ្ងៃ​ទី​១៤​តុលា​២០០៩(១៩៩៨៩ដង)។ជា​ធម្មតា​វិដេអូ​ដែល​ញ៉ុម​បាន​upload​​មាន​​ចំនួន​នៃ​ការ​ចុច​ចូល​មើល​មិន​ទាំង​ដល់​៥០០​ដង​ផង ចំលែក​អី​តែ​អា​មួយ​នេះមាន​អ្នក​ចូល​មើល​អី​ក៏​ច្រើន​ម៉េះ!
Bad Student Fighting:

វិដេអូនេះត្រូវបានYoutubeលុបចោលហើយ បើចង់មើលសូមចូលទៅកាន់៖
http://smallrabbitjapan.blogspot.com/2008/11/bad-students-fighting.html


ទង្វើ

Information

28 responses

15 11 2010
ក្មេងស្រែ

មាន​អារម្មណ៍​ថា​មួយ​រយៈ​ក្រោយ​នេះ មាន​លេច​ឡើង​នៅ​វីដេអូ​វាយ​តប់​គ្នា​នេះ​ច្រើន​ណាស់! ជាពិសេស​នៅ​ហ្វេសប៊ូក! នេះ​សរបញ្ជាក់​អោយ​ឃើញរឿង​ពីរ ៖
១- មនុស្ស​កាន់​តែ​មាន​សេចក្តី​ក្លាហាន ដោយ​ហ៊ាន​ឈរថត​នៅសកម្មភាព​ទាំង​នោះ​ទុក ដោយ​ខុស​ពីមុន កុំ​អោយ​តាលឺ​ថា​វាយគ្នា ដឹង​តា​ដាក់​មេប្រូច​រៀងៗ​ខ្លួន​តា​ម៉ង!
២- មនុស្ស​កាន់​តែ​បាត់បង់​សីលធម៌​សង្គម! ការវាយតប​កាន់​តែ​កើន​ឡើង ។ កំពុង​តែ​បារម្ភ​ថា វា​នឹង​មាន​ការ​រាល​ដាល ដូច​ម៉ាហឹក​វីដេអូអាសអាភាស តាមទូរស័ព្ទ​មួយ​រយៈ​មុន​យ៉ាង​ដូច្នេះ​ដែរ!

15 11 2010
វិសាល

មែនហើយខ្ញុំក៏យល់ឃើញចឹងដែរ អាលូវសំបូរណាស់អាវិដេអូវ៉ៃគ្នា ផ្សព្វផ្សាយឡើងពេញទឹកពេញដី😦

15 11 2010
សុផាត

គេថតឲ្យមើល ចេះតាមើទៅបងអើយ!!🙂

15 11 2010
វិសាល

ខ្លាចខូចភ្នែកនឹងណា😀

15 11 2010
សុផាត

មើទៅក្រែងលរមានក្បាច់ពិសេសអី រៀនតាម😛

15 11 2010
សុផាត

វីដេអូនឹងញ៉ុមបានដោនឡូដវាកាលពីឆ្នាំមុនដែរ។ ចុះបងមានបានឃើញវីដេអូមួយទៀតអត់ នៅជិតវីដេអូនឹងដែរ ស្រីៗវ៉ៃគ្នា ១ទល់១ សាហាវជាងនឹងទៀត(វ៉ៃគ្នាដោះខោអាវដូចកីឡាកាស)
បាច់ឆែកមើលទេ ប៉ាយ៉ាត់ខូចភ្នែក!😆

15 11 2010
វិសាល

វិដេអូក្មេងស្រីថៃនឹងមែន?

15 11 2010
សុផាត

មែនថៃហេ យាយខ្មែរម៉ង!!!

15 11 2010
វិសាល

អេ…អោយលីងមកមើលដូចគ្នាអត់

15 11 2010
សុផាត

ចុះថាខ្លាចខូចភ្នែកហ៎?​ កុំមើអីចឹង😛

15 11 2010
វិសាល

ហេហេ…ថាលេងនឹងណា:mrgreen:

15 11 2010
សុផាត

ដូចជាអត់ឃើញ សង្ស័យគេលុបបាត់ហើយ!
ដូចញ៉ុមប្របាប់ចឹង គេវ៉ៃគ្នាដោះអាវ!!!😆

15 11 2010
វិសាល

ស៊យប៉ាដោយ អត់បានមើល:mrgreen:

15 11 2010
ភារម្យ

ហេតុតែក្មេង!😛

15 11 2010
វិសាល

ហេតុតែចាស់ ទើសក្មេងៗ😛

15 11 2010
វិចិត្រ

នេះ​ដោយ​សារ ខាង​ដើម​អម្ពិល​គេ​បាន Embed វីដេអូ​នេះ​ក្នុង​វែបសាយថ៍​របស់​គេ​ អ៊ីចឹង​ហើយ​បាន​មាន​គេ​ចុច​មើល​ច្រើន។

15 11 2010
វិសាល

ទើបតែឆែកមើល មួយនេះមែន?
http://www.dap-news.com/index.php?option=com_content&view=article&id=14909:sissnariekmgsenatam-vituealfyvayknaduceroghugkug&catid=1:local-news&Itemid=50
តែបើមួយនេះមែន មើល​ទៅ​ដូច​ជា​ដើម​អំពិល Upload ថ្មី មិន​មែន Embed ទេ។ ហើយ​ព័ត៌​មាន​មួយ​នឹង​ទើប​តែ​ចេញ​ផ្សាយ​ថ្ងៃ​១៣​វិច្ឆិកា​នឹង។

15 11 2010
វិចិត្រ

អ៊ីចឹង​មក​ពី Topic ហ្នឹងវា​ល្បី

15 11 2010
វិសាល

សង្ស័យតែចឹងទេដឹង😀

15 11 2010
pkay_sour

វីដូអូនេះ ផ្កាយបានមើលយូរណាស់ហើយ គេបាញ់តៗគ្នា ហើយអាចាហាវជាងណឹងក៏មាន ពិតជាសុំចាញ់ដៃក្មេងៗសម័យឥលូវហើយ មិនគួរឲ្យជឿសោះ ។ និយាយទៅវាយគ្នាដោយ​សារតែរឿងប្រុស ខូចឈ្មោះផ្កាយដែរជាស្រីអស់រលីងហើយ មិនដឹងជាខ្វះអីប្រុសពេញដី ទៅវាយដណ្តើមឈឺតែខ្លួន ហើយប្រុសនោះទៅរកថ្មីបាត់ អាងធ្វើម៉ាត់ស្ញេញ អត់ប្រយោជន៍​មែន

16 11 2010
បុរិន្ទ

យូរហើយ

16 11 2010
វិសាល

នឹង​ហើយ​ប្រវែង​ជិត​២​ឆ្នាំ​ហើយ តែ​ដែល​ថា​ភ្ញាក់​ផ្អើល​នឹង​គឺ​មិន​មែន​ភ្ញាក់​ផ្អើល​នឹង​ការ​​​វ៉ៃ​គ្នា​នៅ​ក្នុង​វិដេអូ​​នឹង​ទេ គឺ​ភ្ញាក់​ផ្អើល​រឿង​គេ​ចូល​មើល​វិដេអូ​នឹង​ច្រើន​គ្នា!!!

16 11 2010
pkay_sour

រឿងអ្វីក៏ដោយ គឺសុទ្ធតែមិនបានការសោះហើយ ហ៊ឹម យ៉ាប់មែនមនុស្សយើង

17 11 2010
គាឡុង

ពួកគេរៀនល្អមិនរៀនទេ ចូលចិត្តតែអំពើផ្តេសផ្តាស។ វ៉ៃគ្នាគ្មានចំនេញអីសោះ ឈ្នះក៍ឈឺសាច់ ចាញ់ក៍ឈឺសាច់។ បើស្រលាញ់ការវាយគ្នាបែបនេះ ទៅធ្វើអ្នកកីឡាកាស​ទៅប្រសើរជាងមកបង្អាប់នូវកេរ្តិ៍ឈ្មោះប្រទេសជាតិខ្លួន។

17 11 2010
achharia

កោតអ្នកថត គួរតែជួយរកវិធីឃាត់ឃាំងជម្លោះនោះជាជាង
នៅចាំថតទាល់តែបានច្រើនឬដល់ចប់ ។

17 11 2010
ផ្កាយ NoVeLs

ឃើញ​វីដេអូ​នេះ​ស្លុត​ចិត្ត​មែន​ទែ​ន! ធ្លាប់​តែ​ឃើញ​សិស្ស​លាវ​ថៃ វ៉ៃ​គ្នា​ដណ្តើម​ប្រុស​ ​ចុះ​ពួក​នេះ​ដណ្តើម​អី​ដែរ!!!? សិស្ស​ខ្មែរ​មាន​ចឹង​ដែរ?? សន្តាន​ថោក​មែន​ទែន!!! ស្លុត​ចិត្ត​​… ស្លុត​ជំនួស​​ម៉ែ​ឪ​គ្រប់​គ្នា!!

20 11 2011
KhonDenn

:1 mel ot ban pong neng B ???

20 11 2011
វិសាល

ដាក់លីងច្រលំ កែរួចហើយ សាកទៅចូលមើលមើល៍!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: