២២​​វិច្ឆិកា​​២០១០​-មេរៀន​មួយ​សំរាប់​ខ្មែរ

23 11 2010

តើនរ​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សោក​នាដ​កម្ម​​កាល​ពី​យប់​ម៉ិញ​នៅ​លើ​ស្ពាន​​​​ដែល​​ត​ភ្ជាប់​​ទៅ​កាន់​កោះ​​ពេជ្រ​​???​នៅ​ក្នុង​សោក​នាដ​កម្ម​នេះ​គេ​សង្កេត​ឃើញ​ថា​មាន​ហេតុ​ផល​ពីរ​ធំ​ៗ​ដែល​គួរ​តែ​យក​មក​ពិ​ចារ​ណា៖
ហេតុ​ផល​ទី​១​គឺ​​អាច​និយាយ​បាន​ថា​មក​ពី​សំនង់​ស្ពាន៖
១. មុន​ពេល​សាង​សង់​ស្ពាន​មិន​បាន​គិត​គូរ​អោយ​បាន​ដិត​ដល់​ពី​ចំ​នួន​មនុស្ស​ដែល​ត្រូវ​ឆ្លង​នៅ​ថ្ងៃ​ពិ​សេស​ៗ​(ដោយ​ធ្វើ​ស្ពាន​ដែល​មាន​ទំ​ហំ​តូច​ដែល​មិន​សម​នឹង​ចំ​នួន​មនុស្ស​ដែល​ឆ្លង​ទៅ​ឆ្លង​មក) ឬ​ក៏​បាន​គិត​គូរ​ហើយ​តែ​នៅ​តែ​បំពាន​សាង​សង់​ស្ពាន​ប៉ា​ប៉ុន​​នឹង​ទៀត​ ដោយ​សារ​តែ​ការ​ចង់​កេង​ចំ​នេញ​យក​លុយ​ទុក។​នេះ​មិន​បាច់​និ​យាយ​ដល់​មនុស្ស​ជាង​៤​លាន​នាក់​(ខ្លះ​ថា​ជាង​២​​លាន​នាក់)​ដែល​មក​ចូល​រួម​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​ផង គេ​សង្កេត​ឃើញ​ថា​សូម្បី​តែ​កាល​ពី​តាំង​ពិ​ព័រ​លើក​មុន​ក៏​មាន​ការ​កក​ស្ទះ​ចូល​ទៅ​កោះ​ពេជ្រ​នឹង​មិន​បាន​ផង។
២. បច្ចេក​ទេស​សាង​សង់​ស្ពាន​មាន​ការ​ធ្វេស​ប្រហែស៖ ករណី​នេះ​ប្រ​សិន​បើ​ព័ត៌​មាន​ដែល​ថា​មនុស្ស​បួន​ដប់​នាក់​ដំ​បូង​បាន​ដួល​ស្លាប់​នោះ​​គឺ​ស្លាប់​ដោយ​សារ​ការ​ឆក់​ខ្សែ​ភ្លើង​មែន​នោះ។

ហេតុ​ផល​ទី​២​គឺ​អាច​ថា​មក​ពី​អាជ្ញា​ធរ​ដែល​គ្រប់​គ្រង​៖
អា​ជ្ញា​ធរ​ដែល​គ្រប់​គ្រង​បាន​បណ្តែត​បណ្តោយ​អោយ​មនុស្ស​យ៉ាង​ច្រើន​ឆ្លង​ចូល​ទៅ​កាន់​កោះ​ពេជ្រ​ដោយ​មិន​បាន​កំ​នត់​ពី​ចំ​នួន​មនុស្ស​អោយ​បាន​ច្បាស់​លាស់។​បើ​យោង​តាម​ព័ត៌​មាន​ដែល​ផ្សាយ​នៅ​គេហ​ទំព័រ​Yahoo​គេ​បាន​និ​យាយ​ថា​អា​ជ្ញា​ធរ​បាន​បិទ​ស្ពាន​មួយ​នៅ​ពេល​ថ្ងៃ​បន្តិច ហើយ​ប្រើ​ប្រាស់​ស្ពាន​តែ​មួយ​ប៉ុណ្ណោះ អោយ​មនុស្ស​រាប់​ពាន់​នាក់​ឆ្លង​ទៅ​ឆ្លង​មក។​

ឥលូវ​អី​ៗ​​វា​បាន​ចប់​ទៅ​ហើយ​ មិន​អាច​អោយ​មនុស្ស​ដែល​ស្លាប់​ជិត​៤០០​នាក់​នឹង​រស់​ឡើង​វិញ​បាន​ទេ។ ខ្ញុំ​ដឹង​ថា​សោក​នាដ​កម្ម​នេះ​គ្មាន​នរ​ណា​នឹក​ស្មាន​ដល់​ថា​វា​នឹង​កើត​ឡើង​នោះ​ទេ​ ហើយ​ក៏​គ្មាន​អ្នក​ណា​ចង់​អោយ​វា​កើត​ឡើង​ដោយ​ចេតនា​ដែរ​ វា​គ្រាន់​តែ​ជា​ការ​ធ្វេស​ប្រ​ហែស​មួយ​ប៉ុណ្ណោះ។ សង្ឃឹម​ថា​អ្នក​ដែល​មាន​ការ​ពាក់​ព័ន្ធ​ទាំង​អស់​នឹង​គិត​គូរ​ពី​រឿង​នេះ​ឡើង​វិញ​ ហើយ​នៅ​លើក​ក្រោយ​ៗ​កុំ​អោយ​វា​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​៕

:(ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ចូល​រួម​រំ​លែក​ទុក្ខ​សំ​រាប់​ជន​ជាតិ​ខ្មែរ​ដែល​បាន​ស្លាប់​ទាំង​អស់​ផង។😦


ទង្វើ

Information

14 responses

23 11 2010
sambatt

ជារឿងដែលគ្មាននរណាបានគិតដល់់មុនព្រឹត្តិការណ៏បុណ្យដ៏ធំនេះ។
ស្ដាយណាស់់ដែលកើតមានឡើងឧប្បត្តិហេតុដ៏អាក្រក់់បំផុតបែបនេះ។
អ្វីៗបានកន្លងផុតទោហើយ តែទុក្ខសោកនៃក្រុមគ្រួសាររបស់់ជនរងគ្រោះ
នឹងបន្លាយទៅមុខមួយជិវិតសំរាប់់គេម្នាក់់ៗ។
ខ្ញុំសូមចូលរួមរំលែកទុក្ខសោដកម្មដ៏មហាអាក្រក់់នេះ
ហើយសូមព្រលឹងអ្នកស្លាប់់ទំាងអស់់ដល់់សុគតិភព។

23 11 2010
Ratana

រន្ធត់ចិត្តខ្លាំងណាស់

23 11 2010
23 11 2010
Fidele

Remember yesterday. Don’t make it ever happen AGAIN!

23 11 2010
វិចិត្រ

a lesson to remember that
safety first!!
not money first !!!

23 11 2010
សុភា

បន្ទាប់ពីសោកនាដកម្មមួយនេះ ប្រជាជនខ្មែរក៏គួរតែបញ្ឈប់ការប្រជ្រៀតគ្នា រុញគ្នា ច្រានគ្នាណឹងទៀតទៅ។

23 11 2010
សោក​នាដ​កម្ម​លើ​ស្ពាន​កោះ​ពេជ្រ​ពី​RFI « ពីនេះពីនោះ

[…] ប្រកាសទាក់ទង៖ ២២​​វិច្ឆិកា​​២០១០​-មេរៀន​មួយ​សំរា… […]

23 11 2010
វិចូច

ហ៊ើយ

24 11 2010
ទិដ្ឋភាព​នៅ​ភូមិ​Wordpress​និង​Facebook « ពីនេះពីនោះ

[…] ប្រកាសទាក់ទង៖ ២២​​វិច្ឆិកា​​២០១០​-មេរៀន​មួយ​សំរា… […]

24 11 2010
nith

……….:(

25 11 2010
បទ​វិច្ឆិកា​សង្ខារ​រលត់ និង បទ​វិច្ឆិកា​ខ្មែរ​កាន់​ទុក្ខ « ពីនេះពីនោះ

[…] ប្រកាសទាក់ទង៖ ២២​​វិច្ឆិកា​​២០១០​-មេរៀន​មួយ​សំរា… […]

26 11 2010
ភារម្យ

😥

26 11 2010
22 11 2011
ទំនួញ​កោះ​ពេជ្រ « កំនត់ហេតុខ្ញុំ

[…] ទិដ្ឋភាព​នៅ​ភូមិ​WordPress​និង​Facebook ២២​​វិច្ឆិកា​​២០១០​-មេរៀន​មួយ​សំរា… Like this:Like this:LikeBe the first to like this […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: