តើ​អ្នក​ជា​ជន​ជាតិ​ខ្មែរ​ឬ​ក៏​មិន​មែន?

25 11 2010

តើ​អ្នក​ជា​ជន​ជាតិ​ខ្មែរ​ឬ​ក៏​មិន​មែន?​តើ​អ្នក​អាច​គូរ​រូប​ទង់​ជាតិ​របស់​ប្រ​ទេស​ខ្លួន​បាន​អត់?​តើ​ប្រា​សាទ​នុង​មាន​ខឿន​ម៉ាន​ថ្នាក់​?ក្បាច់​ម៉ាន​ជាន់​?​ហើយ​វា​តំ​នាង​អោយ​អ្វី?
ទាំង​នេះ​​គឺ​ជា​សំនួរ​ដែល​ខ្ញុំ​ត្រូវ​បាន​សិស្ស​បរ​ទេស​ម្នាក់​​សួរ​នៅ​ថ្ងៃ​នេះ​។​ហើយ​ចំ​លើយ​ដ៏​ខ្មាស​អៀន​មួយ​គឺ“មិនអាច”។​គេ​បាន​បន្ថែម​ចុង​ក្រោយ​ថា​៖អ្នក​មិន​មែន​ជា​ជន​ជាតិ​ខ្មែរ​ទេ!​ទង់​ជាតិ​ខ្មែរ​ប្រ​ហែល​ជា​ចង់​គូរ​របៀប​ម៉េច​ក៏​បាន​តាម​ចិត្ត​ហើយ​មើល​ទៅ!​ សង្ស័យ​​តែ​ចឹង​ដឹង​​(ខ្ញុំ​គិត​ក្នុង​ចិត្ត)។

វា​ដូច​នឹង​ប្រ​កាស​របស់​លោក​គ្រូ​វិចិត្រ​មួយ​ដែល​មាន​ចំ​នង​ជើង​ថា​“ទង់​​ជាតិ​​ខ្មែរ​ ត្រូវ​​បាន​​គេ​​ប្រើ​​ប្រាស់​​យ៉ាង​អា​វា​សែ.. ស្រេច​​តែ​​លើ​​ចិន​”​បាន​និ​យាយ​អំ​ពី​ការ​ដែល​ទង់​ជាតិ​ខ្មែរ​ត្រូវ​បាន​​ប្រើ​​ប្រាស់​​យ៉ាង​ផ្តេស​​ផ្តេស​ គ្មាន​​ការ​កំ​នត់​អោយ​បាន​ច្បាស់​លាស់​​ត្រឹម​ត្រូវ។

ទង់ជាតិខ្មែរនៅក្នុងរដ្ឋធម្មនុញ្ញ

ទង់ជាតិខ្មែរនៅWikipedia

ទង់ជាតិខ្មែរដែលញ៉ុមទិញពីផ្សារទួលទំពូង

មើល​មក​ទង់​ជាតិ​សម័យ​ឥលូវ​ឃើញ​ថា​ក្បាច់​រចនា​ស្អាត​ឡូយ​ជាង​អា​សម័យ​ឆ្នាំ​៩៣។​សង្ស័យ​តែ​ចឹង​​ដឹង​​បាន​គេ​នាំ​គ្នា​មក​ប្រើ​អា​សម័យ​ថ្មី​​នឹង​អស់​​រលីង!!!
បើ​តាម​គំ​និត​ញ៉ុម​បើ​ចង់​ផ្លាស់​ប្តូរ​ ផ្លាស់​ប្តូរ​ទៅ​មិន​ថា​អី​ទេ​ តែ​គួរ​តែ​កំ​នត់​អោយ​បាន​ច្បាស់​ថា​ប្រា​សាទ​អង្គរ​វត្ត​ក្នុង​ទង់​ជាតិ​​មាន​​​ខឿន​​ម៉ាន​​ថ្នាក់​ មាន​កាំ​ជណ្តើរ​អត់? បើ​មាន​មាន​ម៉ាន​កាំ? មាន​ទ្វា​បង្អួច​ម៉ាន? មាន​ក្បាច់​ម៉ាន​ជាន់​ ម៉ាន​ថ្នាក់? បើ​សិន​ជា​អាច​ជួយ​ពន្យល់​ពី​និ​យម​ន័យ​អោយ​បាន​ច្បាស់​ទាស់​ផង!!!

ប្រកាសស្រដៀង៖ ពង្សាវតារ​ខ្មែរៈបទចំរៀងដែលត្រូវចងចាំ!


ទង្វើ

Information

4 responses

25 11 2010
khea

ខ្ញុំក៏នៅមិនច្បាស់ពីបញ្ហានេះដែរ ខ្ញុំគិតថាខ្មែរយើងនៅមិនទាន់បានកំនត់អោយច្បាស់នូវ
មាត្រដ្ឋាននិងក្បូនខ្នាតពីការផលិតទង់ជាតិនេះទេ ខ្ញុំគិតថាទាំងពណ៌មិនរូមប្រាសាទក៏មិន
ស្មើគ្នាដែរ បែបអ្នកធ្វើចេះតែធ្វើៗទៅហើយមើលទៅ

25 11 2010
វិសាល

នឹងហើយអារឿងពណ៌នឹងក៏មិនច្បាស់ដែរ!

25 11 2010
គាឡុង

បងខ្ញុំសូមបញ្ជាក់រឿងមួយ ក្នុងទង់ជាតិគេមិនបានបញ្ជាក់ថា​ជារូបប្រាសាទអង្គរវត្តទេ គឺ​គ្រាន់តែ​និយាយ​ថា ជាប្រសាទកំពូលត្រីសូល៍តែប៉ុណ្ណោះ។

26 11 2010
វិសាល

អូ…អរគុណច្រើន🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: