Top 5 Plane Crashes!​ :(

27 11 2010


ទី​១​គឺ​គ្រោះ​ថ្នាក់​យន្ត​ហោះ​នៅ​ថ្ងៃ​ទី​២៧​មីនា​១៩៧៧​(Tenerife airport disaster)៖
កើត​ឡើង​នៅ​ឯ​Los Rodeos Airport​(ឥលូវ​មាន​ឈ្មោះ​ថា​Tenerife North Airport)​មាន​ទី​តាំង​នៅ​Spain’s Canary Islands។​មូល​ហេតុ​គឺ​បណ្តាល​មក​ពី​​យន្ត​ហោះ​KLM Flight 4805​បាន​ហោះ​ឡើង​ដោយ​មើល​សញ្ញា​ភាន់​ច្រលំ​ឬ​មិន​ច្បាស់​(ដោយ​សារ​តែ​មាន​អ័ព្ទ)​និង​មិន​បាន​បញ្ជាក់​អះ​អាង​បន្ថែម​អោយ​បាន​ច្បាស់​លាស់​ពី​​អ្នក​​គ្រប់​គ្រង​ត្រូត​ពិនិត្យ ដោយ​គិត​ថា​យន្ត​ហោះ​Pan Am Flight 1736​បាន​ហោះ​ហើរ​ចេញ​ទៅ​បាត់​ហើយ។តែ​ការ​ពិត​យន្ត​ហោះ​Pan Am Flight 1736បាន​ឈប់​មួយ​កន្លែង​នៅ​លើ​ផ្លូវ​រត់​ ជា​ហេតុ​បណ្តាល​អោយ​​មាន​គ្រោះ​ថ្នាក់​បុក​គ្នា​លើ​ផ្លូវ​ហោះ​ឡើង​តែ​មួយ។​នៅ​មាន​កត្តា​ផ្សេង​ៗ​ទៀត​ដែល​រួម​ចំនែក​បណ្តាល​អោយ​មាន​ឧបទ្ទវ​ហេតុ​នេះ​កើត​ឡើង។​ជា​សរុប​មនុស្ស​៥៨៣​នាក់​បាន​ស្លាប់​និង​៦១​នាក់​នៅ​រស់​រាន​មាន​ជីវិត។
ការបកស្រាយ៖

ទី​២​គឺ​គ្រោះ​ថ្នាក់​យន្ត​ហោះ​នៅ​ថ្ងៃ​ទី​១២​សីហា​១៩៨៥​(Japan Airlines Flight 123)៖​
យន្តហោះJapan Airlines Flight​123គឺ​ជា​យន្ត​ហោះ​ដែល​ហោះ​ហើរ​ក្នុង​ស្រុក​មួយ​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​តូក្យូ​(Haneda)​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​អូសាកា​(Itami)។​យន្ត​ហោះ​នេះ​មាន​បញ្ហា​បច្ចេក​ទេស​នៅ​កន្ទុយ​របស់​យន្ត​ហោះ ហើយ​ក៏​បាត់​បង់​ការ​គ្រប់​គ្រង​និង​ធ្លាក់​បុក​ទៅ​លើ​ភ្នំ​Takamagahara​ក្នុង​ខេត្ត​Gunma។​មនុស្ស​៥២០​នាក់​បាន​ស្លាប់​និង​៤​នាក់​នៅ​រស់​រាន​មាន​ជីវិត។
ការបកស្រាយ៖

សំលេង​ចុង​ក្រោយ​នៅ​ក្នុ្ងង​កន្លែង​បើក​យន្ត​ហោះ៖

ទី​៣​គឺ​គ្រោះ​ថ្នាក់​យន្ត​ហោះ​នៅ​ថ្ងៃ​ទី​១២​វិច្ឆិកា​១៩៩៦​(1996 Charkhi Dadri mid-air collision)៖
ជា​ឧបទ្ទវ​ហេតុ​ដែល​កើត​ឡើង​ដោយ​សារ​យន្ត​​ហោះ​ដឹក​ទំនិញ​Kazakhstan Airlines Flight 1907​បាន​ហោះ​ទៅ​បុក​យន្ត​ហោះ​Saudi Arabian Airlines Flight 763​នៅ​លើ​អាកាស​នៅ​ពី​លើ​ក្រុង​Charkhi Dadri​ក្នុង​រដ្ឋ​Haryana​ប្រទេស​ឥណ្ឌា។​មូល​ហេតុ​គឺ​ដោយ​សារ​តែ​អ្នក​បើក​យន្ត​ហោះ​Kazakhstan Airlines Flight 1907​មិន​ស្តាប់​បញ្ជា​ពី​អ្នក​គ្រប់​គ្រង។​មនុស្ស​៣០៩​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​នេះ​(ដំបូង​គេ​បាន​រក​ឃើញ​មនុស្ស​៤​នាក់​នៅ​រស់​រាន​មាន​ជីវិត​តែ​ក្រោយ​មក​បន្តិច​ក៏​ស្លាប់​ដោយ​សារ​តែ​របួស​មាន​សភាព​ធ្ងន់់​ធ្ងរ​ពេក​)។
ការបកស្រាយ៖


ទី​៤​គឺ​គ្រោះ​ថ្នាក់​យន្ត​ហោះ​នៅ​ថ្ងៃ​ទី​៣​មីនា​១៩៧៤(Ermenonville air disaste)៖
គ្រោះ​ថ្នាក់​នេះ​គឺ​កើត​ឡើង​លើ​យន្ត​ហោះ​Turkish Airlines Flight 9810​ដែល​បាន​ហោះ​ហើរ​ចេញ​ពី​ប្រទេស​ទួរគី​ទៅ​កាន់​ប្រទេស​អង់​គ្លេស។​នៅ​តាម​ផ្លូវ​គំរប​ទ្វារ​នៃ​កន្លែង​ដាក់​ឥវ៉ាន់​របស់​យន្ត​ហោះ​បាន​របើក​បណ្តាល​អោយ​ខ្យល់​​បុក​ចូល​ខូច​ម៉ាស៊ីន​យន្ត​ហោះ ហើយ​យន្ត​ហោះ​ក៏​ធ្លាក់​នៅ​ព្រៃ​Ermenonville​ក្បែរ​ព្រលាន​យន្ត​ហោះ​Orly Airport​នៃ​ប្រទេស​បារាំង។​មនុស្ស​៣៤៦​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​នេះ។
ការបកស្រាយ៖


ទី​៥​គឺ​គ្រោះ​ថ្នាក់​យន្ត​ហោះ​នៅ​ថ្ងៃ​ទី​២៣​មិថុនា​១៩៨៥​(Air India Flight 182)៖
គឺ​ជា​គ្រោះ​ថ្នាក់​ដែល​បាន​កើត​ឡើង​លើ​យន្ត​ហោះ​Air India Flight 182​ដោយ​ក្រុម​ភេរវ​កម្ម​Sikh​នៅ​ប្រទេស​ឥណ្ឌា​បាន​ដាក់​គ្រាប់​បែក​​បំផ្ទុះ​យន្ត​ហោះ ធ្វើ​អោយ​យន្ត​ហោះ​បាន​ផ្ទុះ​នៅ​លើ​អាកាស​និង​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ។​មនុស្ស​៣២៩​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។
ការបកស្រាយ៖


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: