ទៅ​មើល​កុន​Harry Potter​ភាគ​ទី​៧

27 11 2010

ង៉ៃ​នឹង​សូម​និ​យាយ​ពី​រឿង​Harry Potter​ភាគ​ទី​៧​(Harry Potter and the Deathly Hallow, Part I)​បន្តិច :mrgreen:។​កាល​ពី​សប្តាហ៍មុន​(យប់​​ថ្ងៃ​ទី​១៩​វិច្ឆិកា)​ទើប​តែ​ប្រ​លង​ហើយ​ថ្មី​ៗ​ក៏​បាន​ទៅ​មើល​កុន​Harry Potter​ភាគ​ទី​៧។ហេហេ​…​សូម​វិភាគ​រឿង​នឹង​តិច…
សាហាវ
រឿ​ងភាគ​ទី​៧​នេះ​​រាង​សា​ហាវ​គួរ​អោយ​ខ្លាច​បន្តិច​ដែរ​(សម​នឹង​គេ​ដាក់​កំ​រិត​​​អោយ​ជា​PG-13​មែន)​។​វគ្គ​ដែល​គួរ​អោយ​ខ្លាច​ជាង​គេ​គឺ​នៅ​ពេល​ដែល​Bellatrix​ចារ​ពាក្យ​Mudblood​នៅ​លើ​ដៃ​របស់​Hermione។​ពិត​ជា​អា​ណិត​Hermione​មែន​នៅ​ពេល​នុង​ :((She is my favorite actress :mrgreen:)។
កំសត់
ហើយ​រឿង​នឹង​ក៏​កំ​សត់​ណាស់​ដែរ​ កំ​សត់​ជាង​គេ​ក្នុង​ម៉ា​ស៊េរី​៧​ភាគ​នឹង។​សំ​រាប់​ញ៉ុម កំ​សត់​ជាង​គេ​គឺ​មាន​បី​ឈុត។​ឈុត​​ទី​១​គឺ​​នៅ​ពេល​ដែល​Harry​និង​Hermione​ទៅ​កាន់​ផ្នូរ​របស់​ឪពុក​ម្តាយ​ខ្លួន​ជា​លើក​ដំបូង​(James Potter​និង​Lily Potter)។ :cry:​ ឈុត​កំ​សត់​បន្ទាប់​គឺ​នៅ​ពេល​ដែល​បង​ប្អូន​ភ្លោះ​ទាំង​ពីរ​George​និង​Fred​និ​យាយ​គ្នា​ក្នុង​វគ្គ​ដែល​George​ត្រូវ​របួស​ត្រ​ចៀក។​តាំង​ពី​មើល​រឿង​នឹង​មក​គឺ​មិន​ដែល​ឃើញ​បង​ប្អូន​ភ្លោះ​ទាំង​ពីរ​កំសត់​ចឹង​ទេ។ :cry:​ គេ​ទាំង​ពីរ​ជា​តួ​អង្គ​ដែល​ចូល​ចិត្ត​សប្បាយ​លេង​សើច​ច្រើន។​ហើយ​ទី​បី​គឺ​ត្រង់​វគ្គ​ដែល​Harry​បី​Dobby​និង​ជីក​ផ្នូរ​កប់​សាក​សព​Dobby។😥
កំប្លែង
គួរ​អោយ​ខ្លាច​ សា​ហាវ កំ​សត់​…​តែ​ក៏​កំ​ប្លែង​ដែរ​។កំ​ប្លែង​ជាង​គេ​ត្រង់​វគ្គ​ដែល​Harry Potter​ពាក់​អាវ​ទ្រនាប់ :D។
វគ្គដែលញ៉ុមមិនចូលចិត្ត
ចំ​នែក​ឯ​វគ្គ​ដែល​ញ៉ុម​មិន​ចូល​ចិត្ត​ជាង​គេ​គឺ​វគ្គ​ដែល​Harry​រាំ​ជា​មួយ​Hermione។​ដូច​អា​ម៉េច​ទេ​វគ្គ​នឹង​នោះ​ដូច​ជា​មិន​សូវ​សម។​ចូល​ចិត្ត​តែ​កែ​សាច់​រឿង​ចឹង! ឬ​ក៏​វប្បធម៌​អឺរ៉ុប​ចឹង? :D។
ការផ្លាស់ប្តូរមួយ
នៅ​ក្នុង​សៀវ​ភៅ​Hedwig​បាន​ស្លាប់​នៅ​ពេល​រត់​គេច​ជា​មួយ​Harry។​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ Harry​បាន​អោយ​Hedwig​ហើរ​ទៅ​មុន តែ​ចុង​ក្រោយ​Hedwig​នៅ​តែ​ស្លាប់​ដដែល ដោយ​ពេល​នោះ​Hedwig​បាន​ហើរ​ត្រលប់​មក​ជួយ​Harry​វិញ។
សរុបជារួម
ជាង​រួម​រឿង​ភាគ​ទី​៧​នឹង​តួ​អង្គ​ទាំង​អស់​បាន​បញ្ចូល​អារម្មណ៍​បាន​យ៉ាង​ល្អ​។​បើ​សិន​ជា​អ្នក​បាន​អាន​សៀវ​ភៅ​ហើយ​មើល​រឿង​នឹង​ អ្នក​នឹង​ពិត​ជា​មាន​អារម្មណ៍​ដូច​ញ៉ុម​មិន​ខាន។​​តែ​បើ​សិន​ជា​អ្នក​មិន​បាន​​អាន​​សៀវ​ភៅ​វិញ​ រឿង​នឹង​អ្នក​នឹង​យល់​ឃើញ​ផ្សេង​ពី​នឹង។

ផ្នូររបស់James PotterនិងLily Potter

Harryពាក់អាវទ្រនាប់


ទង្វើ

Information

23 responses

27 11 2010
គាឡុង

ប៉ុន្តែនៅត្រង់វគ្គដែលហេរីលុតជង្គង់មុខស្នេពដែលរៀបនឹងស្លាប់ក៍កំសត់ដែរបងប្រុស!

27 11 2010
វិសាល

អានឹងនៅPart IIតើ នេះបងនិយាយពីPart Iទេ

27 11 2010
គាឡុង

ស្មានតែបងនិយាយរឿងទាំងមូល!

27 11 2010
វិសាល

ចុះបើPart IIមិនទាន់ចេញផង និយាយម៉េចកើតទៅ😀

27 11 2010
គាឡុង

ស្មានតែបងនិយាយរឿងក្នុងសៀវភៅ!😀

27 11 2010
28 11 2010
Fidele

គេ​និយាយ​ថា​ទៅ​មើល​កុន បែរ​ជា​និយាយ​រឿង​សៀវភោ​វិញ។ Kealong ឯង​នេះ​យ៉ាប់​មែន!😆

28 11 2010
វិសាល

កុំថាអោយគ្នាអី នេះវាមិនមែនជាលើកទី១ទេ😀

30 11 2010
គាឡុង

😦

27 11 2010
វុឌ្ឍី វុឌ្ឍ

អត់ចូលចិត្តមើលរឿងនឹងសោះ លឺតែម្នាក់ៗចូលចិត្តដល់ហើយ!

27 11 2010
វិសាល

ចុះអានសៀវភៅចប់នៅ?

27 11 2010
វុឌ្ឍី វុឌ្ឍ

មើលរូបមើលមិនចូលហើយ ទំរាំអានសៀវភៅទៀត មិនបាច់ ហាហា

27 11 2010
វិសាល

​😆

27 11 2010
វុឌ្ឍី វុឌ្ឍ

ខ្ញូំធ្លាប់សាកទៅមើល កាលភាគមុន ហើយល្ងុយដេក!

27 11 2010
វិសាល

ហាហា សង្ស័យដេកលក់ក្នុងរោងកុនទៀតមើលទៅ😀

27 11 2010
គាឡុង

បងវឌ្ឍី ចាំខ្ញុំអត់ មិត្តក្នុងហ្វេសប៊ុក រឿងនេះល្បីណាស់ ទូទាំងពិភពលោក!

28 11 2010
nith

ភ្លេចម៉ាវគ្គហៃ៎!!! 😀

28 11 2010
វិសាល

ហាហា ភ្លេច​អោយ​ឈឹង​នៅ​មាន​វគ្គ​ពិសេស​មួយ​ទៀត​គឺ…​😀

28 11 2010
Fidele

ទៅ​មើល​ចោល​ខ្ញុំ​បាត់! មិន​ដឹង​ជា​ថ្មើរ​ណា​បាន​ៗ​មើល​ទេ ខ្ញុំ!:mrgreen:

28 11 2010
វិសាល

ហេហេ…ទ្រាំចាំមិនបានទេ😛
កុំភ័យតិចទៀតដោនឡូដបានហើយ😀

30 11 2010
វឌ្ឍនា

កុំចូលចិត្តយកវីដេអូទៅប្រៀបធៀបជាមួយសៀវភៅ វាមិនដូចគ្នាទេ។ ពេលដែលអ្នកអាន សៀវភៅ និង មើលវីដេអូគឺខុសគ្នា។
បងគិតថា ជាការចាប់ផ្តើមដ៏ល្អសំរាប់ការបញ្ចប់នេះ!

30 11 2010
វិសាល

J. K. Rowling used to say to the screenwriter, Steve Kloves, that “I know the movies can’t be the books. All that I ask is that you be true to the characters.”

18 08 2011
ចំនាប់អារម្មណ៍ខ្ញុំចំពោះរឿង Harry Potter and the Deathly Hallows – Part 2 « ពីនេះពីនោះ

[…] ទៅ​មើល​កុន​Harry Potter​ភាគ​ទី​៧ រឿង Harry Potter and the Deathly Hallows – Part 2 […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: