ហេតុអ្វី​​នៅ​​ពេល​​ថើប​​គ្នា​​ចាំ​​បាច់​​បិទ​​ភ្នែក?

28 11 2010

តើ​វា​មាន​ច្បាប់​មាន​រូប​មន្ត​ដែរ​ឬ​អត់​ដែល​ថា​គេ​តែង​តែ​បិទ​ភ្នែក​នៅ​ពេល​គេ​ថើប​គ្នា?តើ​វា​ជា​ស​ភា​វ​គ​តិ​ឬ​ក៏​ច្បាប់​ធម្ម​ជាតិ​ដែល​ត្រូវ​តែ​បិទ​ភ្នែក​នៅ​ពេល​ថើប​គ្នា? ហើយ​ចុះ​បើ​មិន​បិទ​ភ្នែក​ថើប​បាន​ឬ​អត់?​តាម​ការ​ស្រាវ​ជ្រាវ​និង​ការ​ស្ទង់​មតិ​វា​មាន​​មូល​ហេតុ​ពីរ​ធំៗ​ដែល​គេ​តែង​តែ​បិទ​ភ្នែក​នៅ​ពេល​ដែល​គេ​ថើប​គ្នា៖
មូល​ហេតុ​ទី១៖ អាច​និ​យាយ​ថា​វា​ជា​សភាវ​គតិ​នៅ​ពេល​ដែល​ភ្នែក​របស់​យើង​ខិត​ទៅ​ជិត​របស់​អ្វី​មួយ​យើង​តែង​តែ​ព្រិច​បិទ​ភ្នែក។​ឬ​ក៏​អាច​និ​យាយ​បាន​ថា​អ្នក​មិន​ចង់​ឃើញ​មុខ​ដៃ​គូ​របស់​អ្នក​ច្បាស់​ពេក​​ព្រោះ​នៅ​ពេល​ឃើញ​ច្បាស់​ពេក​វា​ដូច​ជា​អា​ម៉េច​មិន​ដឹង​​ទេ។😀
មូល​ហេតុ​ទី២៖ ដើម្បី​ប្រ​មូល​ផ្តុំ​អារម្មណ៍​បង្កើត​មនោ​សញ្ចេត​នា​អណ្តែត​អណ្តូង​…។​វា​ប្រៀប​ដូច​ជា​យើង​បិទ​ភ្នែក​នៅ​ពេល​ដែល​យើង​ចង់​អោយ​អារម្មណ៍​របស់​យើង​មូល​ដើម្បី​គិត​រឿង​អ្វី​មួយ។

អ្នក​ប្រហែល​ជា​អាច​ថើប​​គ្នា​ដោយ​បើក​ភ្នែក​បាន​តែ​អារម្មណ៍​គឺ​វា​អាច​ខុស​គ្នា​ទៅ​តាម​នុង​ដែរ។​ :D​អាច​និយាយ​ថា​ការ​ថើប​ដែល​បើក​ភ្នែក​គឺ​ជា​ការ​ថើប​ដែល​គ្មាន​មនោ​សញ្ចេតនា​គ្មាន​ន័យអត់​ជាតិ​​។😀

ចុះ​អ្នក​ទាំង​អស់​គ្នា​ដែល​មាន​បទ​ពិ​សោធន័​ច្រើន​ខាង​ថើប​នឹង​​​យល់​​យ៉ា​ងម៉េច​ដែរ?ចំនែកញ៉ុម​មិន​សូវ​មាន​បទ​ពិសោធន៍​ប៉ុន្មាន​ទេ​អា​ខាង​នឹង​នោះ អត្ថបទ​នឹង​ញ៉ុម​ថា​តាម​គេ​ទេ:mrgreen:


អានផងដែរ៖ អាថ៌កំបាំងនៃការ“ថើប”


ទង្វើ

Information

30 responses

28 11 2010
សុភា

មិនសូវមានបទពិសោធន៏ មានន័យថាធ្លាប់មានខ្លះដែរ😆

28 11 2010
វិសាល

ហាហា…ចេះតាមានហ្មងបង! គេ​ចង់​ថា​គេ​មាន​តែ​បទ​ពិសោធន៍​ជា​មួយ​ប្អូន​ជា​មួយ​ក្មួយ​អី​នឹង​ណា:mrgreen:

29 11 2010
Samady KS

ខុស​ទាំង​ស្រុង! តាម​ពិត​គេ​ថើប​បិទ ភ្នែក​​ព្រោះ​ខ្លាច ជើង​សក់​ចាក់​ចូល​ភ្នែក

29 11 2010
វិសាល

ហាហា…ចឹង​បើ​ថើប​មនុស្ស​អត់​មាន​សក់​ប្រហែល​មិន​ចាំ​បាច់​បិទ​ភ្នែក​ទេ😀

28 11 2010
Fidele

ពេល​ឆ្លង​កាត់​រួច​ហើយ ជួយ​ប្រាប់​ខ្ញុំ​ផង!😀

28 11 2010
វិសាល

បើចឹងដឹងច្បាស់មែនទែន ទាល់តែសាកខ្លួនឯង😀

23 05 2011
Kosal

គ្មានដៃគូថើបនឹងគេទេ…

23 05 2011
វិសាល

រើសមួយទៅចឹង អ្នកខំម៉ិនក្នុងនឹង សុទ្ធតែមិនទាន់មានបទពិសោធន៍ដូចគ្នា:mrgreen:

28 11 2010
គាឡុង

ចង់សាកដែរ តែនៅក្មេងពេក បើបងបានឆ្លងកាត់មុន​ សុំជួយប្រាប់ខ្ញុំផង ហ្វីដែលក៍ដូចគ្នា។

28 11 2010
វិសាល

មិនសំខាន់ក្មេងចាស់អីទេ អោយតែក្លាហាន ហ៊ានផ្សងព្រេងទទួលយកមួយកំផ្លៀងគេ:mrgreen:

28 11 2010
29 11 2010
sambatt

មិនសូវមានបទពិសោទ?មានន័យថាមានដែរតែមិនច្រើន?
ខ្ញុំថាមើលអីកៀកពេក ស្រវំាង។បើយើងយកសៀវភៅមកអានដាក់់អោយ
ជិតនឹងភ្នែក ពិតជាស្រវំាងឫធ្វើអោយព្រិលភ្នែក។ម្យ៉ាងទៀតការថើបគ្នា
វាតែងនំាអោយអារម្មណ៏អណ្ដែតឆ្ងាយ ដោយក្ដីរំភើបនិងមនោសញ្ចេតនា
ដ៏ក្សេមក្សាន្ត ឫ រំជើបរំជួលដែលបណ្ដាលអោយធ្មេចភ្នែកដែលគេហៅ
អារម្មណ៏នេះថាecstasyជាអារម្មណ៏បែបអណ្ដែតអណ្ដូង ដូចជាដួងព្រលឹងចាកចេញពី
ខ្លួនហើយរំភើយធូរស្រាលនិងសប្បាយ ដែលមនុស្សទូទៅចូលចិត្ត គឺបានកកក្ដៅ
និងរីករាយខុសពីធម្មតា។

29 11 2010
វិសាល

ធ្លាប់តែជាមួយក្មេងៗទេ😛
បានក្បោះក្បាយណាស់ សង្ស័យ​តែ​មាន​បទ​ពិសោធន៍​មិន​ស្ទើរ​ទេនៀក:mrgreen:

29 11 2010
ភារម្យ

បិទភ្នែកប្រមូលអារម្មណ៍ មិនជឿសាកមើលទៅសាលឯង!

29 11 2010
វិសាល

ចង់សាកដែរ តែ​វា​អត់​មាន​ពី​ណា​អោយ​សាក😀

29 11 2010
ក្មេងស្រែ

ភាគច្រើន​នៅ​ពេល​មាន​សេចក្តី​សុខបំផុត, រំភើបបំផុត, អ្វីដែលពាក់​ព័ន្ធ​នឹង​អារម្មណ៍ខ្លាំងៗ គេបិទភ្នែក ។

29 11 2010
វិសាល

ច្បាស់ណាស់ណ៎បងក្មេងស្រែ😀

29 11 2010
អេណា

The most beautiful thing in the world is unseen!

29 11 2010
វិសាល

that’s why we close our eyes to imagine the most beautiful world😉

29 11 2010
ព្រហ្មមុខ៤

ភាគច្រើនគឺបិទភ្នែកហើយ.😀
ហើយមិនដឹងជាមានអារម្មណ៍បែបណាទេ នៅពេលដែលបើកភ្នែកនោះ.​😀

29 11 2010
វិសាល

ថើបបើកភ្នែកប្រហែលដូចករណីអារូបខាងក្រោមគេមួយនឹង!

29 11 2010
សម្ផស្ស

មែន​ហើយ​បិទ​ភ្នែក​គឺ​អារម្មណ៍​មូល​ហើយ​ទទួល​នូវ​មនោសញ្ចេត​នា​ពី​ដៃ​គួ​ម៉ា​ខាង​ទៀត ។ តែនេះ​គ្រាន់​តែ​ជាកា​គិត​របស់​ខ្ញុំ​ទេ​។ ព្រោះ​អត់​ដែល​មាន​បពិសោធ​ខាង​នឹង ចាំ​មើល​ខ្ញុំ​មាន​ខ្ញុំ​ចែល​រំលែក​ពី​មូល​ហេតុ​បន្ត​ទៀត ។🙂

29 11 2010
វិសាល

កំពុងតែចាំហើយ! កុំបង្អែរបង្អង់សាកអោយលឿនទៅ ម៉េចៗប្រាប់គ្នាផង😀

30 11 2010
30 11 2010
វិសាល

😆😆😆

14 05 2011
15 05 2011
lavorn (ឡាវ័ន​)

ចេះ​តែ​នាំ​ក្មេង​ខូច​ហើយ​!!!

16 05 2011
វិសាល

មានណា…គ្រាន់តែប្រាប់អោយដឹងតើ។ ម៉េច​មាន​បទ​ពិសោធន៍​អី​ចង់​ចែក​រំលែក?😀

18 05 2011
KhonDenn

ពិតជាពិសេសមែន​…! ចាំសាកមើល១ម្តង

19 05 2011
វិសាល

សាកហើយមកប្រាប់វិញផង :mgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: