ប្រភេទ​ឈាម​ទាំង​៤(A,B,AB,O)

2 12 2010

របាយប្រភេទឈាមនីមួយៗលើពិភពលោក៖
របាយមនុស្សដែលមានឈាមប្រភេទA(២១%នៃចំនួនប្រជាជនពិភពលោកមានឈាមប្រភេទA)

របាយមនុស្ស​​ដែលមានឈាមប្រភេទB(១៦%នៃចំនួនប្រជាជនពិភពលោកមានឈាមប្រភេទB)

របាយមនុស្ស​​ដែលមានឈាមប្រភេទO(៦៣%នៃចំនួនប្រជាជនពិភពលោកមានឈាមប្រភេទO)

ចំនែកអ្នកដែលមានឈាមប្រភេទABគឺមានតិចតួចបំផុត។

បុគ្គលិកលក្ខណៈតាមប្រភេទឈាមនីមួយៗ៖
ជប៉ុន​និង​កូរ៉េ​គឺ​ជា​ប្រទេស​ពីរ​ដែល​អោយ​តំលៃ​ខ្លាំង​ទៅ​លើ​ប្រភេទ​ឈាម។​ការ​សួរ​នាំ​គ្នា​ពី​ប្រភេទ​ឈាម​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ​ព្រោះ​មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​ដឹង​ពី​ប្រភេទ​ឈាម​របស់​ខ្លួន។​សូម្បី​តែ​នៅ​ក្នុង​ការ​ជ្រើស​រើស​​គូ​​ស្រករ​ ជន​ជាតិ​​ទាំង​ពីរ​នេះ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ពី​​ប្រភេទ​​ឈាម​​នេះ​​​របស់ដៃ​គូ​ខ្លួន​​(ដូច​នឹង​ខ្មែរ​ដែល​រើស​ខែ​ឆ្នាំ​ចឹង​ដែរ)។
ការកំនត់ពីបុគ្គលិកលក្ខណៈតាមប្រភេទឈាមនៅប្រទេសទាំងពីរនេះ៖
ឈាមប្រភេទA
ចំនុចល្អ៖ ស្មោះ​ត្រង់​គួរ​អោយ​ជឿ​ទុក​ចិត្ត ហ្មត់​ចត់​ ចេះ​ប្រុង​ប្រយ័ត្ន​ ស្ងៀម​ស្ងាត់ មាន​គំនិត​ច្នៃ​ប្រឌិត សុភាព​រាបសារ។
ចំនុចអាក្រក់៖ ស្មោះត្រង់ជ្រុល ចចេសមានះរឹងរូស រអ៊ូរទាំច្រើន តឹង​តែង​មាន​គំនិត​អភិរក្ស​មិន​ចូល​ចិត្ត​ការ​ផ្លាស់​ប្តូរ។
ឈាមប្រភេទB
ចំនុចល្អ៖​ មានចិត្តទូលាយ មានគំនិតច្នៃប្រឌិត ក្លាហាន សកម្មនឹងធ្វើកិច្ចការអ្វីមួយ។
ចំនុចអាក្រក់៖ អាត្មានិយម គ្មាន​ទំនួលខុសត្រូវ មិនចេះអត់អោយទោស​អោយ​គេ ប្រែ​ប្រួល​ចិត្ត​លឿនរហ័ស។
ឈាមប្រភេទAB
ចំនុចល្អ៖​ មិន​ឆេវ​ឆាវ ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង ចេះ​គិត​គូរ​ពី​ហេតុ​ផល រួស​រាយ​​ងាយ​​ចូល​​ក្នុង​​សង្គម​ចុះ។
ចំនុចអាក្រក់៖ ចូល​ចិត្ត​រិះ​គន់​អ្នក​ដទៃ មាន​ចរិត​អល់​អែក ភ្លេច​ភ្លាំង​ច្រើន មិន​មាន​ទំនួល​ខុស​ត្រូវ។
ឈាមប្រភេទO
ចំនុចល្អ៖​ មានគំនិតសុទិដ្ឋិនិយម រួសរាយ ងាយ​ចុះ​សំរុង​នឹង​អ្នក​ដទៃ។
ចំនុចអាក្រក់៖ មានចរិតអួតក្អេងក្អាង ព្រហើន និង​ចូល​ចិត្ត​ច្រណែន​អ្នក​ដទៃ។

ប្រភេទឈាមនៅក្នុងវេជ្ជសាស្ត្រ៖
តាមវេជ្ជសាស្ត្រ ការ​ផ្តល់​ឈាម​និង​ទទួល​ឈាម​ត្រូវ​បាន​កំនត់​ដូច​ខាង​ក្រោម៖។
ឈាមប្រភេទA អាច​ទទួល​យក​ឈាម​ប្រភេទ​A​ខ្លួន​ឯង​និង​ឈាម​ប្រភេទ​O។
ឈាមប្រភេទB អាច​ទទួល​យក​ឈាម​ប្រភេទ​B​ខ្លួន​ឯង​និង​ឈាម​ប្រភេទ​O។
ឈាមប្រភេទAB អាច​ទទួល​យក​ឈាម​គ្រប់​ប្រភេទ​បាន​ទាំង​អស់(អ្នក​ទទួល​សេរី)។
ឈាមប្រភេទO អាច​ទទួល​យក​បាន​តែ​ឈាម​ប្រភេទ​O​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​(អ្នក​ផ្តល់​សេរី)។


ទង្វើ

Information

17 responses

2 12 2010
គាឡុង

ចំនុចល្អដូចជាត្រូវ តែចំនុចល្អដូចជាមិនត្រូវសោះ!😀

2 12 2010
វិសាល

ចុះឈាមប្រភេទអីដែរ?

2 12 2010
គាឡុង

បងដោតជើងធូបទាយលមើល ក្រែងត្រូវ?

2 12 2010
វិសាល

ដោតរួចហើយ ជើង​ធូប​ទាយ​ថា​ឈាម​ប្រភេទO😉

2 12 2010
គាឡុង

ពិតជាគួរអោយស្ងប់ស្ងែងគ្រូបោកមែន និយាយ​អោយ​ត្រង់ទៅគឺB.

2 12 2010
វិសាល

សង្ស័យថាBតិចៗដែរនឹង😀

2 12 2010
គាឡុង

ខុសហើយថាខុសទៅលោកគ្រូអើយ!😀

2 12 2010
វិសាល

😛

2 12 2010
សុវុឌ្ឍី

ញុំឈាមក្រុម O ផ្តល់សេរី តែទទួលបានតែក្រុមគ្នាអែង។ ហើយដូចជាត្រូវ ហាហា ទាំងចំណុចល្អ និង មិនល្អ

2 12 2010
វិសាល

អួតក្អេងក្អាង ព្រហើន និង​ចូល​​ចិត្ត​​ច្រណែន​​អ្នក​ដទៃ ហាហា…

2 12 2010
សុវុឌ្ឍី

ចុះបើមែន ហាហាហា

2 12 2010
3 12 2010
monyrinataro

បុគ្គលិកលក្ខណៈតាមប្រភេទឈាមនីមួយៗ៖ និយាយមិនត្រូវសោះ។
ប្រភេទឈាមនៅក្នុងវេជ្ជសាស្ត្រ៖ គឺត្រូវ១០០០ភាគរយ%។

3 12 2010
វិសាល

គ្រាន់តែជាជំនឿរបស់គេទេ

3 12 2010
ក្មេងស្រែ

ញ៉ុមសុំគេពិនិត្យ​អោយដឹងក្រុមឈាម គេ​ថា​អស់ពីររយដុល្លារ! ញ៉ុមថា ទៅសួរដ្រាគូឡាវិញក៏បាន!

3 12 2010
monyrinataro

ពីររយដុល្លារ? អស់តែ ១៥តុលា ដឹងបាត់ហើយ គ្លីនិកណាពិនិត្យយកថ្លៃម៉្លេះ?

3 12 2010
វិសាល

ហាហា…បាច់ដឹងក៏បានដែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: