​ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.៧៧វិនាទី

19 12 2010


ឯត​ទគ្គ​កម្ម​ថ្មី៖
ក្នុង​ថ្ងៃ​Melbourne Cube Day 2010​កាល​ពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​ជន​ជាតិ​អូស្ត្រាលី​Feliks Zemdegs​បាន​បំបែក​ឯត​ទគ្គ​កម្ម​ក្នុង​ការ​ដោះ​ស្រាយ​Rubik’s Cube 3*3​លឿន​បំផុត​ក្នុង​រយៈ​ពេល​៦.៧៧​វិនាទី។

ឯត​ទគ្គ​កម្ម​ចាស់​ៗ៖
៧.០៣វិនាទី ដោយ​Feliks Zemdegs នៅ​ថ្ងៃ​១៣​វិច្ឆិកា​ឆ្នាំ​២០១០ (ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​មុន​ពេល​ដែល​Feliks Zemdegs​បំបែក​ឯត​ទគ្គ​កម្ម​ថ្មី​៦.៧៧វិនាទី)
៧.០៨វិនាទី​ ដោយ​​ជន​ជាតិ​ហូឡង់​Erik Akkersdijk នៅ​ឆ្នាំ​២០០៨​ក្នុង​ការ​ប្រកួត​Czech Open 2008
៨.៧២វិនាទី ដោយ​ជន​ជាតិ​ជប៉ុន​Yu Nakajima នៅ​ឆ្នាំ​២០០៨​ក្នុង​ការ​ប្រកួត​Kashiwa Open 2008
៩.១៨វិនាទី ដោយ​ជន​ជាតិ​បារាំង​Edouard Chambon នៅ​ឆ្នាំ​២០០៨​ក្នុង​ការ​ប្រកួត​Murcia Open 2008
៩.៥៥វិនាទី ដោយ​ជន​ជាតិ​ហូឡង់​Ron van Bruchem នៅ​ឆ្នាំ​២០០៧​ក្នុង​ការ​ប្រកួត​Dutch Championships 200

ឯតទគ្គកម្ម​ដែល​បំបែក​ដោយ​Feliks Zemdegs​ក្នុង​រយៈពេល​៦.៧៧​វិនាទី

ឯតទគ្គកម្មដែលបំបែកដោយ​Feliks Zemdegs​ក្នុង​រយៈ​ពេល​៧.០៣​វិនាទី

ឯតទគ្គកម្មដែលបំបែកដោយ​Erik Akkersdijk​ក្នុង​រយៈពេល​៧.០៨វិនាទី

ឯត​ទគ្គ​កម្ម​ថ្មីក្នុងការដោះស្រាយ​Rubik’s Cube​ជាមធ្យម៖
ក្នុង​ថ្ងៃ​Melbourne Cube Day 2010​នោះ​ដែរ​Feliks Zemdegs​ក៏​បាន​បំបែក​ឯត​ទគ្គ​កម្ម​ក្នុង​ការ​ដោះ​ស្រាយ​Rubik’s Cube​ក្នុង​រយៈ​ពេល​ជា​មធ្យម​​៧.៩១​វិនាទី។​លទ្ធ​ផល​នៃ​ការ​ដោះ​ស្រាយ​Rubik’s Cube​នី​មួយ​ៗ​គឺ​១១.៧៨​វិនាទី ៧.៤០​វិនាទី ៧.៦៣​វិនាទី ៨.៦៩​វិនាទី និង ៧.០៩​វិនាទី។

បញ្ជាក់៖
នៅ​ពេល​គិត​មធ្យម​ភាគ លទ្ធផល​ដែល​ល្អ​ជាង​គេ​និង​អាក្រក់​ជាង​គេ​មិន​ត្រូវបាន​គិត​បញ្ចូល​ទេ
នៅក្នុងលទ្ធផលទីមួយ​គឺ​ប្រហែល​ជា​ត្រូវ​ពិន័យ​បូក​បន្ថែម​២​វិនាទី(???)

អានផងដែរ៖
ទិញ​Rubik’s CubeនិងIQ Ring
Magic Cube: Pyraminx


ទង្វើ

Information

17 responses

19 12 2010
Monika Pop3 - ម៉ូនីការ

នេះពិតជាអស្ចារ្យមែន! សូមសរសើរ

20 12 2010
វិចូច

វ៉ោវ! ខ្ញុំ​ធ្វើ​ដល់​ទៅ​១នាទី​ជាង​ឯណោះ ទើប​ធ្វើ​ចេញ។ ចុះ​អ្នក​ណា​នេះ ធ្វើ​បាន​លឿន​ល្អម៉េះ? នេះ​ប្រហែល​អា​ប្រដាប់​បង្វិល​ហ្នឹង លឿន និង​រអិល​ហើយ​មើលទៅ?!

ចុះ​មាន​អ្នក​ណា​ធ្វើ​អា ៤x៤ បាន​លឿនទេ? បង​ខ្ញុំ​គាត់​ចេះ​ធ្វើ​ដែរ តែ​ពិបាក​ណាស់🙂

20 12 2010
វិសាល

ក្នុង​ការ​ប្រកួត​នឹង​គឺ​គេ​ប្រើ​របស់​ដែល​ល្អ​បង្វិល​បាន​លឿន​ជាង​​របស់​ធម្មតា​(តែ​មិន​លឿន​ជាង​ណាស់​ណា​ទេ :mrgreen:)
មានតើដូចជាចំនាយពេលប្រហែលជាជាង១នាទី។

20 12 2010
វិចូច

ចាំ​ថ្ងៃ​ណា​បបួល​បង​សាល លេង​អា​ប្រដាប់​ហ្នឹង មួយដូច😀

20 12 2010
វិសាល

ហាហា…ហៅឈ្មោះវាអោយត្រឹមត្រូវតិចមើល😀

20 12 2010
វិចូច

ប្រដាប់​នេះ ជា​សព្វនាម (បុរស​ទី៣ ឯក​វចនៈ) ប្រើ​សម្រាប់​បញ្ជាក់​ន័យឲ្យ​នាម របស់​លេង​នោះ😛

21 12 2010
វិសាល

អូខេៗ បន្តប្រើទៀតចុះ😛

21 12 2010
វិចូច

បងឯង​ដែល​លេង​ប្រដាប់ហ្នឹងទេ?

21 12 2010
វិសាល

ហាហា…ដូចមិនទាន់ស៊ាំនឹងសព្វនាមនឹងសោះ😀
ចេះតិចៗ មិនខ្លាំងដូចវិចូចឯងទេ:mrgreen:

21 12 2010
វិចូច

ប្រើ​ពាក្យ ទម្លាប់ ជំនួស​ពាក្យ ស៊ាំ វិញ។

ខ្ញុំ​មិនសូវ​ចេះ​ខ្លាំងទេ ត្រឹម​ម៉ាភ័យៗហ្នឹង។

9 05 2011
9 05 2011
2 06 2011
11 06 2011
11 06 2011
achharia

ប្រដាប់លេងហ្នឹងខ្មែរគួរហៅ គូបរូប៊ិក ដែរហើយបើដើររកពាក្យបាលីសំស្ក្រឹតមិនឃើញ ។

យូរៗទៅ ផ្សំនឹងមិនចេះថាតាមឈ្មោះបរទេសផងនឹងអាចទៅជា គូបលប៊ិច រួច គូបល្បិច

រឺក៏ហៅពីអីឡូវទៅអោយហើយក៏បាន គូបល្បិច ព្រោះវាក៏ជាគូបមួយសំរាប់សាកល្បិចមនុស្ស

ដូចឃើញស្រាប់ហ្នឹងហើយ ។

11 06 2011
វិសាល

ចឹង​តឹស​នាំ​គ្នា​ហៅ​គូប​ល្បីច😀

21 09 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: