២០១១៖យុគ​សម័យ​កាល​នៃ​ហ្វេសប៊ុក?

9 01 2011

បើ​និយាយ​ពី​ហ្វេស​ប៊ុក(Facebook) មនុស្ស​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​បាន​ស្គាល់​ហើយ​ថា​វា​ជា​គេហទំព័រ​social network​ដ៏​ពេញ​និយម​មួយ។​សួម្បី​តែ​ចំរៀង​ខ្មែរ​ឥលូវ​ក៏​និយាយ​ពី​ហ្វេសប៊ុក​ដែរ៖😀
Facebookផ្តាច់ស្នេហ៍

Facebookរំខានស្នេហ៍

កាសែត​The Japan Times​នៅ​ដើម​ឆ្នាំ​នេះ​បី​បួន​លេខ​ជាប់​គ្នា​និយាយ​តែ​ពី​ហ្វេស​ប៊ុក៖

RFI៖
តើ Facebook រក​ចំណូល​បាន​ដោយសារ​អ្វី​ទើប​គេ​ហ៊ាន​ឲ្យតម្លៃ​រហូត​ដល់​៥០ពាន់​លាន​ដុល្លារ?

ខណៈ​ដែល​ហ្វេស​ប៊ុក​កំពុង​តែ​ពេញ​និយម​ដល់​កំពូល វា​ក៏​ក្លាយ​ទៅ​ជា​ប្រធានបទ​មួយ​ដែល​គេ​ត្រូវ​តែ​យក​មក​ពិភាក្សា​និង​ដោះ​ស្រាយ​ផង​ដែរ។​មាន​បញ្ហា​ធំៗ​ពីរ​ដែល​គួរ​អោយ​កត់​សំគាល់៖
បញ្ហា​ទី​១​គឺ​​ការ​ខាតបង់​ពេល​វេលា​ទៅ​លើ​ការ​លេង​ហ្វេសប៊ុក។​​និយាយ​ពី​ជ្រុង​ម្ខាង​ហ្វេស​ប៊ុក​គឺ​មាន​សារ​ប្រយោន៍​អាច​អោយ​អ្នក​គ្រប់​គ្នា​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​គ្រួសារ​បង​ប្អូន ​មិត្ត​ភក្តិ ​គូសង្សារ និងស្វែង​រក​មិត្ត​ភក្តិ​ចាស់​ៗ​ជា​ដើម។​ហើយ​វា​ក៏​ជា​បណ្តាញ​ចែក​ចាយ​ព័ត៌មាន​ដ៏​លឿន​រហ័ស​មួយ​ដែរ។​តែ​បើ​ងាក​មក​មើល​ជ្រុង​ម្ខាង​ទៀត​អ្នក​លេង​ហ្វេស​ប៊ុក​មួយ​ចំនួន​បាន​និង​កំពុង​តែ​ចំនាយ​​ពេល​វេលា​លើ​វា​ហួស​ព្រំដែន​កំរិត​មួយ​ផង​ដែរ។

បញ្ហា​ទី​២​គឺ​ទាក់​ទង​នឹង​ភាព​ឯកជន​(privacy)​នៃ​អ្នក​លេង​ហ្វេស​ប៊ុក។​បញ្ហា​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​រឿង​ភាព​ឯក​ជន​នេះ​គឺ​ការ​Upload​និង​Tag​រូប​ថត​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាតិ។
RFI៖ Facebook៖ អ្វី​ដែល​អ្នក​ប្រើប្រាស់​គួរ​ដឹង​និង​ប្រយ័ត្នប្រយែង
តូបសៀវភៅ៖ អ្វី​ដែល​អ្នក​មិន​គួរ​ចុះផ្សាយ​នៅ​លើ​ប្លក​ឬ Facebook
ដូច្នេះ​គេ​ក៏​អាច​និយាយ​បាន​ថា​វា​ជា​ឆ្នាំ​ដែល​គេ​ត្រូវ​តែ​ដោះ​ស្រាយ​វិបត្តិ​នានា​ដែល​កំពុង​តែ​កើត​ឡើង​ផងដែរ។​វា​ជា​ឆ្នាំ​ដែល​គេ​គួរ​តែ​ធ្វើ​ការ​ផ្សព្វផ្សាយ​អោយ​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត​ពី​ផល​វិបាក​នានា​នៃ​ការ​លេង​ហេ្វស​ប៊ុក​ដោយ​មិន​បាន​គិត​គូរ​ពិចារណា​អោយ​ត្រឹម​ត្រូវ។

អានផងដែរ៖ 7 Things to Stop Doing Now on Facebook


ទង្វើ

Information

13 responses

9 01 2011
enana88

ក្រែងលេងហ្វេសប៊ុកទាំងអស់គ្នាតាហី!

9 01 2011
វិសាល

ចុះមានទៅហាមឃាត់មិនអោយលេងឯណា:mrgreen: តែ​គ្រាន់​តែ​ចង់​អោយ​អ្នក​ទាំង​អស់​​គ្នា​​​គិត​គូរ​ពី​បញ្ហា​privacy!

9 01 2011
share4khmer

ពូ​ ព្រាបសុវត្ថិ ចេញម៉ាបទទៀតហើយ គឺបទ ចាប់ផ្តើមលេងហ្វេសប៊ុកចាប់ផ្តើមមានស្នេហ៏ RHM vol 430

9 01 2011
វិសាល

ដឹងតើ តែរកលីងនៅYoutubeអត់ឃើញ

9 01 2011
cambomaths

គិត​ទៅ! ស្រុក​ខ្មែរ​ឥឡូវ​កំពុង​តែ​ អាប់ ធូ ដែត៍ ហើយ! នរណា​ក៏ស្គាល់ ហ្វេស ប៊ុក​ ដែរ ជាពិសេស អ្នក​ស្ថិត​ក្នុង​រង្វង់ការងារ…សិស្ស​ … ក្នុង​នោះ​មាន​ខ្ញុំ​ដែរ…កិ កិ…

9 01 2011
9 01 2011
ឌីយ៉ា

facebook is useful. i know

9 01 2011
កូនខ្មែរ

គិតទៅ ហ្វេសប៊ុកពិតជាធ្វើឲ្យប៉ះពល​ដល់មនុស្សជុំវិញពិភពលោកណ៎….

9 01 2011
The Angkor

==> ទឹកអាចបណ្តែតទូកបាន ក៏អាចពន្លិចទូកបានផងដែរ!!
ដូច្នេះ ចូរចេះទាញប្រយោជន៍ពីវា (Facebook) បើពុំនោះអ្នកនឹងខាតពេលវេលា!
ព្រោះពេលវេលា ជាជីវិតរបស់អ្នក!!!

សម្រាប់ខ្ញុំ Facebook គឺមានអត្ថប្រយោជន៍ច្រើនបំផុត!🙂

TheAngkor.net

14 01 2011
វិសាល

មែនហើយ🙂

13 01 2011
Thavry

Great to share about this,
I agree, if you don’t know how to take the advantage from it, it will lead you to waste a lots of your time on it.
Its seem in Cambodia now really popular with facebook so much.
No wonder why the CD album Sunday and RHM have a song that related story of facebook.

14 01 2011
វិសាល

អ្នកណាអ្នកណាក៏និយាយពីរឿងនេះដែរ😛

21 01 2011
Thavry

It is popular nas that lead everybody talk about it😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: