បើអាចទៅរួច សុំ​ពិនិត្យ​មើល​ឡើង​វិញ​ផង!!!

9 01 2011

ខ្ញុំ​មិន​ដឹង​ថា​នរណា​គេ​ជា​អ្នក​បក​ប្រែ​ជា​ភាសា​ខ្មែរ​នៅ​គេហ​ទំព័រ​ហ្វេសប៊ុក​(Facebook)​ទេ គ្រាន់​តែ​មើល​ត្រួសៗ​ដូច​តឹង​ចិត្ត​ដល់​ហើយ យូរៗ​ទៅ​ភាសា​ខ្មែរ​មិន​ដឹង​ក្លាយ​ទៅ​ជា​ស្អី​ទេ បើ​​អាចសុំ​ពិនិត្យ​មើល​ឡើង​វិញ​ផង!!!

“ព័តមាន”គួរតែសរសេរជា”ព័ត៌មាន”
ក្នុងពាក្យ”ពួកស្រ្តី”គួរតែលុបពាក្យ”ពួក”ចោល

“វិច្ឆិកា”ម៉េចក៏មិនសរសេរមិនអោយអស់
ម៉េចក៏ឧសភាមានខែពីមុខចឹង ហើយផ្សេងៗទៀតអត់មាន?

“ព្រឹត្តិការ”គួរតែសរសេរជា”ព្រឹត្តិការណ៍”

“មនុស្ស”ហើយ”មនុស្ស”ទៀត!
“របស់នេះ”គួរតែកែជា”ប្រកាសនេះ”

“មួយម៉ោងកន្លះ”គួរតែកែជា”មួយម៉ោងកន្លះមុន”

ម្តងប្រើពាក្យ”វិចារ”ម្តងប្រើពាក្យ”មតិ”???



ពាក្យ”ព័ត៌មាន”និងពាក្យ”ព្រឹត្តិការណ៍”តាមវចនានុក្រមសម្តេច ជួន ណាត


ទង្វើ

Information

12 responses

9 01 2011
Long

ផេនដាតឹងទ្រូងដែរ!

9 01 2011
pisitnseiha

បកចឹងៗ ពេលប្រើចង់ឈឺ! សុខចិត្តប្រើអង់គ្លេសវិញ

9 01 2011
ខេធី៤២

បើមិនចេះមិនបាច់ប្រែរ៉េ!!!!!!!!!!

9 01 2011
វិចូច

it’s very difficult to find the translated string. Facebook strings translation are shuffle, not put in section. Such as month names, it is not in month section. Do you understand what i say? Sorry i wrote this comment via my mobile. My English not well🙂

10 01 2011
វិសាល

អត់សូវយល់ម៉ានទេខាងតែទឹកកកអីនឹងនោះ :mrgreen: ចឹង​ចង់​បាន​ន័យ​ថា​កំហុស​ទាំង​អស់​នឹង​បណ្តាល​មក​ពី​រឿង​ពី​រឿង​បច្ចេកទេស​IT​មែន​ទេ?
អូ…​វិចូច​ឯង​ជា​អ្នក​បក​ប្រែ​ដែរ​ឬ?

10 01 2011
វិចូច

ខ្ញុំ​ចង់​និយាយ​ថា។ ក្នុង​ការ​បក​ប្រែ​នោះ វា​ពុំ​មាន​បញ្ជី​ផ្នែក​មួយៗ​ឲ្យ​យើង​រើស​ដើម្បី​បក​ប្រែ​តែ​មួយ​ផ្នែក​ទេ។ គឺ​ហ្វេស​ប៊ុគ​វា​បង្ហាញ​មក​ដោយ​ភាព​ច្រឡូក​ច្រឡំ​គ្នា ដូច​ថា​បើ​យើង​ចង់​បក​ប្រែ​តែផ្នែក​ថ្ងៃ​ខែ គឺ​វា​មិន​មាន​ទេ គឺ​វា​ដាក់​លាយ​ឡំ គ្នា បើ​ចង់​បក​ប្រែ​ថ្ងៃ​ខែ​នោះ​ទាល់​តែ​យើង​មាន​វាសនា ទើប​ជួប​ពាក្យ​ថ្ងៃ​ខែ។ បើ​មិន​អ៊ីចឹង​ទេ​យើង​ឃើញ​ពាក្យ​ផ្សេង​ហើយ។ បើ​និយាយ​អំពី​ការ​បក​ប្រែ​ភាសា​នៅ​លើ Hi5 គឺ​ល្អ​ជាង។ ព្រោះ​គេ​បាន​ចាត់​ជា​ក្រុម​ពាក្យ ឬ ជា​ផ្នែក​នៃ​ពាក្យ​ទាំង​នោះ អ៊ីចឹង​វា​ងាយ​ស្រួល​ដល់​យើង​ក្នុង​ការ​ចង់​បក​ប្រែ​ពាក្យ​ណាមួយ។

10 01 2011
វិសាល

បាទយល់ហើយវិចូច សុំ​អភ័យ​ទោស​ផង​ដែល​ខ្ញុំ​មិន​បាន​ដឹង🙂

10 01 2011
ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ

ខ្ញុំ​គិត​ថា​កន្លែង “មួយ​ម៉ោង​កន្លង” គាត់​ចង់​មាន​ន័យ​ថា “An hour ago” មិនមែន​គាត់​ចង់​មាន​ន័យ​ថា “មួយ​ម៉ោង​កន្លះ​” នោះ​ទេ ព្រោះ​តាម​ការ​ពិត​ Facebook នេះ​អត់​រាប់​កន្លះ​ៗ​អញ្ចឹង​ទេ គឺ​វា​គិត​មួយ​ម៉ោង ពីរ​ម៉ោង បី​ម៉ោង………តែ​ម្តង។

10 01 2011
វិសាល

ហ្អា!!! មើលច្រលំ:mrgreen: មកពីផ្សេងៗទៀតសរសេរថា ពីរម៉ោងមុន បួនម៉ោងមុន… អីនឹងបានច្រលំចឹង😀

10 01 2011
វិចិត្រ

រឿងបក​ប្រែនេះ មិនមែន​ងាយ​ដូច​យើង​គិត​ទេ។ បើ​ចង់​ដឹង សាកល្បង​ចូល​ទៅ​បក​ប្រែ​ លមើល​ទៅ។ សូម្បី​តែ​កន្លែង​បក សឹង​តែ​រក​មិន​ឃើញ​ផង។

កុំភ្លេច​ថា នរណា​ក៏​មាន​សិទ្ធិ​ចូល​រួម​បក​ប្រែ​បាន​ដែរ។ ​តួនាទីនេះ មិន​មែន​កំនត់​ដោយ​ក្រុម​ហ៊ុន Facebook ទេ។ ដូច្នេះ​បើ​ឃើញ​ថា មិន​សមស្រប យើង​គួរ​ចូល​ទៅ​កែ​ភ្លាម។

ចំពោះ​ខ្ញុំវិញ ខ្ញុំ​រកកន្លែង​បក​ម្ដង​ៗ ឡើង​វង្វេង​អស់​ហើយ ទំរាំ​តែ​រក​ឃើញ​ពាក្យ​ដែល​ត្រូវ​កែកុន។

សូម​អ្នក​ទាំង​អស់​គ្នា​យល់​ពី​ការ​លំបាក​ខ្លះ​ដូចជា៖
– នៅ​កន្លែង​បក​ប្រែ គេ​សរសេរ ត្រឹមថា jan. feb. …. ដូច្នេះ អ្នក​បក​ខ្លះ​គិតថា បក​ជា មករា កុម្ភៈ ខ្លះ​ទៀតថា ម. កុ. ខ្លះ​ថា ខែ មករា ខែ កុម្ភៈ ។ល។ ដូច្នេះ ពេល​ចេញ​លទ្ធផល​មក គឺ​ខុស​គ្នា បែប​នេះ​ឯង
– ​ នៅ​កន្លែង​បក​ប្រែ គេ​សរសេរ ឃ្លាមិន​ពេញ ដួច្នេះ ពិបាក​បក​បន្តិច៖ ឧ. %s people like this : មិន​ដឹង​ថា this នេះ​ជា​អ្វី​ទេ អាច​ជា post អាច​ជា comment .

ដូច្នេះ តាម​ទស្សនៈខ្ញុំ មុនបក​ប្រែ គេ​គួរ​ពិភាក្សា​គ្នាសិន។ ពិភាក្សា​គ្នា តាម​រយៈ​វេទិកាណាមួយ។ ក្នុង​ Facebook គេ​មានក្រុម translation សំរាប់​ពិភាក្សា ពី​ភាសា​ខ្មែរ។ តែ​ខ្ញុំ​មិន​ដឹង​ថា ដើរ​រឺ​អត់​ទេ។

ការ​លំបាក​ខ្លះ​ទៀត គឺ​អ្នក​ខ្លះ​ចចេស មិន​ព្រម​ស្ដាប់​មតិ​អ្នក​ផ្សេង​ទៀត។

10 01 2011
វិសាល

ទើបតែរកកន្លែងបកឃើញ😀
តែ​ថា​បើ​បក​ច្រើន​នាក់​ចឹង​ហើយ​លទ្ធផល​ដែល​ចេញ​គឺ​ពាក្យ​ដែល​ត្រូវ​បាន​គេ​បោះ​ឆ្នោត​អោយ​ច្រើន​ជាង មែនទេ? បើ​ចឹង​ទោះ​ចង់​កែ​ក៏​ពិបាក​កែ​ដែរ😦

3 05 2011
KhonDenn

ការសរសេរអក្សរ ពិតជាសំខាន់ណាស់

សូមកុំអោយក្មេងជំនាន់ក្រោយយល់ខុសបន្តទៀត​ណា​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: