ថ្ងៃឈានចូលអាយុពេញវ័យ (Coming of Age Day)

13 01 2011

Coming of Age Day (成人の日) ​គឺ​ជា​ថ្ងៃ​បុណ្យ​ជាតិ​មួយ​នៅ​ប្រទេស​ជប៉ុន។​គេ​​ប្រារព្ធ​ពិធី​នេះ​ឡើង​ដើម្បី​អបអរ​ដល់​អ្នក​ដែល​ឈាន​ចូល​ដល់​អាយុ​ពេញ​វ័យ​(២០ឆ្នាំ) មាន​​ន័យ​ថា​គេ​អាច​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​បាន​ដូច​ជា​មាន​សិទ្ធិ​បោះ​ឆ្នោត ជក់​បារី និង​ផឹក​គ្រឿង​ស្រវឹង​ជា​ដើម។
ចាប់​ពី​ឆ្នាំ​១៩៤៨​មក គេ​តែង​ប្រារព្ធ​វា​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១៥​មករា។​ប៉ុន្តែ​ដោយ​យោង​ទៅ​តាម​ប្រព័ន្ធ​Happy Monday System​ចាប់​ពី​ឆ្នាំ​២០០០​មក គេ​ក៏​បាន​ប្រារព្ធ​វា​នៅ​ថ្ងៃ​ចន្ទ​នៃ​សប្តាហ៍​ទី​២​ក្នុង​ខែ​មករា​វិញ។

Coming of Age Day នៅ​ឆ្នាំ​២០១១​នេះ​ប្រជាជន​ជប៉ុន​ដែល​ឈាន​ដល់​អាយុពេញ​វ័យ​គឹ​មាន​ចំនួន​១២៤០០០០នាក់​​(ប្រុស​៦៣០០០០​និង​ស្រី​៦១០០០០នាក់)។​ចំនួន​នេះ​គឺ​តិច​ជាង​កាល​ពី​ឆ្នាំ​២០១០​ចំនួន​៣០០០០នាក់ ហើយ​វា​ក៏​ជា​លើក​ទី​មួយ​ដែរ​ដែល​ចំនួន​ប្រជាជន​ជប៉ុន​ឈាន​ចូល​អាយុ​ពេញ​វ័យ​មាន​ចំនួន​តិច​ជាង​១%​ផង​នៃ​ចំនួន​ប្រជាជន​សរុប​១២៧​លាន​នាក់​។



***Happy Monday System​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៨​និង​ឆ្នាំ​២០០១​ដែល​តំរូវ​អោយ​រំកិល​ថ្ងៃ​ឈប់​មួយ​ចំនួន​ទៅ​ដាក់​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​អោយ​បាន​ឈប់​សំរាក​បី​ថ្ងៃ​ជាប់​គ្នា​គឺ​ថ្ងៃ​សៅរ៏​ អាទិត្យ​ និង​ចន្ទ។
ថ្ងៃឈប់សំរាកចំនួនបីទៀតដែលត្រូវបានរំកិលទៅថ្ងៃចន្ទ៖
Marine Day រំកិលទៅថ្ងៃចន្ទសប្តាហ៍ទី៣នៃខែកក្កដា
Respect for the Aged Day រំកិលទៅថ្ងៃចន្ទសប្តាហ៍ទី៣នៃខែកញ្ញា
Health and Sports Day រំកិលទៅថ្ងៃចន្ទសប្តាហ៍ទី២នៃខែតុលា

អានផងដែរ៖
ប្រទេស​​ចំនួន​​២០​​ដែល​​មាន​​កំនើន​​ប្រជាជន​​​តាម​​ធម្មជាតិ​អវិជ្ជ​មាន​​ឬ​​សូន្យ
កូនម្នាក់១៣០០០យ៉េន/ខែ


ទង្វើ

Information

3 responses

13 01 2011
monyrinataro

វីដេអូក្មេងស្រីជប៉ុនមួយរឿង ¥4000 ( បួនពាន់យ៉េន)

9 01 2012
ជប៉ុន៖ ចំនួនអ្នកឈានចូលអាយុពេញវ័យកាន់តែថយចុះ « កំនត់ហេតុខ្ញុំ

[…] ថ្ងៃ​ឈាន​ចូល​អាយុ​ពេញ​វ័យ (Coming of Age Day))។ នៅ​ឆ្នាំ​នេះ​ដែរ […]

9 01 2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: