អភិវឌ្ឍ​លើ​ដំណក់​ទឹក​ភ្នែក​ប្រជាជន

15 01 2011

ពីRFA៖


ទឹក​លិច​ផ្ទះ​ពលរដ្ឋ​នៅ​បឹង​កក់

អ្នក​បឹងកក់​ដាក់បណ្ដាសា​ក្រុមហ៊ុន

ខ្សាច់​ហូរ​លប់​ផ្ទះ​អ្នក​បឹងកក់

អ្នក​បឹង​កក់​ធ្វើ​បាតុកម្ម

អ្នក​បឹងកក់​ពាក់​បូ​កាន់​ទុក្ខ

មូលហេតុនៃជំលោះ (ពីRFI៖ ជម្លោះ​រវាង​ប្រជាជន​នៅ​បឹងកក់​និង​ក្រុមហ៊ុន​នៅ​តែ​បន្ត​)៖

តើ​អ្វី​ទៅ​ជា​ដើម​ហេតុ​នៃ​ជម្លោះ​នៅ​តំបន់​បឹង​កក់​នេះ?

មុន​នឹង​ឆ្លើយ​ទៅ​នឹង​សំណួរ​នេះ គេ​​គួរ​រម្លឹក​ប្រវត្តិ​បឹង​កក់​បន្តិច។ កាល​ពី​ដើម​ឡើយ​បឹងកក់​គឺ​ជា​បឹង​ដ៏​ធំ​មួយ​លាត​សន្ធឹង​នៅ​ចំ​កណ្ដាល​បេះដូង ​នៃ​ទីក្រុង​ភ្នំពេញ។ បឹងកក់​គឺ​អាង​ស្តុក​ទឹក​ដ៏​សំខាន់​សម្រាប់​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង​ពេល​ មាន​ភ្លៀង​ធំ​​ម្តងៗ។ ប៉ុន្តែ​ក្រោយ​មក ប្រជាពលរដ្ឋ​បាន​នាំគ្នា​បោះ​ទីតាំង​ជា​បណ្ដើរៗ​នៅ​លើ​ផ្ទៃ​បឹង​ និង​តំបន់​ជុំវិញ​បឹង។ នៅពេល​ដែល​ប្រជាជន​រស់នៅ​ទីនេះ​កាន់​តែ​ច្រើន​ អ្នកខ្លះ​បាន​ប្រកប​របរ​ដាំ​ត្រកួន​នៅ​លើ​ផ្ទៃ​បឹង​ និង​អ្នកខ្លះ​ទៀត​នេសាទ​នៅក្នុង​បឹង​នេះ​តែម្តង។ និយាយ​ជា​រួម បឹង​នេះ​បាន​ក្លាយ​ទៅជា​ប្រភព​ចំណូល​របស់​ប្រជាជន​ក្រីក្រ​ដែល​មាន​ទីជម្រក​ នៅ​ជុំវិញ​បឹង​នេះ។

ប៉ុន្តែ​ក្រោយ​មក​ទៀត​ ពោល​គឺ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ រដ្ឋាភិបាល​បាន​សម្រេច​វិនិយោគ​តំបន់​បឹងកក់​ទៅ​អោយ​ក្រុមហ៊ុន​ឯកជន​ ស៊ូការគូអ៊ីន​ក្នុង​រយៈពេល​៩៩​ឆ្នាំ​ជាមួយ​នឹង​ផ្ទៃ​ដី​ និង​ផ្ទៃ​ទឹក​ជាង​១០០​ហិចតារ។ ការ​សម្រេច​វិនិយោគ​ទៅ​អោយ​ក្រុមហ៊ុន​ខាង​លើ​នេះ​ រដ្ឋាភិបាល​មាន​គោលការណ៍​ដោះស្រាយ​គោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ ពាក់ព័ន្ធ​នៅក្នុង​តំបន់​បឹងកក់។

គោលការណ៍​របស់​រដ្ឋាភិបាល​មាន​បី​ចំណុច។ ទីមួយ ៖ ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចេញ​ពី​ទីតាំង​បឹងកក់​មិន​យក​ផ្ទះ​ អាច​ទទួល​បាន​ថវិកា​ពី​ក្រុមហ៊ុន​ចំនួន​៨០០០​ដុល្លារ​និង​សោហ៊ុយ​ចំនួន​៥០០​ ដុល្លារ។ ទីពីរ៖ ​ប្រជាជន​អាច​ទទួល​បាន​ផ្ទះ​មួយ​ល្វែង​នៅ​ក្រៅ​តំបន់​បឹងកក់​ និង​សោហ៊ុយ​ពី​ក្រុមហ៊ុន​ចំនួន​៥០០​ដុល្លារ​និង​ជម្រើស​ទី​បី៖ ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ផ្ទះ​មួយ​ល្វែង​ក្នុង​អគារ​ដែល​សាងសង់​ដោយ​ ក្រុមហ៊ុន​នៅ​នឹង​កន្លែង​តាមរយៈ​ការ​ចាប់​ឆ្នោត។

តាម​រយៈ​គោលការណ៍​ទាំង​បី​យ៉ាង​នេះ ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​បាន​សុខចិត្ត​ទទួល​យក​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​ទៀត​មិនទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ ទេ។ អ្នក​ដែល​មិនទាន់​សម្រេច​ចាកចេញ​ បាន​និង​កំពុង​ទាមទារ​បី​ចំណុច​វិញ​ទៅ​កាន់​ក្រុមហ៊ុន។ ទីមួយ ៖ សុំ​កម្មសិទ្ធិ​កាន់កាប់​ដី​ផ្ទាល់​ខ្លួន។ ទីពីរ ៖ សុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដោយ​ខ្លួន​ឯង​ និង​ទីបី ៖ ​សុំ​ថវិកា​សំណង​ច្រើន​ជាង​៨០០០​ដុល្លារ​ដែល​កំណត់​ដោយ​ក្រុមហ៊ុន។

ដោយសារ​តែ​ការ​ទាមទារ​ និង​ការ​ផ្តល់​អោយ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ដូច្នេះ​ ទើប​ជម្លោះ​តំបន់​អភិវឌ្ឍន៍​បឹងកក់​អូស​បន្លាយ​គ្មាន​ទី​បញ្ចប់។ ហើយ​ជា​រឿយៗ​ជម្លោះ​នេះ​ស្ថិត​នៅ​លើ​ទំព័រ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ។


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: