ពាក្យ​ចាស់​បូរាណ​និង​សម័យ​ឥលូវ

18 01 2011

ពាក្យចាស់បូរាណ៖
១. ចិត្តល្អក្រមិនយូរ។
២. ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។
៣. មនុស្សគេយកសំដី ដំរីគេយកភ្លុក។
៤. នៅផ្ទៃម្តាយទីទៃ នៅព្រៃម្តាយតែមួយ។
៥. ចានក្នុងរាវតែងមានរណ្តំ។

ពាក្យសម័យឥលូវ៖
១. ចិត្តល្អក្រឆាប់។
២. ធ្វើល្អបានល្អ ធ្វើអាក្រក់បានលុយ។
៣. មនុស្សគេយកសំដី ដំរីវាយកដំរីគ្នាវា។
៤. នៅផ្ទៃម្តាយទីទៃ នៅព្រៃម្តាយនៅផ្ទះ។
៥. ចានក្នុងរាវតែងមានរណ្តំ ឯចានផ្ទះខ្ញុំរណ្តំរាល់ថ្ងៃ។

បើមានពាក្យអ្វីផ្សេងៗទៀតសូមជួយបន្ថែមផង!


ទង្វើ

Information

17 responses

18 01 2011
សុភា

សុំសើចខ្លាំងៗមួយ😆

19 01 2011
វិសាល

ម៉ាស្រលាញ់ ;P

19 01 2011
achharia

😆

៦. ពាក្យចាស់បូរាណ …​​. ងើយស្កក អោនដាក់គ្រាប់

៦. ពាក្យចាស់អីឡូវ …… ងើយស្កក អោនគេជាន់កដកអណ្ដាត !😆

19 01 2011
វិសាល

អរគុណបង😆

19 01 2011
ហនុមាន

សូមបន្ថែមពីរ បី បានរ៉េ ?
មនុស្សគេយកសំដី ដំរីគេយកភ្លុក (ចាស់) មនុស្សគេយកដុល្លា ដំរីគេវាយយកភ្លុក (ថ្មី)😀
ចានក្នុងរាវគង់រណ្តំ (ចាស់) ប្រុសនឹងស្រីដេកជាមួយគ្នាគង់ណាមិនរំជួយគ្រែ (ថ្មី)😀
សន្សឹមកុំបំប៉ោលក្រែងពុំដល់ដូចប្រាថ្នា (ចាស់) បើកឡានយឹតពេក គេយកអស់អត់តាទេ !(ថ្មី)😀
ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ (ចាស់) អោយតែមានលុយឆ្ងាញ់នឹងស្រឡាញ់ទាំងអស់ (ថ្មី)😀
ដល់ត្រើយសើយគូថដាក់(ចាស់) ដល់ត្រើយឈប់ទាកទង អូនបង ស្នេហ៍ស្និតអត់ទទេ (ថ្មី)😀
ទំពក់វាទៅទើបផ្នូវវាជ្រុះ (ចាស់) ដុល្លារាប់លានទៅណាមិនមក៍ ! (ថ្មី)😀
ចេះឯងអោយក្រែងចេះគេ (ចាស់) ប្រាប់គេអស់អត់ការធើ (ថ្មី)😀
អូសទូកកុំអោយល្អាន ចាប់ត្រីបានកុំអោយល្អក់ (ចាស់) លួចស្រីស្នេហ៍គេ ខៀវភ្នែក(ថ្មី)😀
ធ្វើគុណបានទោស(ចាស់) បានក្រដាស់ស្នាមគេរត់ចោល (ថ្មី)😀
ប្រហែសបាត់ប្រួយ័ត្នគង់(ចាស់) ប្រច័ន្ទពេក ប្រពន្ធរត់ចោល (ថ្មី)😀
នាងរត់រកអ្នក មេខាតលក្ខណ៍ រត់រកអាបាក់ទន្សា(ចាស់) នាងរត់រកអ្នកបើមានដុល្លា(ថ្មី)😀
មាត់មានគំរប ដបមានឆ្នុក(ចាស់) ស្តាយដែរមិនអាចនិយាយបានចំពោះស្រ្តីខ្មែរមួយចំនួនតូច (ថ្មី)😀
ពុតគ្រូូកុំត្រាប់ ច្បាប់គ្រូអោយយក(ចាស់) ពុតលោកគ្រូកុំយក សុខចិត្តយកអ្នកគ្រូ !(ថ្មី)😀
ចង់ដឹងផលពិត ត្រូវពិនិត្យរកហេតុ(ចាស់) ចង់ដឹងផលពិតទាល់ទៅពិនិត្យរោគ (ថ្មី)😀
មនុស្រកុំមើលងាយមនុស្ស(ចាស់) មនុស្សណាទៅមើលងាយដំរីនោះ (ថ្មី)😀
កុំពត់ស្រឡៅ កុំប្រដៅស្រីខូច(ចាស់) អត់បាច់ប្រដៅរ៉េ ចាំតែយកលុយរ៉ៅបានហើយ ! (ថ្មី)😀
លួចគេគ្រាន់ ប្រយ័ត្នគេទាន់វាក្រែល(ចាស់) លួចគេគ្រាន់ ប្រយ័ត្នប្តី ឬ ប្រពន្ធគេទាន់ច្បាស់ជាទឹកអាសីុតហើយ (ថ្មី)😀

19 01 2011
វិសាល

សុំតាពីរបី តែអីក៏ច្រើនម៉េះ! អរគុណបងធំៗ😀

19 01 2011
ហនុមាន

ហើយមេចចង់បានទៀតអីហ្នឹង?😀

19 01 2011
ហនុមាន

ឃ្លាតឆ្ងាយណាយចិត្ត(ចាស់) ឃ្លាតឆ្ងាយឈប់ទូរស័ព្ទ សសេរសំបុត្រ នឹកដល់(ថ្មី) 😀
សំណាបយោងដី ស្រីយោបប្រុស(ចាស់) ប្រុសយោងស្រី ក្របីយោងម្ចាស់ ខ្មាស់យោងដុល្លា ស្មោះ (ថ្មី)😀
ពាក្យពិតមិនចេះស្លាប់(ចាស់) ពាក្យពិតរហ័សស្លាប់ (ថ្មី)😀

20 01 2011
វិសាល

ហាហា…អស់នៅបង?:mrgreen:

20 01 2011
ហនុមាន

នៅមានទៀត
ស្តាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម(ចាស់) ស្តាប់អោយជាក់ចាំដាក់អោយហើមភ្នែក !(ថ្មី)😀
ត្រីរ៉សក៏រួច ទន្សាយក៏រួច(ចាស់) អត់សីុមាត់ស្ញេញ (ថ្មី)😀
ចង់សីុកុំតាមឃ្លាន(ចាស់) បើមិនសីុប្រាកដជាហេវ(ថ្មី)😀
រយោងដូចសម្លកំពិស(ចាស់) ប្តីគេទាន់ច្បាស់ប្រាកដជាដូចកំពិស(ថ្មី)😀
គូគេចមិនរួច(ចាស់) រួចបើសិនអត់ដុល្លាច្បាស់ជាអត់លិត(ថ្មី)😀
យកប្រពន្ធអោយមើលម្តាយក្មេក(ចាស់) ខុសហើយយកប្រពន្ធត្រូវមើលប្រពន្ធ (ថ្មី)😀

20 01 2011
វិសាល

យកប្រពន្ធត្រូវមើលប្រពន្ធ😀

20 01 2011
ហនុមាន

បើមើលប្រពន្ធស្មានតែមើលមេក្របីអីហ្នឹង ?😀

20 01 2011
វិសាល

ទៅមើលបងហនុមាន😀

20 01 2011
ហនុមាន

មើលបងទាល់តែពាក់វែនតា បានឃើញច្បាស់!:D

20 01 2011
វិសាល

ហាហា…មិនចង់ស្រមៃទេ ខ្លាចយប់នេះដេកមិនលក់😀

19 01 2011
ឧត្តម

ពាក្យចាស់បុរាណ៖ នំមិនធំជានាល
ពាក្យឥឡូវ៖ នំជាលធំបែកនាល 😆

19 01 2011
វិសាល

​😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: