រឹស​ទី​១៣នៃ​ចំនួន​​ដែល​​មាន​​លេខ​​១០០​​ខ្ទង់

23 01 2011


វិធី​រក​រឹស​ទី​១៣​(រឹស​ប្រាកដ)​នៃ​ចំនួនណា​មួយ​​គឺ​ជា​ប្រធាន​បទ​នៃ​ការ​ប្រកួត​ប្រជែង​គ្នា​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ផ្នែក​ Mental Calculation ថា​តើ​នរណា​ដែល​អាច​គណនា​​រក​ចំលើយ​​វ​ក្នុង​ថេរ​វេលា​លឿន​បំផុត។​ឧទាហរណ័​ចំលើយ​នៃ​រឹស​​ទី​​១៣​នៃ​​៨.១៩២​គឺ​២ រឹស​​ទី​​១៣​​នៃ​១.៥៩៤.៣២៣​គឺ​៣​ជា​ដើម។ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​ជា​ទូទៅ​គឺ​គេ​ធ្វើ​ឡើង​ក្នុង​ការ​រក​ចំលើយ​លើ​ចំនួន​ដែល​ធំ​ៗ​ដូច​ជា​ការ​រក​ចំលើយ​នៃ​​រឹស​​ទី​​១៣​​នៃ​​ចំនួន​​ដែល​​មាន​លេខ​​​១០០​​ខ្ទង់​​និង​រក​ចំលើយ​នៃ​​រឹស​ទី​១៣​នៃ​ចំនួន​ដែល​មាន​លេខ​២០០​​ខ្ទង់​ជាដើម។​

ជា​ទូទៅ​ចំលើយ​នៃ​រឹស​ទី​១៣​នៃ​ចំនួន​ដែល​មាន​លេខ​​១០០​ខ្ទង់​គឺ​ជា​លេខ​ដែល​មាន​៨​ខ្ទង់​នៅ​ចន្លោះ​ពី ៤១.២៤៦.២៦៤ ទៅ ៤៩.២៣៨​.៨២៦។​ចំនែក​ឯ​ការ​រក​ចំលើយ​នៃ​រឹស​ទី​១៣​នៃ​ចំនួន​ដែល​មាន​លេខ​២០០​ខ្ទង់​គឺ​មាន​ការ​លំបាក​ជាង​នេះ​ឆ្ងាយ​ដោយ​សារ​តែ​​ចំលើយ​របស់​វា​គឺ​មាន​រហូត​ដល់​ទៅ​១៦​ខ្ទង់​ដែល​នៅ​ចន្លោះ​ពី​២.០៣០.៩១៧.៦២០.៩០៤.៧៣៦​ ទៅ ២.៤២៤.៤៦២.០១៧.០៨២.៣២៨។

ឯតទគ្គកម្មជាផ្លូវការ៖
ឯត​ទគ្គ​កម្ម​ជា​ផ្លូវ​ការ​ដំបូង​គេ​ក្នុង​ការ​ដោះ​ស្រាយ​រក​រឹស​ទី​១៣​នៃ​ចំនួន​ដែល​មាន​លេខ​១០០​ខ្ទង់​គឺ​ធ្វើ​ឡើង​ដោយ​ជន​ជាតិ​ម៉ិច​ស៊ិច​កូ De Grote ក្នុង​រយៈពេល​២៣​នាទី។​ក្រោយ​មក​មាន​អ្នក​បំបែក​ឯត​ទគ្គ​កម្ម​ជា​បន្ត​បន្ទាប់​ដូច​ជា​ជនជាតិ​ហូឡង់​ Willem Klein (ក្នុង​ថេរ​វេលា​៨៨,៨​វិនាទី​)​និង​ជន​ជាតិ​អាល្លឺម៉ង់​ Gert Mittring (ក្នុង​ថេរ​វេលា​៣៩​​វិនាទី)។​​ចុង​ក្រោយ​គេ​គឺ​ជន​ជាតិ​បារាំង​ Alexis Lemaire​ ក្នុង​ថេរ​វលា​១៣.៥៥​វិនាទី​នៅ​ថ្ងៃ​ទី​១០​ឧសភា​២០០២។​​ហើយ​ Alexis Lemaire ក៏​ជា​អ្នក​ដែល​អាច​ដោះ​ស្រាយ​រក​រឹស​ទី​១៣​នៃ​ចំនួន​ដែល​មាន​លេខ​២០០​ខ្ទង់​បាន​លឿន​ជាង​គេ​ដែរ​(ក្នុង​រយៈ​ពេល​​៧០,២វិនាទី​នា​ថ្ងៃ​ទី​១០​ធ្នូ​២០០៧)។

ឯតទគ្គកម្មមិនផ្លូវការ៖
ចំនែក​ឯ​ឯត​ទគ្គ​កម្ម​មិន​ផ្លូវ​ការ​វិញ​ក្នុង​ការ​ដោះ​ស្រាយ​រក​រឹស​ទី​១៣​នៃ​ចំនួន​ដែល​មាន​លេខ​១០០​ខ្ទង់​ក៏​ធ្វើ​ឡើង​ដោយ​Alexis Lemaire​ដែរ​ក្នុង​ថេរ​វេលា​៣,៦២៥​វិនាទី​នា​ថ្ងៃ​ទី​១៧​ធ្នូ​២០០៤។

អានផងដែរ៖ វិធី​រក​រឹស​ទី​១៣​នៃ​ចំនួន​ដែល​មាន​​លេខ​​១០០​ខ្ទង់

តើរឹសទី១៣នៃចំនួន 3​,​8​9​3​,​4​5​8​,​9​7​9​,​3​5​2​,​6​8​0​,​2​7​7​​,​​​3​4​9​,​6​6​3​​,​2​5​5​,​6​5​1​,​9​3​0​,​5​5​3​,​2​6​5​,​7​0​0​,​6​0​8​,​2​1​5​,​4​​4​9​,​8​1​7​,​1​8​8​,​5​6​6​,​0​5​4​,​4​2​7​,​1​7​2​,​0​4​​6​,​1​0​3​,​9​5​2​,​2​3​2​,​6​0​4​,​7​9​9​,​1​0​7​,​4​5​3​,​5​4​3​,​5​3​3​ ស្មើ​ប៉ុន្មាន?😀


ទង្វើ

Information

2 responses

23 01 2011
cambomaths

នោះ!!

24 01 2011
វិសាល

នោះអី?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: