ជប៉ុន​-​​ដំនើរ​​ឆ្ពោះ​​ទៅ​​កាន់​​ម្ចាស់​ពាន​រង្វាន់​AFC Asian Cup 2011

26 01 2011


ជប៉ុននិងកូរ៉េខាងត្បូង៖
នៅ​ទីក្រុង​ដូហា​ប្រទេស​កាតា​កាល​ពី​យប់​ម៉ិញ​នេះ ជប៉ុន​បាន​យក​ឈ្នះ​​កូរ៉េ​​ខាង​ត្បូង​នៅ​ក្នុង​ការ​ប្រកួត AFC Cup 2011 ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​គ្រាប់​បាល់​ប៉េណា​ល់​ទី​៣-០។
លទ្ធផល​នៃ​ការ​ប្រកួត​ក្នុង​រយៈ​ពេល​១២០​នាទី​គឺ​២-២។​កូរ៉េ​​ខាង​ត្បូង​រក​បាន​ពីរ​គ្រាប់​ដោយ​កីឡាក​រ Ki Sung-Yueng នៅ​នាទី​ទី​២៣​(​គ្រាប់​បាល់​ប៉េ​​ណាល់​​ទី)​និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Hwang Jae-Won នៅ​នាទី​១២០។
ជប៉ុន​ក៏​រក​បាន​ពីរ​គ្រាប់​ដូចគ្នា​ដែរ​ដោយ​គឺ​ដោយ​កីឡាករ​ Maeda​ នៅ​នាទី​ទី​៣៦​និង​មួយ​ទៀត​ដោយ​កីឡាករ ​Hosogai ​នៅ​នាទី​ទី​៩៧​(​គ្រាប់​បាល់​ប៉េ​ណាល់​ទី)។
លទ្ធផល​នៃ​គ្រាប់​បាល់​ប៉េ​ណាល់​ទី​៣-0៖
គ្រាប់​បាល់​ប៉េ​ណាល់​ទី​របស់​ជប៉ុន​៖
១. ដោយកីឡាករ Keisuke Honda​ (ចូល)
២. ដោយកីឡាករ Okazaki (ចូល)
៣. ដោយកីឡាករ Nagatomo (មិនចូល)
៤. ដោយកីឡាករ Konno (ចូល)
គ្រាប់បាល់ប៉េណាល់ទីរបស់កូរ៉េ​ខាង​ត្បូង​៖
១. ដោយកីឡាករ Koo Ja-Cheol (មិនចូល)
២. ដោយកីឡាករ Lee Yong-Rae (មិនចូល)
៣. ដោយកីឡាករ Jeong-Ho (មិនចូល)
បាល់​មិន​ចូល​ពីរ​គ្រាប់​ដំបូង​គឺ​សង្រ្គោះ​បាន​ដោយ​អ្នក​ចាំ​ទី​ជប៉ុន Eiji Kawashima។

អូស្ត្រាលីនិងអូបេគីស្តង់៖
ចំនែកមួយគូទៀតគឺអូស្ត្រាលីជួបជាមួយអូបេគីស្តង់។លទ្ទផលគឺអូស្ត្រាលីយកឈ្នះអូបេគីស្តង់៦-០។
ទី១ដោយកីឡាករKewellនៅនាទីទី៥
ទី២ដោយកីឡាករOgnenovskiនាទីទី៣៥
ទី៣ដោយកីឡាករCarneyនាទីទី៦៥
ទី៤ដោយកីឡាករEmertonនាទីទី៧៣
ទី៥ដោយកីឡាករValeriនាទីទី៨២
ទី៦ដោយកីឡាករKruseនាទីទី៨៣

ជប៉ុន​នឹង​ត្រូវ​ប្រកួត​ជា​មួយ​អូស្តា្រលី​ដើម្បី​ដណ្តើម​យក​ជើង​ឯក​ AFC Cup 2011 នៅ​ថ្ងៃ​ទី​២៩​ចុង​ខែ​មករា​នេះ។​ហើយ​កូរ៉េ​ខាង​ត្បូង​នឹង​ត្រូវ​ទាត់​ជា​មួយ​អូបេ​គីស្តង់​ដណ្តើម​យក​លេខ​បី​នៅ​ថ្ងៃ​ទី​ទី​២៨។

ប្រវត្តិ៖
ជប៉ុន​ធ្លាប់​លើក​ពាន​ AFC Asian Cup ចំនួន​បី​​ដង​គឺ​នៅ​ឆ្នាំ​១៩៩២ ឆ្នាំ២០០០​ និងឆ្នាំ២០០៤។
អូស្តា្រលី​ទើប​តែ​ចូល​លេង​នៅ​ AFC Asian Cup លើក​ដំបូង​នៅ​ឆ្នាំ​២០០៧។​កាល​ពី​ឆ្នាំ​២០០៧​អូស្ត្រាលី​បាន​ជួប​ជប៉ុន​នៅ​១/៤​​ផ្តាច់ព្រ័ត្រ​​ហើយ​លទ្ធផល​គឺ​អូស្តាលី​ចាញ់​១-១​(ប៉េ​ណាល់​ទី​៣-៤)។

បញ្ជាក់៖
១. អូស្ត្រាលី​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ AFC Asian Cup លើក​ទី​១៦​នៅ​ឆ្នាំ​២០១៥។
២. កាតា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ FIFA World Cup លើក​ទី​២២​នៅ​ឆ្នាំ​២០២២។
៣. AFC Asian Cup តែង​តែ​ធ្វើ​ឡើង​៤​ឆ្នាំ​ម្តង​(ចាប់​ពី​ឆ្នាំ​១៩៥៦​រហូត​ដល់​ឆ្នាំ​២០០៤)។​ប៉ុន្តែ​បន្ទាប់​ពី​ AFC Asian Cup លើក​ទី​១៣​នៅ​ឆ្នាំ​២០០៤​មក គេ​ក៏​បាន​សំរេច​ចិត្ត​ផ្លាស់​ប្តូរ​ AFC Asian Cup លើក​ទី​១៤​ដែល​ត្រូវ​ធ្វើ​នៅ​ឆ្នាំ​២០០៨ មក​ធ្វើ​នៅ​ឆ្នាំ​២០០៧​វិញ​ដោយ​សារ​តែ​កុំ​អោយ​ជាន់​គ្នា​នឹង​ Summer Olympic Games និង European Football Championship ដែល​តែង​តែ​ធ្វើ​ឡើង​៤​ឆ្នាំ​ម្តង​ដូចគ្នា​នឹង​ AFC Asian Cup ដែរ(…ឆ្នាំ​២០០០ ឆ្នាំ​២០០៤ ឆ្នាំ​២០០៨…)។
៤. Theme song របស់ AFC Asian Cup 2011 មានចំនងជើងថា Yalla Asia ច្រៀងដោយ Jay Sean


ទង្វើ

Information

One response

30 01 2011
ជប៉ុន​លើក​​ពាន AFC Asian Cup ជា​​លើក​​ទី​​៤​ « ពីនេះពីនោះ

[…] អានផងដែរ៖ ជប៉ុន​-​​ដំនើរ​​ឆ្ពោះ​​ទៅ​​កាន់​​ម… […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: