តើ​​មាន​មនុស្ស​លោក​ប៉ុន្មាន​នាក់​ជាន់​ដី​ឋាន​ព្រះ​ចន្ទ?

11 02 2011


“That’s one small step for man, one giant leap for mankind.” កាល​បើ​គេ​លឺ​សំដី​មួយ​​ឃ្លា​នេះ គេ​នឹង​នឹក​ឃើញ​ភ្លាម​ទៅ​ដល់​ទៅ​យាន Apollo ទី១១​ នឹក​ឃើញ​ភ្លាម​ទៅ​ដល់​វីរ​បុរស​ទី​មួយរបស់​អាមេរិក​ Neil Armstrong ជា​មនុស្ស​លោក​ដំបូង​គេ​បង្អស់​ដែល​​បាន​ជាន់​លើ​ដី​នៃ​ឋាន​ព្រះ​ចន្ទ ឋាន​ព្រះ​ចន្ទ​ដែល​ស្ថិ​នៅ​ចំងាយ​ ៣៨៤ ៤០៣គី​ឡូ​ម៉ែត្រ ពី​ភព​ផែន​ដី។​ហើយ​គេ​ក៏​ច្បាស់​ជា​នឹក​ឃើញ​​ផង​ដែរ​ទៅ​ដល់​សម័យ​កាល​សង្រ្គាម​ត្រជាក់​រវាង​អាមេរិក​និង​រុស្ស៉ី សម័យ​ដែល​ជំរុញ​អោយ​អាមេរិក​និង​រុស្ស៉ីព្យា​យាម​យក​មនុស្ស​ខ្លួន​អោយ​ទៅ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​មុន។

ឃ្លា​ខាង​លើ​នេះ​​គឺ​ជា​សំដី​ដំបូង​គេ​បង្អស់​ដែល​ Neil Armstrong បាន​និយាយ​មក​កាន់​ភព​ផែន​ដី​នៅ​ពេល​ដែល​គាត់​បាន​ដាក់​ជើង​ជាន់​លើ​ដី​ឋាន​ព្រះ​ចន្ទ​កាល​ពី​ឆ្នាំ​១៩៦៩។​នា​ពេល​នោះ​មាន​អវកាស​យានិក​ចំនួន​បី​រូប​បាន​ជិះ​លើ​យាន Apollo ទី១១​ គឺ​ Neil Armstrong, Buzz Aldrin​ និង Michael Collins។​តែ​អវ​កាស​យានិក​តែ​ពីរ​នាក់​ទេ​ដែល​បាន​ចុះ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​គឺ​ Armstrong និង Aldrin។

សំនួរ​សួរ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​ដែល​បាន​ជាន់​លើ​ដី​ព្រះចន្ទ?
ចំលើយ​គឹ​មាន​១០​នាក់​ផ្សេង​ទៀត​ដែល​បាន​ជាន់​ដី​ព្រះ​ចន្ទ។​អ្នក​ទាំង​១០​នាក់​នោះ​គឺ​សុទ្ទ​សឹង​​តែ​ជា​ជន​ជាតិ​អាមេរិក​ដែល​បាន​ជាន់​ដី​ព្រះ​ចន្ទ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៦៩​ដល់​ឆ្នាំ​១៩៧២​ ក្នុង​គំរោង​អវ​កាស​ Apollo ទាំង​អស់។​ចាប់​ពី​ពេល​នោះ​មក​គឺ​បន្ទាប់​ពី​ឆ្នាំ​១៩៧២​ឬ​អាច​និយាយ​បាន​ថា​​ក្រោយ​ពី​ការ​បញ្ចប់​ទៅ​នូវ​កម្ម​វិធី​អវ​កាស Apollo អស់​មាន​អ្នក​ណា​ធ្វើ​ដំនើរ​ទៅ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​ធ្វើ​ជា​អ្នក​ទី​១៣​ត​ទៅ​ទៀត​ហើយ។

អវកាស​យានិក​ទាំង​១២​នាក់​ដែល​បាន​ជាន់​ដី​ឋាន​ព្រះចន្ទ៖
១. Neil Armstrong (៥សីហា១៩៣០~) យានApolloទី១១ នាថ្ងៃទី២១កក្កដា១៩៦៩
២. Buzz Aldrin (២០មករា១៩៣០~) យានApolloទី១១ នាថ្ងៃទី២១កក្កដា១៩៦៩
៣. Pete Conrad (២មិថុនា១៩៣០~៨កក្កដា១៩៩៩) យានApolloទី១២ នាថ្ងៃទី១៩-២០វិច្ឆិកា១៩៦៩
៤. Alan Bean (១៥មីនា១៩៣២~) យានApolloទី១២ នាថ្ងៃទី១៩-២០វិច្ឆិកា១៩៦៩
៥. Alan Shepard (១៨វិច្ឆិកា១៩២៣~២១កក្កដា១៩៩៨) យានApolloទី១៤ នាថ្ងៃទី៥-៦កុម្ភៈ១៩៧១
៦. Edgar Mitchell (១៧សីហា១៩៣០~) យានApolloទី១៤ នាថ្ងៃទី៥-៦កុម្ភៈ១៩៧១
៧. David Scott (៦មិថុនា១៩៣២~) យានApolloទី១៥ នាថ្ងៃទី៣១កក្កដា-២សីហា១៩៧១
៨. James Irwin (១៧មីនា១៩៣០~៨សីហា១៩៩១) យានApolloទី១៥ នាថ្ងៃទី៣១កក្កដា-២សីហា១៩៧១
៩. John W. Young (២៤កញ្ញា១៩៣០~) យានApolloទី១៦ នាថ្ងៃទី២១-២៣មេសា១៩៧២
១០. Charles Duke (៣តុលា១៩៣៥~) យានApolloទី១៦ នាថ្ងៃទី២១-២៣មេសា១៩៧២
១១. Eugene Cernan (១៤មីនា១៩៣៤~) យានApolloទី១៧ នាថ្ងៃទី១១-១៤ធ្នូ១៩៧២
១២. Harrison Schmitt (៣កក្កដា១៩៣៥~) យានApolloទី១៧ នាថ្ងៃទី១១-១៤ធ្នូ១៩៧២

តែ​បើ​ក្រលេក​មក​មើល​​នា​ពេល​បច្ចុប្បន្ន វា​ហាក់​ដូច​ជា​ដល់​​វេន​​អាស៊ី​ដែល​កំពុង​តែ​នាំ​គ្នា​ព្យាយាម​ទៅ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​សារ​ជា​ថ្មី​ម្តង​ទៀត។សំរាប់​ជប៉ុន​គេ​បាន​បញ្ជូន​យាន​ដំបូង​ទៅ​ហោះ​ព័ទ្ធ​ជុំវិញ​ព្រះ​ចន្ទ​កាល​ពី​ឆ្នាំ​១៩៩០ ហើយ​គេ​មាន​គំរោង​ថា​នឹង​បញ្ជូន​ជន​ជាតិ​ជប៉ុន​អោយ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​អោយ​បាន។​ប្រទេស​ចិន​ក៏​បាន​បញ្ជូន​យាន​ហោះ​ព័ទ្ធ​ឋាន​ព្រះ​ចន្ទ​ដែល​គឺ​នៅ​ឆ្នាំ​២០០៧​ ហើយ​គំរោង​មនុស្ស​លើ​ឋាន​ព្រះ​ចន្ទ​គឺ​នៅ​ចន្លោះ​ឆ្នាំ​២០២០​-​២០៣០។ងាក​មក​មើល​ប្រទេស​ឥណ្ឌា​ដែល​ជា​មហា​យក្ស​អាស៊ី​ក្រីក្រ​ក៏​មក​ចាប់​អារម្មណ៍​នឹង​រឿង​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​នេះ​ដែរ។​គេ​បាន​បញ្ជូន​យាន​ដំបូង​ទៅ​ហោះ​ព័ទ្ធ​ឋាន​ព្រះ​ចន្ទ​កាល​ពី​ឆ្នាំ​២០០៨។​ហើយ​គំរោង​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​គឺ​នៅ​ឆ្នាំ​២០២០។
ប្រទេស​ទាំង​បី​នេះ​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​ថា​តើ​នរណា​ខ្លាំង​ដែល​អាច​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ​បាន​មុន។
ពេល​ខ្លះ​បើ​គិត​សព្វ​ៗ​ទៅ​ការ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​របស់​មនុស្ស​លោក វា​​ជា​រឿង​នយោបាយ​ជា​ជាង​រឿ​ងវិទ្យាសាស្ត្រ។បើ​គ្នាន​យោបាយ​បែប​នេះ បើ​គ្មាន​ការ​ប្រកួត​ប្រជែង​គ្នា​​បែប​នេះ ក៏​មនុស្ស​លោក​ប្រហែល​ជា​គ្នាន​វាសនា​ទៅ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​ដែរ។

បញ្ជាក់៖ អាមេរិក​មាន​គំរោង​នឹង​បញ្ជូន​មនុស្ស​ទៅ​ភព​អង្គារ​​នា​ឆ្នាំ​២០៣០​ខាង​មុខ​នេះ។


ទង្វើ

Information

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: