រូបភាព​ថ្ងៃ​នេះ​(២៧)៖​ ការចតយានជំនិះ

18 02 2011

នៅ​​ជប៉ុន​​កន្លែង​​ចត​​យាន​​ជំនិះ​​ក៏​​ជា​​បញ្ហា​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ​ដែរ​ជា​ពិសេស​នៅ​ក្នុង​ក្រុង​ធំ។​នៅ​កន្លែង​ខ្លះ​គេ​មាន​សង់​អគារ​ច្រើន​ជាន់​សំរាប់​ទទួល​ផ្ញើ​​រថយន្ត​ដូច​រូប​ខាង​ក្រោម៖

ចំនែក​តំលៃ​ទៀត​សោត​ក៏​ថ្ងៃ​កប់​ពពក​ដែរ បើ​ធៀប​ទៅ​នឹង​ការ​ចំនាយ​លើ​ថ្លៃ​ចាក់​សាំង។​សាំង​១​លីត្រ​មាន​តំលៃ​ប្រហែល​ជា​១៤០​យ៉េន​(ប្រហែល​១.៧​ដុល្លា​អាមេរិក)​អី​ប៉ុណ្ណោះ ចំនែក​តំលៃ​ចត​រថយន្ត​នៅ​ក្នុង​ក្រុង​តូក្យូ​វិញ ក្នុង​មួយ​ថ្ងៃ​ពេញ​គឺ​មាន​តំលៃ​ប្រហែល​៣៦០០​យ៉េន​(ប្រហែល​៤៣​ដុល្លា)។

(ពី​ម៉ោង​៨​ព្រឺក​ដល់​១២​យប់​មាន​តំលៃ​២០០​យ៉េន​/២០​នាទី ពី​ម៉ោង​១២​យប់​ដល់​ម៉ោង​៨​ព្រឹក​មាន​តំលៃ​១០០​យ៉េន​/៦០​នាទី)។​(១០០​យ៉េន​មាន​តំលៃ​ប្រហែល​ស្មើ​នឹង​១.២​ដុល្លា​អាមេរិក។)

ខាងលើនេះជាវិធីសាមញ្ញទេ តែអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺវិធីខាងក្រោមនេះ៖
សំរាប់រថយន្ត៖

សំរាប់កង់៖

នៅ​​ប្រទេស​​ខ្លះ​គេ​ប្រើ​​វិធី​​ចត​​កង់​​មួយ​បែប​ទៀត​ដែល​គេ​ហៅ​ថា Bike Tree (នៅ​ជប៉ុន​មិន​ទាន់​ដឹង​ថា​មាន​ឬ​ក៏​នៅ​ទេ)


សកម្មភាព

Information

4 responses

18 02 2011
achharia

នៅក្រុង Zürich ក៏ថ្លៃណាស់ដែរ

១ម៉ោង ២ហ្វ្រង់ស្វ៊ីស ; ២ម៉ោង ៥ហ្វ្រង់ស្វ៊ីស

ចាប់ពី៣ម៉ោងទៅ ១ម៉ោង៣ហ្វ្រង់ ។

មិនមែនដូចទំនិញទិញច្រើនចុះថោកអោយ
អានេះចតកាន់តែយូរ កាន់តែថ្លៃឡើង 🙂

19 02 2011
វិសាល

ហេហេ…ចឹងហើយ ថ្លៃទឹក ថ្លៃភ្លើងក៏ចឹងដែរ ប្រើច្រើនកាន់តែថ្លៃ 😀

19 02 2011
achharia

គេចេះរកនឹកឃើញ តាមរយៈលុយ
គឺយកលុយដេញមនុស្សអោយទៅធ្វើការ
យកលុយប្រដៅមនុស្សអោយចេះសន្សំសំចៃ
យកលុយបង្ក្រាបមនុស្សអោយចេះគោរពច្បាប់ទំលាប់។ល។ 🙂

22 02 2011
វិសាល

នឹង​ហើយ ដល់​ធ្វើ​ចឹង មិន​ថា​ញ៉ុម​​មិន​ថា​គេ​ទេ​ចេះ​ប្រើ​សន្សំ​សំចៃ​ជាង​មុន 😀

ទំលាក់ មួយចំលើយតប ទៅ achharia បោះ​បង់​ការ​ឆ្លើយ​តប