Hayabusa – រថ​ភ្លើង​Shinkansen​ដឹក​អ្នក​ដំនើរ​ដែល​លឿន​ជាង​គេ​បំផុត​នៅ​ជប៉ុន

22 02 2011

ចាប់​ពី​ថ្ងៃ​ទី​៥​មីនា​ខែ​ក្រោយ​ទៅ ប្រភេទ​សេវា​កម្ម​រថ​ភ្លើង​ Shinkansen ស៊េរី E5 ដែល​គេ​អោយ​ឈ្មោះ​ថា Hayabusa (Peregrine Falcon) នឹង​ដាក់​អោយ​រត់​ពី Tokyo ទៅ Shin-Aomori​ ក្នុង​ល្បឿន​អតិ​បរមា​៣០០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។​វា​គឺ​ជា​រថ​ភ្លើង​ Shinkansen ដែល​ដឹក​អ្នក​ដំនើរ​លឿន​ជាង​គេ​បំផុត​នៅ​ប្រទេស​ជប៉ុន។​វា​នឹង​ចំនាយ​ពេល​ប្រមាណ​ជា​៣​ម៉ោង​និង​១០​នាទី​ប៉ុណ្ណោះ​ដើម្បី​រត់​លើ​ចំងាយ​ផ្លូវ​ប្រហែល​៦៧៥​​គីឡូ​ម៉ែត្រ​ពី​ Tokyo ​ទៅ ​Shin-Aomori ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន។​នៅ​ឆ្នាំ​២០១២​ខាង​មុខ​គេ​មាន​គំរោង​នឹង​អោយ​វា​រត់​អោយ​បាន​៣២០​គឺឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។
Hayabusa

Inside Hayabusa

Hayabusa Logo

បញ្ជាក់៖ សព្វ​ថ្ងៃ​នេះ​រថ​ភ្លើង​ដឹក​អ្នក​ដំនើរ​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​គឺ​រថ​ភ្លើង​របស់​ប្រទេស​ចិន​ដែល​មាន​ល្បឿន​អតិ​បរមា​៣៥០​គឺឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​(ជា​មធ្យម​មាន​ល្បឿន​៣១៣​គឺឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង)។​​ចំនែក​រថ​ភ្លើង​ដែល​ធ្វើ​ការ​សាក​ល្បង​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​គឺ​រថភ្លើង​បស់​ប្រទេស​ជប៉ុន​ដែល​រត់​បាន​ល្បឿន​អតិ​បរមា​៥៨១​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។
អានផងដែរ៖ សម្ភោធ​ខ្សែ​រថភ្លើង​Shinkansen​ពី​Tokyo​ទៅ​កាន់​Aomori


ទង្វើ

Information

4 responses

22 02 2011
achharia

ថែមតែស្លាបសងខាងទៅ ហោះបានហើយ !

25 02 2011
វិសាល

ហាហា…😀

23 02 2011
កូនផ្សោត

តិចទៀតទៅ បើរគេធ្វើរថភ្លើងឆ្លងទ្វិបជំនួសយន្តហោះ បែបសំបុត្រថោកមើលទៅ😀

25 02 2011
វិសាល

ជិះសំពៅហ្មងទៅបង ថោកជាង😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: