គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​Tsunami​ថ្ងៃ​ទី​១១​មីនា​២០១១​នៅ​ប្រទេស​ជប៉ុន​

11 03 2011

បន្ទាប់​ពី​មាន​ការ​រញ្ជួយ​ដី​នៅ​ភាគ​ខាង​ជើង​ចំងាយ​១៦៩​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​ Sendai ​នៃ​ខេត្ត ​Miyagi ​ក្នុង​កំរិត​៧.២​គិត​តាម​មាត្រ​ដ្ឋាន​រិច​ឆ្ទ័រ​កាល​ពី​ថ្ងៃ​ទី​៩​មីនា​ដែល​បង្កើត​អោយ​មាន​រលក​ Tsunami ​កំពល់​ប្រហែល​៦០​សង់​ទី​ម៉ែត្រ​​មក នៅ​ថ្ងៃ​នេះ​ជប៉ុន​បាន​ជួប​ហើយ​ បាន​ជួប​នូវ​គ្រោះ​​មហន្ត​រាយដ៏​​សែន​តក់​ស្លុត​មួយ​ដែល​គេ​តែង​តែ​ព្រួយ​បារម្ភ​ថា​វា​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយជា​យូរ​មក​ហើយ។​
ក្នុង​ថ្ងៃ​នេះ​មាន​ការ​រញ្ជួយ​ដី​ជា​ច្រើន​ដង​ច្រើន​សារ​ដែល​កំរិត​ខ្លាំង​បំផុត​គឺ​រហូត​ដល់​៩.០​រិចឆ្ទ័រ​ដែល​កើត​ចេញ​ពី​ក្នុង​មហា​សមុទ្រ​​ភាគ​ឦសាន​​ចំងាយ​៤០០​គីឡូ​ម៉ែត្រ​ពី​ក្រុង​តូក្យូ។​វា​គឺ​ជា​ការ​រញ្ជួយ​ធំ​បំផុត​ទី​៥​ក្នុង​ប្រវត្តិ​សាស្រ្ត​ពិភព​លោក​គិត​ចាប់​ពី​សតវត្ស​ទី​២០​មក​(គ្រោះ​​រញ្ជួយ​ដី​ដែល​ធំ​ជាង​គេ​គឺ​កើត​នៅ​ប្រទេស​Chile​កាល​ពី​ខែ​ឧសភា​ឆ្នាំ​១៩៦០​ក្នុង​កំរិត​៩.៥​វិចឆ្ទ័រ)។​​រញ្ជួយ​ដី​លើក​នេះ​គឺ​បង្កើត​អោយ​មាន​ជា​រលក​យក្ស​ដែល​មាន​កំពស់​រហូត​ដល់​​១០​​ម៉ែត្រ​បោក​បក់​មក​លើ​តំបន់​មួយ​ចំនួន​​ជា​ពិសេស​នៅ​​តាម​​បណ្តោយ​​កោះ​ Honshu ​ហើយ​តំបន់​ដែល​រង​គ្រោះ​ជាង​គេ​គឺ​ខេត្ត​ Miyagi ។​រហូត​មក​ដល់​ពេល​នេះ​​​មាន​អ្នក​ស្លាប់​​​ប្រមាណ​ជា​១០៨៧២នាក់​ រង​របួស​២៧៧៦នាក់ ​និង​​​​ប្រមាណ​ជា​​​​​​​១៦២៤៤​​​នាក់​បាន​បាត់​ខ្លួន។(គិត​ត្រឹម​ថ្ងៃ​ទី​២៨មីនា​២០១១)






វិដេអូពីគ្រោះរញ្ជួយដីនិងរលកយក្ស៖

ប្រវត្តិ​នៃ​ការ​រញ្ជួយ​ដី​ធំៗ​នៅ​ជប៉ុន​ក្នុង​រយៈ​ពេល​១​សត​វត្ស​ក្រោយ​នេះ៖
១. ការ​រញ្ជួយ​ដី​នៅ​ក្រុង​ Kobe កាល​ពី​ថ្ងៃ​ទី​១៧​មករា​ឆ្នាំ​១៩៩៥​ក្នុង​កំរិត​៦.៨​រិចឆ្ទ័រ​បាន​បណ្តាល​អោយ​មនុស្ស​៦៤៣៤​នាក់​​បាត់​បង់​ជីវិត។
២. គ្រោះ​​រញ្ជួយ​ដី​ Fukui កាល​ពី​ថ្ងៃ​ទី​២៨​មិថុនា​ឆ្នាំ​១៩៤៨​ក្នុង​កំរិត​៧.១​រិចឆ្ទ័រ​បាន​បណ្តាល​អោយ​មនុស្ស​៣៧៦៩​នាក់​បាត់​បង់​ជីវិត។
៣. គ្រោះ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ទី​១​កញ្ញា​ឆ្នាំ​១៩២៣​នៅ​តំបន់​Kanto​ក្នុង​កំរិត​៨.៣​វិចឆ្ទ័រ​បាន​បណ្តាល​អោយ​មនុស្ស​ប្រមាណ​ពី​១០០០០០​នាក់​ទៅ​១៤២០០០​នាក់​ស្លាប់​បាត់​បង់​ជីវិត។

ចំនែក​រលក​យក្ស​ Tsunami ធំ​ចុង​ក្រោយ​គេ​បំផុត​នៅ​ប្រទេស​ជប៉ុន​គឺ​កើត​មាន​តាំង​ពី​ឆ្នាំ​១៨៩៦​ដែល​បណ្តាល​មក​ពី​គ្រោះ​រញ្ជួយ​ដី Meiji-Sanriku ​កំរិត​៨.៥​វិចឆ្ទ័រ។​រលក​យក្ស​ Tsunami នា​ពេល​នោះ​​មាន​កំពស់​រហូត​ដល់​២៥​ម៉ែត្រ​ និង​​បាន​​សំលាប់​ប្រជាជន​ប្រមាណ​ជា​២៧០០០​នាក់។
ហើយ​រលក​យក្ស​ Tsunami ដ៏​សាហាវ​ចុង​ក្រោយ​គឺ​កើត​មាន​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​នា​ថ្ងៃ​ទី​២៦​ធ្នូ​២០០៤​ក្នុង​កំរិត​៩.១​-​៩.៣​វិចឆ្ទ័រ ដែល​បាន​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ប្រទេស​ឥណ្ឌូ​នេស៊ី​និង​ប្រទេស​មួយ​ចំនួន​ទៀត។​មនុស្ស​ប្រមាណ​២៣០២១០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​(គ្រាន់​តែ​ប្រទេស​ឥណ្ឌូ​នេស៊ី​មួយ​មាន​អ្នក​ស្លាប់​រហូត​ដល់​១៦៨០០០នាក់)។​កំពស់​នៃ​រលក​យក្ស​ពេល​នោះ​មាន​កំពស់​រហូត​ដល់​៣៣​ម៉ែត្រ។

អរគុណ​អ្នក​រាល់​គ្នា​ដែល​បារម្ភ ខ្ញុំ​សុខ​សប្បាយ​ទេ​ព្រោះ​ឥលូវ​នេះ​ខ្ញុំ​កំពុង​ស្នាក់​នៅ​ស្រុក​ខ្មែរ​ទេ។


ទង្វើ

Information

3 responses

17 03 2011
តើ​កម្ពុជា​អាច​នឹង​រង​ផល​ប៉ះ​ពាល់​ពី​រឿង​ខូច​ខាត​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ជប៉ុន​ឬ​អត

[…] អានផងដែរ៖ គ្មាន​ឥទ្ធិពល​នុយក្លេអ៊ែរ​ជប៉ុន​មក​ដល់​កម្ពុជា​នោះ​ទេ គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​Tsunami​ថ… […]

28 03 2011
11 06 2011
៣ខែ​ក្រោយ​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​​នៅ​​ប្រទេស​ជប៉ុន​ថ្ងៃ​១១​មីនា (ភាគទី១) « ពី

[…] អានផងដែរ៖ កំរង​ឯកសារ​វិដេអូ​ពី​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​ថ្ងៃ​១១​មីនា​​ដោយ​​National Geographic រញ្ជួយដី Aftershock M5.3 M6.0 និង M5.6 (21~22​-​Apr​-​2011) រញ្ជួយដី Aftershock M5.0​ (19​-​Apr​-​2011) ក្នុងតំបន់ Kanto រញ្ជួយដី Aftershock M5.9​ (16​-​Apr​-​2011) ក្នុងតំបន់ Kanto វិដេអូ​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​រញ្ជួយ​ដី​និង​រលក​យក្ស​ថ្ងៃ​ទី​១១​មីនា ផ្ទាំង​ថ្ម​ដែល​ចារ​ដោយ​បុព្វ​បុរស​ជប៉ុន​អោយ​ប្រយ័ត្ន​ពី​រលក​យក្ស រញ្ជួយដី​Aftershock​នៅ​ជប៉ុន​នា​ពេល​ថ្មីៗ​នេះ រញ្ជួយដី Aftershock M7.1​ (11​-​Apr​-​2011) និង​​រញ្ជួយ​ប្រមាណ​២០​ដង​ផ្សេង​ទៀត​ក្នុង​កំឡុង​ពេល​២​ម៉ោង​ Hanami or No Hanami? រញ្ជួយដី Aftershock M7.4​ (7-Apr-2011) ធ្វើ​ដូច​ម៉្តេច​ដើម្បី​អាច​រស់​នៅ​បន្ត​ទៀត? វិល​​ត្រលប់​​មក​​ជប៉ុន​​វិញ​… ព័ត៌មាន​អំពី​នុយក្លេអ៊ែរ​នៅ​ជប៉ុន សំណួរ​-​ចម្លើយ​​ជុំវិញ​​វិបត្តិ​​នុយ​ក្លេ​អ៊ែរ​​នៅ​​ហ៊្វូគូ​ស្ហ៊ីម៉ា តើ​កម្ពុជា​អាច​នឹង​រង​ផល​ប៉ះ​ពាល់​ពី​រឿង​ខូច​ខាត​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ជប៉ុន​ឬ​អត់? គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​Tsunami​ថ… […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: