តើ​កម្ពុជា​អាច​នឹង​រង​ផល​ប៉ះ​ពាល់​ពី​រឿង​ខូច​ខាត​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ជប៉ុន​ឬ​អត់?

17 03 2011

អ្នក​អត់​ការងារ​ធ្វើ​បែប​អផ្សុក​ហើយ បាន​ជា​ចេះ​តែ​រពិស​ដៃ​នៅ​មិន​សុខ សរសេរ​បំភ័យ​គេ​បំភ័យ​ឯង ខណៈ​ដែល​ការ​ពិត​វា​មិន​គ្រោះ​ថ្នាក់​ដូច​ដែល​ពួក​គេ​បាន​សរសេរ​នោះ​ទេ។​ចំនែក​ចរិត​មនុស្ស​វិញ​លឿន​ណាស់ មិន​ចូល​ចិត្ត​គិត​ពិចារ​ណា​អោយ​បាន​ដិត​ដល់​អី​ទេ ឆាប់​​ជឿ​គេ​ណាស់ បាន​ភ្លាម​ចែក​ភ្លែត​ទៅ​អ្នក​ដទៃ។​នេះ​ហើយ​ក្អែក​មួយ​ជា​ក្អែក​ដប់!​

A nuclear power plant in Fukumi, Japan exploded at 4:30 AM yesterday. If it rains tomorrow or later, don’t go outside. If you are outside, be sure that you have rain protectors. It’s acid rain. Don’t let it touch you. You may burn your skin, lose your hair or have cancer. This applies to all Asian countries. Please pass, stay safe and remind everyone.

ខាង​លើ​នេះ​ជា​សារ​ចចាម​អារ៉ាម​មួយ​ដែល​គេ​បាន​ធ្វើ​ការ​ចែក​ចាយ​ត​គ្នា​ជា​ពិសេស​គឺ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។
មូល​ហេតុ​ពីរ​ដែល​គេ​ជឿ​ជាក់​ថា​ការ​ខូច​ខាត​នៃ​រ៉េ​អាក់​ទ័រ​នុយ​ក្លេ​អ៊ែរ​នៅ​ជប៉ុន​គ្មាន​ប៉ះ​ពាល់​មក​លើ​កម្ពុជា
ទី១៖ ប្រទេស​កម្ពុជា​នៅ​ឆ្ងាយ​ណាស់​ពី​ប្រទេស​ជប៉ុន​(ប្រមាណ​ជា​៤០០០​គីឡូ​ម៉ែត្រ) ការ​សាយ​ភាយ​នៃ​ធាតុ​វិទ្យុ​សកម្ម​គឺ​មិន​អាច​មក​ដល់​កម្ពុជា​ឡើយ។​​ហើយ​បើ​ទោះ​ជា​ករណី​នៅ​ជប៉ុន​នេះ​វា​មាន​ទំហំ​ធំ​ស្មើ​នឹង​គ្រោះ​ថ្នាក់​ផ្ទុះ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​អ៊ុយ​ក្រែន​កាល​ពី​ឆ្នាំ​១៩៨៦​ដែល​គេ​ចាត់​ទុក​ថា​ជា​គ្រោះ​មហន្ត​រាយ​ដ៏​ធ្ងន់​ធ្ងរ​ជាង​គេ​ក៏​ដោយ​ចុះ​ក៏​មិន​អាច​ភាយ​មក​ដល់​ដែរ។​ហើយ​នេះ​ករណី​នៅ​ប្រទេស​ជប៉ុន​គឺ​មិន​ទាន់​ធ្ងន់​ធ្ងរ​ដូច​នៅ​ប្រទេស​អ៊ុយ​ក្រែន​ទេ។
ទី២៖ ទិស​ដៅ​របស់​ខ្យល់​គឺ​បក់​ពី​កម្ពុជា​ឆ្ពោះ​ទៅ​ទិស​ខាង​ប្រទេស​ជប៉ុន គឺ​គ្មាន​ខ្យល់​បក់​ពី​ខាង​ជប៉ុន​មក​ខាង​ប្រទេស​យើង​ទេ។​នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា​ករណី​ភ្លៀង​អាស៊ីត​ស្អី​នេះ​រឹត​តែ​មិន​អាច​នឹង​កើត​ឡើង​ទៀត។

ក្រៅ​ពី​រឿង​នេះ​នៅ​មាន​មនុស្ស​មួយ​ចំនួន​ភ័យ​បារម្ភ​ពី​រឿង​ផ្សេងៗ​ទៀត​ដូចជា៖
ទី១៖ ខ្លាច​មាន​ជាតិ​វិទ្យុ​សកម្ម​ហូរ​មក​ដល់​សមុទ្រ​ខ្មែរ
ការ​ពិត​គឺ​វា​មិន​អាច​ហូរ​មក​ដល់​ទេ។​មូល​ហេតុ​គឺ​ដូច​នឹង​ករណី​ខាង​លើ​ចឹង​គឺ​ប្រទេស​យើង​នៅ​ឆ្ងាយ​ពី​ប្រទេស​ជប៉ុន។​ក្នុង​ករណី​គ្រោះ​មហន្ត​រាយ​នៅ​អ៊ុយ​ក្រែន​គឺ​វា​សាយ​ភាយ​បាន​យ៉ាង​ឆ្ងាយ​បំផុត​គឺ​ត្រឹម​២៤០០​គី​ឡូ​ម៉ែត្រ​ប៉ុណ្ណោះ។
ទី២៖ ខ្លាច​មាន​រលក​យក្ស Tsunami មក​ដល់​ខ្មែរ
មើល​រូបភាព​ខាង​ក្រោម​អ្នក​នឹង​បាន​យល់​ថា​វា​មិន​ប៉ះ​ពាល់​ដល់​ប្រទេស​យើង​ធ្ងន់ធ្ងរ​ទេ​ពី​រឿង​ Tsunami នឹង​នោះ​។​(តែ​បើ​សិន​ជា​វា​កើត​មាន​នៅ​កន្លែង​ផ្សេង​នៅ​ថ្ងៃ​ក្រោយ​ដែល​នៅ​ក្បែរ​ស្រុក​យើង ញ៉ុម​មិន​ហ៊ាន​ធានា​ទេ!)

អានផងដែរ៖
គ្មាន​ឥទ្ធិពល​នុយក្លេអ៊ែរ​ជប៉ុន​មក​ដល់​កម្ពុជា​នោះ​ទេ
គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​Tsunami​ថ្ងៃ​ទី​១១​មីនា​២០១១​នៅ​ប្រទេស​ជប៉ុន​
សារ​ដែល​ស្តី​អំពី​ភ្លៀង​ផ្ទុក​សារ​ជាតិ​នុយក្លេអ៊ែនៅ​ហ្វុគុស៊ីម៉ា គ្រាន់​តែ​ជា​រឿង​បោក​បញ្ឆោត


ទង្វើ

Information

16 responses

17 03 2011
achharia

ការពន្យល់ដ៏សមហេតុផលនេះគួរតែបាន
ផ្សព្វផ្សាយនៅតាមសាលានានាក្នុងស្រុកខ្មែរផងដែរ
ជាចំណេះដឹងទួទៅផង ជាសញ្ញាណនៃថាមពលបរមាណូ
និងជាតិវិទ្យុសកម្មផង….។ល។

អរគុណវិសាល !

17 03 2011
វិសាល

តែ​ខ្លះ​និយាយ​ចឹង​ហើយ​នៅ​តែ​មិន​ជឿ​ទៀត ថា​គេ​​និយាយចឹង​ដើម្បី​​ធ្វើ​អោយ​ស្ថាន​ភាព​​ធូរ​ស្រាល តាមពិតមិនមែនចឹងនោះ​ទេ។

17 03 2011
ផ្កាយ​ដុះ​​កន្ទុយ​

អរគុណ​បង​វិសាល​ចំពោះ​ការ​ចែក​រំឡែក​ព៍ត៌មាន​​ដ៏​មាន​សារៈ​ប្រយោជន៍​នេះ​!
ចំពោះ​រឿង​នេះ ក្រសួង​ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​​​មិន​រង​ឥទ្ធិពល​នៃ​ធាតុ​វិទ្យុសកម្ម​នោះ​ទេ! សូម​កុំ​បារម្ភ!
http://phkaydoskantuy.wordpress.com/2011/03/17/%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E2%80%8B%E1%9E%87%E1%9E%BC%E1%9E%93%E2%80%8B%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B9%E1%9E%84%E2%80%8B%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B/

17 03 2011
វិសាល

អរគុណច្រើន។

18 03 2011
ក្មេងស្រែ

ផ្កាយហាហ, ប្រជាជនមួយចំនួនធំ រួម​ទាំងបង​ផង គ្មានជំនឿទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រសួង​មានសមត្ថកិច្ច​ក្នុងស្រុកនោះទេ! ចំពោះរឿងនេះ បង​ដឹង​ថា​វាមិន​អាច​ប៉ះពាល់រ៉េ តែ​ការ​ដែល​ប្រកាស​ដោយ​ក្រសួងមានសមត្ថកិច្ច ក្នុងស្រុក វា​ពិបាក​នឹង​ប្រាប់​អោយ​អ្នក​រាល់គ្នាជឿរ​បាន!

23 03 2011
វិសាល

ខ្ញុំក៏យល់ចឹងដែរ តែឥលូវសូម្បី​តែ​ការ​ផ្សព្វ​ផ្សាយ​របស់​ជប៉ុន​ក៏​គេ​លែង​សូវ​ជឿ​ដែរ ខ្លាច​ជប៉ុន​លាក់​បាំង​ការ​ពិត។

17 03 2011
សុផាត

ត្រឹមត្រូវ😀

17 03 2011
17 03 2011
phuylai

សូម្បីតែតិចណូក៏បិទក្រដាសប្រកាសដែរ ដូចឆ្កួត ចង់តែដុតកន្លែងសមាគមនិស្សិតចោលទេ ហិហិ

17 03 2011
វិសាល

ហាហា ញ៉ុមគាំទ្រអោយដុត តែចាំទៅជួយប្តឹងប៉ូលិសអោយ😀

18 03 2011
somada

សួស្តីវិសាល តើកន្លែងដែលវិសាលរស់នៅយ៉ាងម៉េចដែរ ? មើលព័តមានពីយប់មិញ អ្នកនៅតូក្យូក៏ត្រូវជម្លៀសចេញដែរ រីឯប្រទេសផ្សេង​ៗ កំពុងជម្លៀសប្រជាជនគេចេញពី​ប្រទេស​ជប៉ុន ។ តើវិសាលត្រូវត្រឡប់ទៅខ្មែរ​វិញដែរឬទេ ? ខាងស្ថានទូតខ្មែរមានទាក់ទង​វិសាលដែរឬទេ ចំពោះបញ្ហានេះ ?​

19 03 2011
វិសាល

នៅកន្លែងខ្ញុំក៏រងការខូចខាតដែរ តែ​មិន​ធ្ងន់​ធ្ងរ​ដូច​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​ទេ។​ខ្ញុំ​បាន​មក​លេង​ស្រុក​ខ្មែរ​នៅ​មុន​ការ​រញ្ជួយ​ដី។​ខាង​ស្ថាន​ទូត​និង​ខាង​សមាគម​និស្សិត​ខ្មែរ​នៅ​ជប៉ុន​បាន​ទាក់​ទង​ហើយ​ដើម្បី​បញ្ជាក់​ថា​អ្នក​ដែល​នៅ​ប្រទេស​ជប៉ុន​ទាំង​អស់​គ្នា​មាន​សុវត្ថ​ភាព​ឬ​អត់។​ចំពោះ​បញ្ហា​រឿង​វិល​ត្រលប់​មក​ស្រុក​ខ្មែរ​គឺ​ដូច​ជា​មិន​មាន​និយាយ​ទេ។

18 03 2011
heng

well, economically there might be some because Japan is not going to have a lot of money to give to Cambodia anymore. While this might be true, I think just even thinking about this is a very selfish act, so not to mention this speculating misleading info like that.

19 03 2011
សាយ័ន្ត

យើងអ្នកដឹងនិងយល់គឺមិនជឿរឿងអស់នោះគឺមិនអីទេ តែបើចង់អោយអ្នកខ្លះ យល់ដូចយើង បែបយ៉ាប់តិច ! ហេហេ អារឿងទាក់ទងជីវា នេះ គឺចឹងហើយ តែសំណាងដែរ ដែលគ្មានចលាចល អីធំដំ ក្នុងស្រុក !

28 03 2011
11 06 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: