ចាក់ក្តាមឃ្លោកទេ?

26 03 2011

ក្តាម​ឃ្លោក​មួយ​នេះ​គឺ​ខ្ញុំ​បាន​រក្សា​វា​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។អាយុ​វា​ប្រហែល​ជាង​១០​ឆ្នាំ​ហើយ។និយាយទៅកាល​ពី​ក្មេង​អាច​និយាយ​បាន​ថា​ខ្ញុំ​ជា​​មេ​ក្តាម​ឃ្លោក​ម្នាក់​ដែរ​នៅ​ក្នុង​ភូមិ​ តែ​កាល​នុង​មិន​ដែល​ចាក់​​ដាក់​លុយ​អី​ទេ គឺ​គ្រាន់​តែ​ចាក់​ដាក់​កៅស៊ូ ដាក់​រូបភាព ដាក់​គ្រាប់​ឃ្លី ដាក់​លុយ​ស្លឹក​ឈើ​អី​ជា​ដើម :D។​ឥលូវចង់មកធ្វើមេក្តាមឃ្លោកនៅភូមិWordpressម្តង😀 ប្រញាប់ឡើង មេក្រឡុកហើយ ចាក់ហើយដកដៃ!


ទង្វើ

Information

17 responses

26 03 2011
វុឌ្ឍី វុឌ្ឍ

ក្រដាសខ្លាឃ្លោកឡើងរយ៉ៃ

28 03 2011
វិសាល

វត្ថុបុរាណចឹងហើយ😛

26 03 2011
Khmerdress

ចាក់ៗ គេចាប់កូនទន្សាយទៅកាត់ស្លឹកត្រចៀកបាត់!​😀

28 03 2011
វិសាល

ហាហា កូនទន្សាយមិនចាក់ទេ កូនទន្សាយធ្វើមេ😛

26 03 2011
achharia

នឹកឃើញកាលពីនៅក្មេងៗ ខ្ញុំក៏ធ្លាប់ធ្វើមេខ្លាឃ្លោកដែរ ។
ខាងខ្ញុំ ត្រង់កន្លែងរូបក្ដាន់នោះជារូបខ្លា បានជាខាងខ្ញុំក៏ហៅ
ល្បែងនេះថាជាល្បែង ខ្លាឃ្លោក ដែរ ។
ធ្វើមេ​កំរដែលចាញ់ណាស់ មែនទេវិសាល ?

តែបើលេងដាក់លុយ គ្រាប់ល្អពេក ចានថ្មល្អ មានកូនខ្លះពូកែ
ស្ដាប់សូរដូចស្ដាប់សូរអាប៉ោង អាចចាក់អោយមេចាញ់វិញបាន
ព្រោះឈើដែលគេយកទៅធ្វើគ្រាប់ខ្លាឃ្លោកនោះមានសរសៃ
ទទឹងបណ្ដោយនាំអោយពេលក្រឡុកធ្លាក់ចុងក្រោយមានសូរអាច
អោយគេចំណាំបាន ។ តែដល់សម័យអេឡិកត្រូនិកនេះ មិនដឹង
ល្បិចស៊ីឆគ្នាដើរដល់កំរិតណាហើយទេ …ប្រើតេលេកុម្មង់បញ្ជារ
ក្នុងហោប៉ៅខោទៅក៏បានយ៉ាងនេះនោះ មិនថាសន្លឹកបៀរឺអាប៉ោង
ទេ។

28 03 2011
វិសាល

អូមានរូបខ្លាទៀត! អត់ដែលឃើញ។
មែនហើយកំរចាញ់ណាស់ តែឧស្សាហ៍ត្រូវគេវ៉ៃ😀

26 03 2011
ពត៌មានទូរស័ព្ទ

អ្នកណាចាក់ៗទៅ បន្ទាប់មកសូមកាច់ ដាក់ក្តាន់ ងាក ក វិញ ទាំងអស់

26 03 2011
achharia

😆

28 03 2011
វិសាល

ប៉ាយ៉ាត់លក់ខ្លួនសងគេ😀

26 03 2011
សុវណ្ណដារ៉ា

អាចទុកជាវត្ថុបុរាណបានហើយ!😀

28 03 2011
27 03 2011
ខេធី៤២

រដូវចូលឆ្នាំខ្មែរចឹងគេហាមមិនឱ្យលេងល្បែងស៊ីសងទេ
ពូឯងខំប្រឹងទៅ! ប្រយ័ត្នប៉ូលីសចាប់វ៉ើយ

28 03 2011
វិសាល

ពូប៉ូលិសគ្នាញ៉ុមទេ😀

27 03 2011
ព្រហ្មមុខ៤

ខិតខំថែរក្សាក្រដាសខ្លាឃ្លោកចាស់នេះ ទុកមានបំណងអ្វី ?
កាលពីតូចខ្ញុំធ្លាប់លេងដែរ ហើយខ្ញុំឈ្នះរហូត ឈ្នះរហូតដល់ទៅ ៩៥​% ព្រោះខ្ញុំប្រើល្បិច ។
សូមបង្ហើបប្រាប់បងប្អូនយើងចុះ តែកុំយកទៅបោកគេប្រយ័ត្នគេវៃ ព្រោះសម័យនេះមិនដូច សម័យមុនទេ ។ គ្រាប់ខ្លាឃ្លោកពេលនោះច្រើនជាឈើ ឫក្រដាស ហើយខ្ញុំយកបន្ទះសំណរ (បន្ទះកាថាសំណ ដែលគេយកទៅចារយ័ន្ត) យកមកកាត់អោយស្មើរគ្រាប់ខ្លាឃ្លោក រួចដាក់ចូលហើយបិទក្រដាស់គ្រាប់វិញ ពេលដែលក្រឡុកគ្រាប់ដែលមានបន្ទះសំណរធ្ងន់តែងតែទៅបាតចានរហូត ។ ហើយយើងរកវិធីដើម្បីបញ្ឆោតដូរដាក់គ្រាប់ខ្លាឃ្លោករបស់យើង ។ ល្បិចនេះសំរាប់លេងតែជាមួយក្មេងៗដូចគ្នាទេ ។​😀

28 03 2011
វិសាល

ទុកលេងជាមួយចាស់ៗគេវ៉ៃ😀
និយាយទៅមិនមែនតែក្រដាសក្តាមឃ្លោកនឹងទេ របស់​អី​ផ្សេង​ទៀត​ក៏​ញ៉ុម​រក្សា​ទុក​ដែរ។

27 03 2011
តាស៊ីក្លូ

តាស៊ីក្លូអត់ហ៊ានចាក់ក្តាន់ងាកកទេព្រោះខ្លាចមេស៊ីអស់ ព្រោះមានគេកាច់

ហើយ! បើរកចាក់ក្តាម ក៏មិនហ៊ានដែរ ព្រោះខ្លាចវាដេញ ត … ហ៊ើយ!

រកចាក់អីទៅហ្ន ! បើលុយវាមានតិចអញ្ចឹង ! បើចាក់ឃ្លាកតាប៉ាច ខ្លាចតែ

តាពាន គាត់ខឹង ….. កប់យោបល់ហើយនេះ !

28 03 2011
វិសាល

បើមិនដឹងចាក់អី ចាំចូលហ៊ុនជាមួយមេវិញមកចឹង។😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: