រញ្ជួយ​ដី​កំរិត​៦.៥​រិចឆ្ទ័រ ​និង Tsunami កំពស់​០.៥​ម៉ែត្រ (២៨មីនា២០១១)

28 03 2011

មិន​ដឹង​ជា​ពេល​​ណា​ទេ​ទើប​មនុស្ស​អាច​រស់​នៅ​ដោយ​ក្តី​សុខ? ក្រោយ​ការ​រញ្ជួយ​នៅ​ជប៉ុន​ប្រហែល​ពី​អាទិត្យ មាន​រញ្ជួយ​ដី​នៅ​ភូមា​ថៃ​…​ហើយ​ថ្ងៃ​នេះ​ទៀត​ងាក​ត្រលប់​មក​ជប៉ុន​សារ​ជា​ថ្មី​ម្តង​ទៀត គិត​ទៅ​មិន​​ចេះ​ចប់​មិន​ចេះ​ហើយ😦 ។
នៅ​ព្រឹក​ម៉ោង​៧​និង​២៤​នាទី ម៉ោង​នៅ​ប្រទេស​ជប៉ុន នា​ថ្ងៃ​ទី​២៨​មីនា​នេះ មាន​កើត​មាន​រញ្ជួយ​ដី​កំរិត​៦.៥​រិចឆ្ទ័រ​នៅ​តំបន់​សមុទ្រ​ក្បែរ​ខេត្ត Miyagi (ចំងាយ​ប្រមាណ​១០០​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​ Sendai) ដែល​បណ្តាល​អោយ​មាន​រលក​ Tsunami ដែល​មាន​កំពស់​ប្រមាណ​០.៥​ម៉ែត្រ។រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ខូច​ខាច​អ្វី​ធ្វន់​ធ្ងរ​ពី​ការ​រញ្ជួយ​ដី​នេះ​ទេ។
​គិត​ចាប់​ពី​ថ្ងៃ​ទី​១១​ខែ​មីនា​មក​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ធំ​កំរិត​៩.០​រិច​ឆ្ទ័រ​នោះ​​មក មក​ទល់់​ពេល​នេះ​មាន​ការ​រញ្ជួយ​ដី​ដែល​គេ​ហៅ​ថា​ Aftershock ប្រមាណ​ជា​៧៩៨​រួច​មក​ហើយ ដែល​នៅ​ក្នុង​នោះ Aftershock ដែល​មាន​កំរិត​ធំ​ជាង​៦.០​រិច​ឆ្ទ័រ​មាន​ប្រមាណ​ជា​៥៥​ដង។​ Aftershock គឺ​ជា​ការ​រញ្ជួយ​ដី​តូច​ៗ​ដែល​កើត​ឡើង​នៅ​ក្រោយ​ការ​រញ្ជួយ​ដី​ធំ​មួយ ហើយ​វា​កើត​មាន​ឡើង​នៅ​តំបន់​ក្បែរ​ៗ​តំបន់​នៃ​ការ​រញ្ជួយ​ដី​ដ៏​ធំ​នោះ។

ផែនទី Aftershock ក្រោយការរញ្ជួយកំរិត៩.០រិចឆ្ទ័រនៅជប៉ុន

អានផងដែរ៖
គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​Tsunami​ថ្ងៃ​ទី​១១​មីនា​២០១១​នៅ​ប្រទេស​ជប៉ុន​
តើ​កម្ពុជា​អាច​នឹង​រង​ផល​ប៉ះ​ពាល់​ពី​រឿង​ខូច​ខាត​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ជប៉ុន​ឬ​អត់?
សំណួរ​-​ចម្លើយ​​ជុំវិញ​​វិបត្តិ​​នុយ​ក្លេ​អ៊ែរ​​នៅ​​ហ៊្វូគូ​ស្ហ៊ីម៉ា


ទង្វើ

Information

2 responses

28 03 2011
achharia

អរគុណ វិសាល បានណែនាំអោយស្គាល់ពាក្យ Aftershock ។

នៅម្ដុំឆ្នេរខាងលិចនៃ សរអា ដែលធ្លាប់មានប្រវត្តិរញ្ជួយផែនដីដែរ
នោះ មិនដឹងយ៉ាងណាទេ ។ កាលីផកញ៉ាសំបូរខ្មែរៗនិងពួកទៅពី
អាស៊ីនៅច្រើនផង ថាមិនត្រូវបិទខាងនេះ(ជប៉ុន)ជិត ទៅផ្ទុះខាងនោះ
ម្ដងក៏អាចដែរ ។

28 03 2011
វិសាល

បានមិនអីទេ ខ្ញុំក៏ទើបតែចេះពាក្យនេះដែរ។
ហ៊ឹម…ពិភពលោកឥលូវដូចជាគ្មានសុវត្ថិភាពសោះ😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: