វិល​​ត្រលប់​​មក​​ជប៉ុន​​វិញ​…

4 04 2011

ខ្ញុំ​បាន​វិល​ត្រលប់​មក​ជប៉ុន​វិញ​ដោយ​សុវត្ថិភាព​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​ម្ង៉ៃ។​តាម​ពិត​មិន​ទាន់​ចង់​ត្រលប់​មក​វិញ​ទេ ព្រោះ​នៅ​ខ្លាច​ធាតុ​វិទ្យុ​សកម្ម​នឹង​តិច​ៗ​ដែរ តែ​លោក​គ្រូ​អ្ន​ក​គ្រូ​នៅ​សាលា​ប្រាប់​ថា​លែង​អី​ហើយ ហើយ​សាលា​ក៏​នឹង​ត្រូវ​ចូល​រៀន​ធម្មតា​វិញ​នៅ​ថ្ងៃ​ស្អែក​នេះ​​ដែរ។

និយាយ​ពី​ការ​ធ្វើ​ដំនើរ​ត្រលប់​មក​វិញ លើក​នេះ​ពិត​ជា​ស៊យ​មែន ត្រូវ​គេ​សុំ​ឆែក​នៅ​ព្រលាន​យន្ត​ហោះ​ណារីតា​ប្រទេស​ជប៉ុន។​ត្រូវ​គេ​រើ​បោះ​ចោល​អស់​រលីង​សាច់​ក្រក សាច់​គោ​ងៀត😦 តែ​សំនាង​ល្អ​ដែរ​នៅ​សល់​គ្រឿង អំពិល​… ដែល​មិន​ត្រូវ​គេ​បោះ​ចោល :)។​កាល​ពី​ពីរ​លើក​មុន​អត់​ដែល​អី​សោះ ស្រាប់​តែ​លើក​នេះ​…​ហ៊ឹម​…😦

ងាក​មក​និយាយ​ពី​កន្លែង​ដែល​ខ្ញុំ​រស់​នៅ​វិញ មិន​មាន​ការ​ខូច​ខាត​អ្វី​ធ្ងន់​ធ្ងរ​ទេ (នៅ​ខេត្ត​ដែល​ខ្ញុំ​រស់​នៅ​កំរិត​រញ្ជួយ​គឺ​ប្រហែល​ជា​ជិត​៦​រិច​ឆ្ទ័រ)។​ចំនែក​នៅ​ក្នុង​បន្ទប់​ខ្ញុំ​វិញ មិន​មាន​ការ​ខូច​ខាត​អ្វី​ទេ គ្រាន់​តែ៖
ក្រដាស​ឯកសារ​មួយ​ចំនួន​ធ្លាក់​រប៉ាត់​រប៉ាយ

សៀវភៅ​ប៊ិះ​ជ្រុះ​ធ្លាក់​ចេញ​ពី​ទូ

ដួល​របស់​របរ​មួយ​ចំនួន​នៅ​លើ​តុ

និយាយ​ពី​ស្ថានភាព​ទូទៅ​នៅ​ខេត្ត​របស់​ខ្ញុំ​គឺ​អាច​និយាយ​ថា​ត្រលប់​មក​សភាព​ធម្មតា​វិញ​ហើយ។
ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ


នៅ​ក្នុង​ផ្សារ​មាន​មនុស្ស​ម្នា​ធម្មតា ហើយ​របស់​របរ​ដែល​លក់​គឺ​មាន​គ្រប់​គ្រាន់​ដូច​ធម្មតា​ដែរ



ហើយ​កាល​ពី​ថ្ងៃ​ម្សិល​ម៉ៃ្ង​នេះ​ដែរ ពេល​ដែល​ខ្ញុំ​មក​ដល់​បន្ទប់​ខ្ញុំមិន​បាន​​ប៉ុន្មាន​ម៉ោងផង​ ​ស្រាប់​តែ​មាន​រញ្ជួយ​ដី​កើត​មាន​ទៀត​តែ​មិន​ធំ​ប៉ុន្មាន​ទេ។​រញ្ជួយ​ដី​​នេះ​គឺ​កើត​មាន​នៅ​ម៉ោង​១៩​និង​២២​នាទី ក្នុង​​កំរិត​៤.៦​រិច​ឆ្ទ័រ​នៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​កោះ Honshu ចំងាយ​ប្រមាណ​១៣​គីឡូម៉ែត្រ​ពី​ក្រុង Daigo នៃ​ខេត្ត Ibaraki ។

បញ្ជាក់៖ ​ពី​ខេត្ត Fukushima មក​ខេត្ត Gunma ដែល​ខ្ញុំ​រស់​នៅ​មាន​ចំងាយ​ប្រមាណ​ជាង​២០០​គីឡូម៉ែត្រ។
អានផងដែរ៖ រញ្ជួយដីប្រចាំថ្ងៃលើពិភពលោក


ទង្វើ

Information

21 responses

4 04 2011
Samady KS

ទៅ​រៀន​អី​កេ​នៅ​ចាប៉ុន?

4 04 2011
វិសាល

រៀនផ្នែកសំនង់បាទ!

4 04 2011
ភារម្យ

ជោគជ័យលោកប្អូន!!!

4 04 2011
វិសាល

បាទអរគុណលោកបងភារម្យ។ បានតែជោគជ័យក៏មិនកើតដែរ បើដីនៅតែរញ្ជួយនោះ😀

4 04 2011
enana88

សំណាងល្អណា៎លោកប្អូន!

4 04 2011
វិសាល

បាទអរគុណធំៗ!

4 04 2011
Fidele

នាឡិកា​រោទិ៍​ដល់​ទៅ​ពីរ!:mrgreen:

5 04 2011
វិសាល

បីបូករួមទាំងទូរស័ព្ទ😀

5 04 2011
ពត៌មានទូរស័ព្ទ

ម៉ោអាគាំងក៍អីចឹងដែរ ក្រវាត់ចោលខ្ទេច ផលិផល ផ្លែឈើរ សាច់សត្ច លើកលែងតែ ផលិតផលត្រី ។

5 04 2011
វិសាល

ឆ្ងល់ដែរ ត្រីគួរតែចូលក្នុងពពួកសាច់ដែរ ម៉េចបានអោយយកចូលវិញ ដូចមិនយល់សោះ

5 04 2011
cambomaths

ហេ ហេ..

5 04 2011
វិសាល

អាម៉េចបង ហេ ហេ.. នឹង?

26 04 2011
kanhasunny

ទូសៀវភៅហ្នឹងសង្ស័យតែនៅក្នុងបន្ទប់ទឹកហ្មង!😛

27 04 2011
វិសាល

ភ្នែកមុតមែន សុំសរសើរដោយស្មោះ!😀

2 05 2011
kanhasunny

នរណាក៏មើលដឹងដែរ មិនមែនមានតែញ៉ុមម្នាក់នោះទេ គ្រាន់តែគេមិនហ៊ាននិយាយតែប៉ុននោះ។😛

5 05 2011
វិសាល

និយាយការពិតទៅ ទើបតែឃើញមុនប្រាប់នឹងពីរបីង៉ៃទេ😀

5 05 2011
kanhasunny

^_^ លើកក្រោយមុនថតអី ត្រូវប្រយ័ត្នប្រយែងផង!😛

6 05 2011
វិសាល

បាទ!😛

11 06 2011
៣ខែ​ក្រោយ​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​​នៅ​​ប្រទេស​ជប៉ុន​ថ្ងៃ​១១​មីនា (ភាគទី១) « ពី

[…] វិល​​ត្រលប់​​មក​​ជប៉ុន​​វិញ​… ព័ត៌មាន​អំពី​នុយក្លេអ៊ែរ​នៅ​ជប៉ុន […]

29 11 2011
Daravuth

សូមជួយសរសេរប្រកាសអោយបានច្រើនពីការសិក្សានៅប្រទេសជប៉ុនបានទេ?​ តើការសិក្សានៅប្រទេសជប៉ុនមានការលំបាក​ និង​ មានភាពខុសគ្នាពីស្រុកខ្មែរ​យ៉ាងដូចម្តេចខ្លះ?

29 11 2011
វិសាល

បាទ ចាំឆ្លៀតសរសេរពីបញ្ហានេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: