សុំ​និយាយ​ពី​ប្រព័ន្ធ​អប់រំ​ខ្មែរ​ឥលូវ

6 04 2011

កាល​ខ្ញុំ​ទៅ​លេង​ស្រុក​ខ្មែរ ខ្ញុំ​បាន​រើ​រក​ឯក​សារ​ចាស់​ៗ​មួយ​ចំនួន ហើយ​ក៏​ប្រទះ​ភ្នែក​នឹង​ក្រដាស​មួយ​សន្លឹក។​គឺ​ជា​វិញ្ញាសា​ប្រលង​ភាសា​ខ្មែរ ដែល​ចេញ​ដោយ​គ្រូ​ខ្ញុំ​ម្នាក់​កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​១០។

នេះ​ខ្ញុំ​មិន​ចង់​រិះ​គន់​គាត់​ទេ គ្រាន់​តែ​ចង់​បង្ហាញ​ពី​ស្ថាន​ភាព​នៃ​ប្រព័ន្ធ​អប់​រំ​នៅ​ស្រុក​ខ្មែរ​ជា​ពិសេស​នៅ​តាម​ជន​បទ​ដូច​ជា​នៅ​វិទ្យា​ល័យ​របស់​ខ្ញុំ​ជា​ដើម។​ការ​ពិត​គាត់​មិន​មែន​ជា​គ្រូ​ភាសា​ខ្មែរ​ទេ តែ​ដោយ​សារ​តែ​​នៅ​សាលា​របស់​ខ្ញុំ​ខ្វះ​គ្រូ​ភាសា​ខ្មែរ គាត់​ដែល​ជា​គ្រូ​បរិញ្ញា​ផ្នែក​ជីវ​វិទ្យា​ក៏​យល់​ព្រម​ទទួល​បង្រៀន​ភាសា​ខ្មែរ​នេះ​(ចឹង​ហើយ​បាន​សរសេរ​ខុស​ដូច​ព្យុះ)។​​ករណី​ដែល​ខ្វះ​គ្រូ​នេះ យក​គ្រូ​នោះ​មក​ដាក់​បង្រៀន​នឹង​មិន​មែន​មាន​តិច​ទេ​នៅ​សាលា​របស់​ខ្ញុំ និយាយ​ទៅ​សូម្បី​តែ​មុខវិជ្ជា​គណិត​វិទ្យា ក៏ត្រូវ​បង្រៀន​ដោយ​​គ្រូ​មុខ​វិជ្ជា​ផ្សេង​​ដែរ។​នេះ​រឿង​ម្យ៉ាង​ដែល​ខ្ញុំ​ចង់​និយាយ។

ចំនែក​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ការ​ផ្លាស់​ប្តូរ​សៀវភៅ​សិក្សា​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​របស់​ក្រសួង​អប់រំ​ ដែល​តំរូវ​អោយ​សិស្ស​បែង​ចែក​ជា​ពីរ​ក្រុម​គឺ​វិទ្យា​សាស្រ្ត​សង្គម និង​វិទ្យា​សាស្រ្ត​ពិត​(កំរិតខ្ពស់​និង​កំរិត​ទាប)។​ផល​វិបាក​ពីរ​ដែល​គេ​មើល​ឃើញ​ក្រោយ​ពី​ផ្លាស់​ប្តូរ​បាន​មួយ​​ឆ្នាំ​ពីរ​​ឆ្នាំ៖
ទី១៖ គ្រូ​ៗ​មួយ​ចំនួន​ធំ​ជា​ពិសេស​ផ្នែក​វិទ្យា​សាស្រ្ត​ពិត​បាន​ថ្ងូ​ថា​សៀវភៅ​ថ្មី​នេះ​មាន​កំរិត​ខ្ពស់​ដែល​សិស្ស​ពិបាក​ចាប់​យក ហើយ​ពេល​ខ្លះ​សូម្បី​តែ​ខ្លួន​គាត់​ផ្ទាល់​ក៏​មិន​សូវ​យល់​ពី​មេរៀន​ទាំង​នេះ​ដែរ ព្រោះ​ក្រសួង​បាន​រើ​យក​មេរៀន​ចាស់​ៗ​មក​ដាក់​បញ្ចូល​ក្នុង​កម្ម​វិធី​ថ្មី​វិញ ហើយ​គណិត​វិទ្យា​សំរាប់​សិស្ស​ពួកែ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ដែរ​(ក្នុង​គណិត​ថ្នាក់​​ខ្ពស់)។​ក្រសួង​ហាក់​ដូច​ជា​មិន​យល់​ពី​សមត្ថ​ភាព​របស់​សិស្ស​និង​គ្រូ​បង្រៀន​របស់​ខ្លួន​សោះ ចង់​ធ្វើ​ម៉េច​អោយ​តែ​កម្ម​វីធី​សិក្សា​មាន​កំរិត​ខ្ពស់​ដូច​ប្រទេស​ដទៃ។​​ហ៊ឹម​​…​ធ្វើ​ចឹង​ដូច​ធ្វើ​បាបតែ​​ខ្លួន​​​ឯង​​​នឹង​!!!
ទី២៖ អ្នក​ដែល​រើស​យក​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត​សង្គម​(មិន​តំរូវ​អោយ​រៀន​គណិត​ឬ​រូប​វិទ្យា​…​ទេ)​នៅ​ថ្នាក់​ទី​១១​កាល​ពី​២​ឆ្នាំ​មុន ស្រាប់​តែ​ឆ្នាំ​ទៅ​ពេល​ដែល​ពួក​គេ​បាន​ឡើង​ថ្នាក់​ទី​១២ ពួក​គេ​តំរូវ​អោយ​មក​រៀន​គណិត​និង​រូប​វិទ្យា​…​វិញ។​ដល់​ចឹង​គ្នា​រៀន​ម៉េច​យល់​បើ​អត់​បាន​រៀន​ទី​១១​ស្រាប់​តែ​អោយ​មក​រៀន​ទី​១២​…​ពិបាក​ពី​ណា​មាន​តែ​គ្រូ​និង​សិស្ស​នឹង​ឯង។


ទង្វើ

Information

25 responses

6 04 2011
ផ្កាយ​ដុះ​​កន្ទុយ​

ពិត​ជា​មិន​យល់​ដែរ! មិន​ថា​តែ​ប្រព័ន្ធ​អប់រំ​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ប្រព័ន្ធ​អប់រំ​របស់​យុវ​ជន ក៏​ចង់​វង្វេង​ស្យ៊ុល​ដែរ។ ដូច​តែ​សាលា​ខ្ញុំ​រៀន​ចឹង យូរៗ ខ្ញុំ​មិនដឹង​ថា​ខ្លួន​ឯង​ កំពុង​តែ​រៀន​យក​​មុខ​ជំនាញ​ភាសា​អង់គ្លេស ឬ​ក៏​​អាជីវកម្មទេ​នៀក​… ឈឺក្បាល!!!

7 04 2011
វិសាល

បែបរៀនទាំងពីរដឹង😀

7 04 2011
វិចូច

ឆ្នាំ​ក្រោយ​ចប់​ហើយ​ខ្ញុំ! ឆ្នាំ​ក្រោយ​ពេញ​ទី​១១​ផង!

7 04 2011
វិសាល

កុំភ័យអី គេអោយរៀនអីរៀននុងទៅ😛

7 04 2011
វិចូច

គ្រូ​បង​គ្រាន់​បើ​បន្តិច ទោះ​គាត់​សរសេរ​ខុស​យ៉ាង​ម៉េច ក៏មើល​សំនួរ​ទៅ​ល្អ និង វែង​គួរ​សម។ បើ​គ្រូ​ទី​១០​ខ្ញុំ​នេះ​វិញ (គ្រូ​ខ្មែរ) សំនួរ​ធ្វើ​ប្រចាំ​ខែ​មាន​តែ​១​ទេ។ ១​ហ្នឹងបាន​ពិន្ទុ​១០០ ហើយ​ពិនិត្យ​សៀវភៅ​អី​បាន ៥០​ទៀត។ ចំ​ជា​អស្ចារ្យ​មែន​តែ​ម្ដង។

7 04 2011
វិសាល

អានេះដោយសារតែប្រលងឆមាស បើប្រចាំខែវិញអត់វែងចឹងទេ!

7 04 2011
monyrinataro

យប់មិញចុច like មួយ ពេលនេះមកវាចារម្ដង…
កាលពីជំនាន់ខ្ញុំរៀននោះ សរសេរតាមអានខុស គឺត្រូវពិន័យ វាយនឹងរំពាត់
ពេលចូលដល់វិទ្យាល័យ ពេលសរសេរខុស គេសើចថាមិនចេះខ្មែរ

ដល់តែឥឡូវ ម្នាក់ៗ សរសេរខុសឲ្យព្រោងព្រៀត គ្មានទៅឈឺក្បាលវិលមុខអី..😆

7 04 2011
វិសាល

ចុះថ្ងៃស្អែកនឹងមកធ្វើអីទៀត?😀

7 04 2011
blackstar

និយាយពីរឿងហ្នឹងពិតជាឈឺក្បាលណាស់ , អាប្អូនញ៉ុមថ្នាក់ទី១២ឆ្នាំហ្នឹងក៏ត្រូវពិបាកទៀតហើយ, ពេលនៅថ្នាក់ទី១០ គេឲ្យបែងចែកវិទ្យាសាស្រ្តពិត និងសង្គម ដោយថាពេលទី១២ អ្នករៀនវិទ្យាសាស្ត្រពិតមិនចាំបាច់ប្រឡងមុខវិទ្យាសង្គមទេ ដល់ឡូវគេក្រឡាស់វិញថា ត្រូវប្រឡងដូចថ្នាក់ទី១២ ឆ្នាំមុនៗ ត្រូវយ៉ាប់មក ទន្ទេញមេរៀនសង្គមដ៏គួរឲ្យឈឺក្បាលហ្នឹង ទៀត …ពេលញ៉ុមបានឃើញសៀវភៅបោះពុម្ពកម្មវិធីថ្មី ញ៉ុមសប្បាយចិត្តណាស់ព្រោះឃើញមេរៀនល្អ ខ្លឹមសារពន្យល់ក៏ល្អ តែគិតទៅគឺត្រូវអាណិតគ្រូបង្រៀនវិញ ដែលពិបាកពន្យល់និងបង្រៀនឲ្យចប់កម្មវិធី ព្រោះមេរៀនមានច្រើន ហើយភាគច្រើនថ្មីហើយពិបាក បើបង្រៀនលឿនពេកសិស្សអត់យល់ …គិតទៅពិតជាឈឺក្បាលមែន។ តើក្រសួងនឹងដោះស្រាយយ៉ាងណាទៅរឿងនេះ? អាចប្តូរកម្មវិធីទៀតទេ??

7 04 2011
វិសាល

ចាំមើលគេធ្វើម៉េចទៀត?

7 04 2011
khut sophorn

ជំរាបសួរ……….
……..អាល័យតែគិតខ្លាចពិបាកចាំពេលណាទើបសង្គមខ្មែររីកចំរើនទៅ តាមធម្មតាមុនដំបូងគឺលំបាកបន្តិចហើយ បន្ទាប់មកគង់តែល្អឡើងវិញទេ។ និយាយនេះមិនបានកាន់ជើងក្រសួងនោះទេ​ ក្រសួងក៏មានកំហុសតិចដែរបើចង់ដូរគួរដូរថ្នាក់ទី 10 ឬ 11 សិន ហើយចាំឆ្នាំបន្ទាប់ចំាដូរថ្នាក់ទី12 ទើបល្អ។

7 04 2011
វិសាល

បាទជំរាបសួរ…
តែ​គួរ​តែ​ធ្វើ​សន្សឹម​ៗ​ដែរ មិន​មែន​វ៉ាប់​ឡើង​ចឹង​ហ្មង​ទេ។​​មុន​ដំបូង​គួរ​តែ​រៀប​ចំ​គ្រូ​បង្រៀន​ជា​មុន​សិន បើ​គ្រូ​មិន​យល់​មេរៀន​ផង អោយ​ទៅ​បង្រៀន​សិស្ស​ម៉េច​នឹង​កើត។​ហើយ​មួយ​ទៀត​មិន​គួរ​យក​សិស្ស​មក​ធ្វើ​ជា​របស់​ពិសោធន៍​ចឹង​ទេ នេះ​ជា​អនាគត​របស់​ពួក​គេ!

7 04 2011
blackstar

ញ៉ុមយល់ស្រប​ ។

7 04 2011
Fidele

មិន​ដឹង​ជា​​ពេល​ណា​បាន​ប្រសើរ​ទេ…

9 04 2011
វិសាល

អនាគត:mrgreen:

8 04 2011
ទឹម បឿន

នេះ​មុខ​វិជ្ជា​ភាសា​ខ្មែរ​ផង ទម្រាំ​មុខ​វិជ្ជា​ផ្សេង មិន​ដឹង​ខុស​ច្រើន​ប៉ុណ្ណា​ទេ!

9 04 2011
វិសាល

បើមុខវិជ្ជាគណិត រូប វិញ គឺគ្រូខ្លះមិនយល់មេរៀននឹងហ្មង😦

9 04 2011
lavorn (ឡាវ័ន​)

ខ្ញុំ​មិន​យល់​ថា​ ការ​ផ្លាស់​ប្តូរ​​ប្រព័ន្ធ​អប់​រំ​ ពី​កំរិត​ទាប​មក​កំរិត​ខ្ពស់​នេះ​ជា​ការ​មិន​ល្អ​នោះ​ទេ​។ ខ្ញុំ​យល់ថា​ប្រព័ន្ធ​អប់​រំ​នៅ​ទូទាំង​ពិភព​លោក​គួរ​តែ​​​មាន​កម្រិត​​ប្រហាក់​ប្រហែល​គ្នា​ នេះ​ជា​ការ​ត្រឹម​ត្រូវ​។ មិន​មែន​ថា​ប្រទេស​ជឿន​លឿន​ កម្រិត​សិក្សា​ខ្ពល់​ ហើយ​ប្រទេស​មិន​សូវ​ជឿន​លឿន​មាន​កម្រិត​ទាប​នោះ​ទេ​។ វា​មិន​ទាក់​ទង​គ្នា​នោះ​ទេ​! បែប​នេះ​ទើប​​ងាយ​ស្រួល​ពេល​ទៅ​រៀន​បរទេស​ណា​! ឧ.ចុះ​បើ​ក្រសួង​អប់​រំ​មិន​ហ៊ាន​ដាក់​​គណិត​វិទ្យា​កម្រិត​ខ្ពស់​ ចឹង​​នាំ​ឲ្យ​សិស្ស​យើង​ចាញ់​គេ​ដោយ​​អូតូម៉ា​តិច​ហើយ​!
អី​ក៏​ដោយ​ ឲ្យ​តែ​ថ្មី​ គេ​តែង​តែ​ស្រែក​ថា​ពិបាក​ហើយ​ តែ​បន្តិច​ទៀត​ទៅ​ វា​នឹង​លែង​អី​ហើយ​។​ មិន​ខុស​អី​ គ្រាន់​តែ​អ្នក​ដែល​ធ្លាប់​តែប្រើ​ Nokia ដល់​មក​ដូវ​ប្រើ​ Sony Ericsson ក៏​ស្រែក​ថា​ពិបាក​ មិន​ចេះ​ប្រើ​! តែ​តាម​ពិត​មិន​មែន​ចឹង​ទេ​ មក​ពី​យើង​មិន​ទាន់​ទម្លាប់​នឹង​ណា​

10 04 2011
វិសាល

ដូច​យាយ​ខាង​លើ​ហើយ​ចឹង ដំបូង​គួរ​តែ​គិត​គូរ​ពី​រឿង​សមត្ថភា​ពរបស់​គ្រូ​ជា​មុន​សិន បន្ទាប់​មក​សិស្ស​… ខ្ញុំ​ជឿ​ថា​អ្នក​រៀន​នៅ​ក្រុង​ប្រហែល​ជា​មិន​សូវ​មាន​បញ្ហា​ទេ តែ​ងាក​មក​មើល​អ្នក​នៅ​ជន​បទ​វិញ បាន​វា​បញ្ហា!
Nokia និង Sony Ericsson វា​មិន​ដូច​គ្នា​នឹង គណិត​ធម្មតា និង គណិត​សិស្ស​ពូកែ ទេ។​Nokia និង Sony Ericsson​វា​ខុស​គ្នា​រវា​របៀប​ប្រើ​ប្រាស់ ដូច្នេះ​កាល​ណា​យើង​ស៊ាំ​នឹង​វា វា​អូខេ​ហើយ។​តែ គណិត​ធម្មតា និង គណិត​សិស្ស​ពូកែ គឺ​ខុស​គ្នា​រវាង​កំរិត។ បើ​មិន​ចឹង​ទេ គេ​រៀន​គណិត​សិស្ស​ពូកែ​ចេះ​គ្រប់​គ្នា​ហើយ!

9 04 2011
សាយ័ន្ត

ខ្មែរយើងដូចអត់ដែល មានសរសេរអក្សរផ្ជង់ថ្នាក់ជាតិអីសោះ?
ចឹងបានទាំងសិស្សទាំងគ្រូ ខ្ជិលគ្រប់គ្នា ! កាលខ្ញុំរៀនទី៨-៩ គ្រូមួយនោះ តែ ស្រៈ ុ អត់មានក្បាល ក៏ខុសដែរ ! អាណាអត់រៀនគួរមិនស្គាល់ពិន្ទុជាប់ម៉េច! ហាហា

10 04 2011
វិសាល

ឥលូវបាច់រៀនគួរទេ បីរយបាន៣០ពិន្ទុ បួនរយបាន៤០ពិន្ទុ បើប្រាំរយបាន៥០ពេញហ្មង!

10 04 2011
monyrinataro

ធ្លាប់មើលសៀវភៅគណិតសិស្សពូកែ និងសៀវភៅគណិតសិស្សធម្មតា ឃើញថាខុសគ្នាដូចមេឃនឹងដី……… ក្រសួងអប់រំល្មមបង្កើនកំរិតប្រព័ន្ធអប់រំហើយ…

បាច់មើលអីច្រើនហេ មើលតែតុក្កតាប៉ុស្តិជាតិខ្មែរ ទទក ឡើងកញ្ចាស់ ចាក់ផ្សាយអាដែលៗ រាប់រយដងហើយ បើគិតទៅ ដូចជិត២០ឆ្នាំហើយ…

ប្រៀបធៀបអីចេះវិញ កម្មវិធីសិក្សាសិស្សក្បែរខាងរបស់យើង ថ្នាក់ទី៦សោះ ស្មើនឹងយើងនៅឯស្រុកឯណេះ ថ្នាំក់ទី៨ទៅហើយ……. ( សង្ស័យតែអ្នកដឹកនាំ ថាខួរក្បាលខ្មែរ ចាប់មិនទាន់បាន នៅមានកំរិត មិនទាន់ដល់) យី ចេះតែមានហ្មង ថាឲ្យរួចតែពីមាត់……..ដប់ឆ្នាំ ប្ដូរកម្មវីធីសិក្សាម្ដងអីនោះ ……….ខួរខ្មែរ សុញ្ញមុនគេហើយ………..
នេះខ្ញុំសំណាងដែលកាលពីតូច បានមើលសៀវភៅគេ បើមើលសៀវភៅខ្មែរវិញ មិនដឹងទៅជាកាលីគេយ៉ាងម៉េច……. 😆 ពេលនេះ រស់ស្រួល…..

10 04 2011
វិសាល

ចាក់អោយក្មេងជំនាន់ក្រោយមើល ខ្លាចមិនបានមើល!😀

11 04 2011
monyrinataro

ចំនេះដឹងអាដែលៗ គ្មានរីកចំរើន នោះគ្រាន់តែឧទាហរណ៍រឿងតុក្កតាមក បើឧទាហរណ៍ផ្សេងមក ប្រហែលជាគេដុតដៃដុតជើងឆាប់ជាងនេះ 😆

11 04 2011
វិសាល

ឧទាហរណ៍អាផ្សេងមួយមើល៍ចឹង😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: