ធ្វើ​ដូច​ម៉្តេច​ដើម្បី​អាច​រស់​នៅ​បន្ត​ទៀត?

7 04 2011

ពេល​ខ្លះ​វា​ហាក់​ដូច​ជា​គេ​និយាយ​មិន​ខុស​ទេ ដែល​ថា​ជន​ជាតិ​ជប៉ុន​ឧស្សាហ៍​ព្យាយាម ជន​ជាតិ​ជប៉ុន​ឈ្លាស​វៃ ជន​ជាតិ​ជប៉ុន​មាន​គំនិត​ច្នៃ​ប្រឌិត​… អំនោយ​ទាន​នេះ​គឺ​កើត​មាន​មួយ​ចំនែក​ធំ​ដោយ​សារ​តែ​ពួក​គេ​រស់​នៅ​លើ​ទឹក​ដី​ដែល​ក្រ​ខ្សត់​គ្មាន​ទេ​ធន​ធាន​ធម្មជាតិ ទឹក​ដី​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភ្នំ​ភ្លើង រញ្ជួយ​ដី និង​រលក​យក្ស​Tsunami។
ទាក់​ទិន​នឹង​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​កាល​ពី​ថ្ងៃ​១១​មីនា នៅ​ទី​នេះ​គឺ​ខុស​ពី​នៅ​ស្រុក​ខ្មែរ ដែល​នៅ​ស្រុក​ខ្មែរ វា​ហាក់​ដូច​ជា​ក្លាយ​ទៅ​ជា​វប្បធម៌​ដែល​ពេញ​និយម​ទៅ​ហើយ ដែល​កាល​ណា​អោយ​តែ​មាន​​រឿង​អី​ៗ​ចឹង គេ​តែង​តែ​នាំ​គ្នា​ផុស​ផុល​ប្រមូល​លុយ​គ្នា​ទៅ​ជួយ​ជន​រង​គ្រោះ​(តែ​ទៅ​ដល់​ដៃ​ជន​រង​គ្រោះ​ប៉ុន្មាន​%​នោះ​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ដែរ!)។​ងាក​មក​មើល​ទី​នេះ​វិញ​គឺ​នៅ​សាលា​របស់​ខ្ញុំ​(ហើយ​ខ្ញុំ​យល់​ថា​នៅ​កន្លែង​ផ្សេង​ក៏​ចឹង​​ដែរ) គឺ​មិន​មាន​ការ​ប្រមូល​លុយ​បែប​នេះ​ទេ​(ខ្ញុំ​និយាយ​នេះ​មិន​មែន​ថា​ការ​ប្រមូល​លុយ​ដើម្បី​ជួយ​វា​មិន​ល្អ​នោះ​ទេ តែ​…)។​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ថ្ងៃ​នេះ​លោក​គ្រូ​បន្ទុក​ថ្នាក់​ខ្ញុំ​បាន​យក​រូបភាព​មួយ​ចំនួន​ដែល​គាត់​និង​គ្រូ​មួយ​ចំនួន​ទៀត​បាន​ទៅ​ដល់​កន្លែង​រង​គ្រោះ​នា​ខេត្ត​Fukushima។​ក្រោយ​ពី​បង្ហាញ​ចប់​គាត់​បាន​ទូន្មាន​យ៉ាង​ច្រើន​ដែល​ខ្ញុំ​គិត​ថា​វា​ពិត​ជាបច្ច័យ​មួយ​យ៉ាង​ធំ​​ដែល​បាន​ជួយ​អូស​ទាញ​ទឹក​ចិត្ត​ប្រជាជន​ជប៉ុន​អោយ​តស៊ូ​រស់​នៅ​បន្ត​ទៀត​។ជា​សង្ខេប​គាត់​​​បាន​​និយាយ​ថា៖ របស់​ដែល​មាន​តំលៃ​បំផុត​នៅ​ពេល​នេះ​គឺ​អាយុ​ជីវិត ធ្វើ​ម៉េច​ដើម្បី​អាច​រស់​បន្ត​ទៅ​ទៀត! ហើយ​អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​នា​​ពេល​នេះគឺ​មិន​បាច់​ចុះ​ទៅ​ជួយ​ជន​រង​គ្រោះ​​ផ្ទាល់​អី​នោះ​​ទេ អ្វី​​ដែល​ត្រូវ​ធ្វើ​ពេល​នេះ​តែ​មួយ​មុខ​គត់​គឺ​រៀន រៀន​សូត្រ​ស្វែង​រក​ចំនេះ​ដឹង ស្វែង​រក​វិធី​យ៉ាង​ណា​ដើម្បី​រស់​នៅ​បន្ត​ទៀត​លើ​ទឹក​ដី​មួយ​នេះ ស្វែង​រក​វិធី​ដើម្បី​ទប់​ទល់​នឹង​រញ្ជួយ​ដី​និង​រលក​យក្ស​ដូច​ដែល​វា​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​អាយុ​ជីវិត​មនុស្ស​នា​ពេល​ថ្មី​ៗ​នេះ​ចឹង។​អ្វី​ដែល​ខ្ញុំ​សុំ​គឺ​តែ​ប៉ុណ្ណឹង​ទេ!

Wish Japan get better soon! I pray for you too…🙂


ទង្វើ

Information

3 responses

8 04 2011
Fidele

គំនិត​ល្អ ប៉ុន្តែ​បើ​យើង​ជួយ​បាន​ខ្លះ ក៏​មិន​អស់​អី​ដែរ!:mrgreen:

9 04 2011
វិសាល

បើនៅនេះមិនអីទេ តែបើនៅខ្មែរ ខ្លាចតែមិនបានដល់ដៃជនរងគ្រោះ:mrgreen:

11 06 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: