Hanami or No Hanami?

10 04 2011

នៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន​នា​កំឡុង​ខែ​មេសា គឺ​ជា​ពេល​វេលា​មួយ​ដ៏​ល្អ​នៃ​រដូវ​ផ្កា​រីក​ព្រោះ​វា​ជា​ពេល​ដែល​ផ្កា​ Sakura ចាប់​ផ្តើម​រីក​ស្គុះ​ស្គាយ។​ពាក្យ​ថា Hanami (Cherry Blossom-Viewing Pinic) ​គឺ​សំដៅ​ទៅ​លើ​ការ​ជួប​ជុំ​គ្នា​ជជែក​លេងនិង​ញ៉ាំ​អាហារ​ជុំ​គ្នា​ក្រោម​ដើម​ផ្កា​ Sakura ព្រម​ទាំង​គយ​គន់​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​នៃ​ផ្កា Sakura ។

ខែ​មេសា​ចូល​មក​ដល់ Sakura ក៏​ចាប់​ផ្តើម​រីក​ដូច​ដែល​វា​ធ្លាប់​បាន​រីក​ជា​រៀង​រាល់​ឆ្នាំ​ដែរ ក៏​ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នៅ​ពេល​នេះ​គឺ​វា​កំពុង​តែ​រីក​នៅ​ក្នុង​ខណៈ​ពេល​ដែល​ជប៉ុន​កំពុង​ជួប​នូវ​វិបត្តិ​នានា វិបត្តិ​ដែល​បណ្តាល​មក​ពី​វិនាស​កម្ម​នៃ​ការ​រញ្ជួយ​ដី​និង​ Tsunami ថ្ងៃ​ទី​១១​មីនា។​​​ពេល​នេះ​វា​មិន​មែន​ជា​ពេល​ Hanami ទៀត​ទេ​សំរាប់​ជន​ជាតិ​ជប៉ុន​ទេ វា​មិន​មែន​ជា​ពេល​វេលា​ដែល​ជប៉ុន​មាន​អារម្មណ៍​ទៅ​អង្គុយ​​គយ​គន់​ផ្កា​​ជជែក​គ្នា​លេង ខណៈ​ដែល​ប្រទេស​កំពុង​តែ​ធ្លាក់​ដុន​ដាប ប្រជាជន​មួយ​ចំនួន​ខ្វះ​ខាត​ម្ហូប​អាហារ គ្នាន​កន្លែង​ជ្រក​កោន​នោះ​ទេ។​នេះ​ជា​អ្វី​ដែល​គេ​យល់។

ប៉ុន្តែ​សំរាប់​ជន​ជាតិ​ជប៉ុន​ Hanami ឬ​អាច​និយាយ​ថា​ផ្កា Sakura គឺ​ពិត​ជា​មាន​អត្ថ​ន័យ​​ធំ​ធេង​​ណាស់​សំរាប់​ពួក​គេ។​ផ្កា Sakura អាច​ផ្តល់​ជា​​កំលាំង​ចិត្ត​អោយ​ពួក​​គេ​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ទៀត ផ្កា Sakura អាច​ធ្វើអោយ​ពួក​គេ​មានទឹក​ចិត្ត​ស្រស់​បំព្រង​ ផ្កា​ Sakura អាច​ធ្វើ​អោយ​គេ​អាច​បំភ្លេច​បាន​នូវ​សុបិន្ត​ដ៏​អាក្រក់​មួយ​នេះ​ដែល​គេ​មិន​ធ្លាប់​បាន​ជួប​៦៥​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២។​

បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​សូមបួង​សួង​​​អោយ​ប្រទេស​ជប៉ុន ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល​បាន​រស់​នៅ​ដោយ​សុខ​ក្សេម​ក្សាន្ត​និង​ស្រស់​បំព្រង​ដូច​ជា​ផ្កា Sakura ដែល​រីក​ចឹង!
(នៅ​ក្នុង​សាលា​របស់​ខ្ញុំ ថ្ងៃ​ទី​៩​មេសា​២០១១)

(នៅ Shikishima Park ក្នុង​ខេត្ត Gunma ថ្ងៃ​ទី​៩​មេសា​២០១១)

បញ្ជាក់៖ នៅ​ភាគ​ខាង​ក្រោម​នៃ​ប្រទេស​ជប៉ុន​ផ្កា​ Sakura ចាប់​ផ្តើម​រីក​នៅ​កំលុង​ខែ​មករា ចំនែក​នៅ​ប៉ែក​ខាង​លើ​វិញ​ផ្កា Sakura ចាប់​ផ្តើម​រីក​នៅ​កំលុង​ខែ​ឧសភា។​ផ្កា Sakura រីក​បាន​ត្រឹម​រយៈ​ពេល​មួយ​អាទិត្យ​ប៉ុណ្ណោះ បន្ទាប់​ពី​នោះ​វា​នឹង​រុះ​រោយ។


ទង្វើ

Information

23 responses

22 04 2011
kanhasunny

Watashi wa hontouni shimpai shiteimasu.😦 Nihong wa ganbatte ne!
ញ៉ុមចង់ឃើញផ្កាហ្នឹងដោយផ្ទាល់ភ្នែក។😦 បងជួយបេះផ្ញើឲ្យញ៉ុមផងម៉ោ! ហេហេ… ^_^
កាលពេលញ៉ុមនៅជប៉ុនហ្នឹង ឃើញតែព្រិលរាល់ថ្ងៃ។ គ្មានដែលបានស្តាប់សម្លេងសត្វចាប ស្លឹកឈើពេលត្រូវខ្យល់បក់អីតិចទេ។ ម៉ាយប់ៗ លឺតែសម្លេងព្យុះទឹកកក។ គេងទំរាំតែលក់។😦

22 04 2011
វិសាល

លើកក្រោយសុំគេមកអោយចំខែផ្ការីកទៅ😛

22 04 2011
kanhasunny

I’m not sure that I will have another great chance or not.😦 anyway, still prefer snow. ^_^

22 04 2011
វិសាល

ហាហា រក​ថា​អោយ​ហើយ​នឹង​ណា​ថា​ក្រែង​ចូល​ចិត្ត​ព្រិល​ហី:mrgreen: anyway, ganbatte!

22 04 2011
kanhasunny

ganbatte ហ្នឹងដឹងថាចឹងស្រាប់ទៅហើយ។🙂 ប៉ុន្តែធ្វើដូចបង ពិបាកណាស់។ អាហារូបករណ៏របស់រដ្ឋាភិបាលជប៉ុនមិនមែនងាយយកនោះទេ។😦 មនុស្សដូចញ៉ុមហ្នឹង​ មិនអាចទៅរួចទេ។

23 04 2011
វិសាល

អ្នកពូកែមិនដែលនិយាយថាខ្លួនឯងពូកែទេ​​😛

23 04 2011
kanhasunny

ត្រូវហើយ! ដូចមានបង ជាគំរូស្រាប់។😛

23 04 2011
វិសាល

មិនអន់ទេនៀក ផាវិញម៉ាបេន😛

23 04 2011
kanhasunny

ចឹងផង?? ញ៉ុមអត់ដឹងខ្លួនអីតិចនៀក!😛

23 04 2011
វិសាល

គេថាកំហុសគេមើលឃើញ តែកំហុសខ្លួនឯងមើលរំលង ដូចគ្នាចឹង ទាល់តែមានគេជួយមើលអោយបានដឹង ឥលូវចាប់ដឹងពីពេលនឹងទៅថាពូកែឌឺ😛

26 04 2011
kanhasunny

ញ៉ុមគ្រាន់តែមើលឃើញអី ថាហ្នឹងតែចឹងទេ។ ពូកែឌឺផង??? ហាហា..បែបច្រលំហើយទេដឹង?😀 ញ៉ុមនិយាយចាញ់នរណាគេ រហូតទេហ្ន៎! បងជួយប្រាប់តិចមើល។😛

27 04 2011
វិសាល

ចាញ់ណាគេ? មិនដែលដឹងទេ😛 ខ្លាំងចឹងហើយ នៅចាញ់គេទៀត ដូចមិនសូវជឿ😛

2 05 2011
kanhasunny

ទុកឲ្យមនុស្សចាស់សប្បាយចិត្តម្តងចុះ។ ខ្ជិលតមាត់ជាមួយបងណាស់។😛

5 05 2011
វិសាល

ហាសហា…😀

5 05 2011
kanhasunny

អស់ចិត្តនៅហ្នឹង?😛

6 05 2011
វិសាល

ជិតហើយ😛

6 05 2011
kanhasunny

ជិតហើយ?? ខូចមេះ!!​ >.<

7 05 2011
វិសាល

តិចតិចទេ😛

7 05 2011
kanhasunny

តិចតិច? បើចឹងអស់មានអ្នកខូចច្រើនហើយ!😛

7 05 2011
វិសាល

បែបមានដឹង😛 (និយាយចឹង កាលណាបានចប់?)

7 05 2011
kanhasunny

ធ្វើម៉េចញ៉ុមដឹងទៅ? ចប់អង្កាល់ក៏បាន!

8 05 2011
វិសាល

ចឹងចាំឆ្នាំក្រោយសុំបញ្ចប់😛

11 06 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: