រញ្ជួយដី Aftershock M5.9​ (16​-​Apr​-​2011) ក្នុងតំបន់ Kanto

16 04 2011

បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ធំៗ​ជា​ច្រើន​ដង​កាល​ពី​ថ្ងៃ​ទី​១១​-​១២​មេសា​កន្លង​​មក នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​មាន​ការ​រញ្ជួយ​ធំ​មួយ​ទៀត​ដែល​ចំនុច​រញ្ជួយ​កើត​ចេញ​ពី​ក្នុង​ខេត្ត​ Tochigi ​ជាប់​ខេត្ត​ដែល​ខ្ញុំ​រស់​នៅ។

ព័ត៌មាន​ទូទៅ៖
កំរិតរញ្ជួយ៖ M5.9
កាលបរិច្ឆេទ៖ ថ្ងៃ​ទី​១៦មេសា​២០១១​វេលា​ម៉ោង​១១​និង​១៩នាទី​ម៉ោង​នៅ​ប្រទេស​ជប៉ុន។
ទីតាំង៖ កើត​មាន​ក្នុង​ជំរៅ​៧០គីឡូ​ម៉ែត្រ ក្នុងខេត្ត Tochigi ចំងាយ​​ប្រមាណ​៥២គីឡូ​​ម៉ែត្រ​​ពី​​ក្រុង​ Maebashi នៃ​​ខេត្ត Gunma និង ៨៣​គីឡូ​ម៉ែត្រ​ពី​ក្រុង​តូក្យូ ។
ស្ថានភាព៖ ខ្សែ​រត់​ភ្លើង Shinkansen ពី​តូក្យូ ទៅ Odawara ត្រូវ​បាន​ផ្អាក​ដំនើរ​ការ។ មិន​មាន​ការ​កើត​មាន​រលក​យក្ស​ទេ។

អានផងដែរ៖
រញ្ជួយដី Aftershock M7.4​ (7-Apr-2011)
រញ្ជួយដី Aftershock M7.1​ (11​-​Apr​-​2011) និង​​រញ្ជួយ​ប្រមាណ​២០​ដង​ផ្សេង​ទៀត​ក្នុង​កំឡុង​ពេល​២​ម៉ោង​
រញ្ជួយដី​Aftershock​នៅ​ជប៉ុន​នា​ពេល​ថ្មីៗ​នេះ


ទង្វើ

Information

26 responses

16 04 2011
Long

ឆ្ងល់ដល់ហើយប្រទេសជប៉ុនជាប្រទេសបែបណាទើបរញ្ជួញដីស្រលាញ់ម្លេះ!

19 04 2011
វិសាល

មកពីនៅតំបន់រញ្ជួយនឹង😛 និយាយ​ទៅ​គឺ​នៅ​ប្រទេស​ជប៉ុន​នឹង​មាន​Plate​បួន​ជួប​ប្រសព្វ​គ្នា​ដូច​ទន្លេ​បួន​មុខ​នៅ​អំពេញ​ចឹង ចឹង​ហើយ​បាន​រញ្ជួយ​ដី​ស្នេហា​ណាស់!

19 04 2011
កញ្ញា

Onnisan wa diajobou desuka? បងនៅខេត្តណា? ខ្ញុំមានម៉ាក់ប៉ាធម៍នៅទីនោះដែរ ប៉ុន្តែគាត់នៅ Asahikawa, Hokkaido ខ្ញុំតេទៅពួកគាត់ ហើយគាត់ប្រាប់ខ្ញុំថាគាត់សុខសប្បាយទេ កុំឲ្យយើងបារម្ភអី។ ឥលូវនេះកម្មវិធីដែលឲ្យបួកខ្ញុំទៅលេង ជប៉ុននោះតំរូវឲ្យពួកញ៉ុមផ្ញើសារ ឬក៏វីដេអូទៅពួកគាត់នៅទីនោះ។ មិនដឹងថាគួរនិយាយថាម៉េចខ្លះបើតេទៅលេងពួកគាត់សឹងតែរាល់អាទិត្យទៅហើយ។

20 04 2011
វិសាល

នៅGunma មិនអីទេព្រោះនៅទីនេះមិនសូវរញ្ជួយខ្លាំងប៉ុន្មានទេ។ នៅHokkaidoក៏មិនអីដែរ។មកពីកាលដែរ? ក្នុងកម្មវិធីអីគេ?
ម្សិលម៉ិញបានអានប្រកាសរបស់ប្អូនដែរ…សូមជួយត្រេកអរផងណា!

20 04 2011
kanhasunny

ខ្ញុំទៅកាលពីពាក់កណ្តាលខែ ធ្នូ នៅទីនោះប្រហែលជាបាន២អាទិត្យដែរ។ ហើយទៅតាមកម្មវិធី AFS (American Files Service) បងដែលលឺអត់?🙂🙂 អរគុណបង ដែលបានជួយត្រេកអរ។ មានអី សិស្សស៊ីសុវត្ថិដូចគ្នាដែរតើយើង។😀

20 04 2011
វិសាល

ទើបតែលឺម៉ិញនឹង:mrgreen: ប្រហែលទើបតែមានទេដឹង…
ហេហេ…តែស៊ីសុវត្ថិឆ្នាំនឹងម៉េចក៏យ៉ាប់ម៉េះ គណិតរូបសូម្បីតែម្នាក់ក៏គ្មានជាប់ដែរ…😦

20 04 2011
kanhasunny

អីយ៉ា! កម្មវិធីគេហ្នឹងមានយូរឆ្នាំហើយតើ។ គេជួយសិស្សវិទ្យាល័យនៅខ្មែរយើងឲ្យទៅដល់ ជប៉ុនច្រើននាក់ហើយ។🙂 Google សាកមើល!😀
ញ៉ុមមិនមែនចង់បន្ទោសគេប៉ុន្មានទេ ប៉ុន្តែពេលខ្លះខឹងដែរតើ។ បងមានដឹងទេថាជំនាន់ក្រោយៗនេះសិស្សប្អូនរបស់បង ប្តូរឥរិយាបថរៀន ប៉ុណ្ណា? បច្ចេកវិទ្យាកាន់តែទំនើប ធ្វើឲ្យពួកគេលែងសូវគិតគូរពីបញ្ហារៀនសូត្រអស់ហើយ។😦

20 04 2011
វិសាល

ចុះបើអត់ដែលដឹងផង😀
តែ​សិស្ស​បាក់​ទូក​នៅ​តែ​ខ្លាំង​ដដែល… ឃើញ​គេ​ដាក់​ប្រកាល​ពី​លទ្ធផល​គណិត​និង​រូប​ដែរ បាន​មើល​នៅ?
http://keoserey.wordpress.com/2011/04/09/%E1%9E%9B%E1%9E%91%E1%9F%92%E1%9E%92%E1%9E%95%E1%9E%9B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%A1%E1%9E%84%E1%9E%87%E1%9F%92%E1%9E%9A%E1%9E%BE%E1%9E%9F%E1%9E%9A%E1%9E%BE%E1%9E%9F%E1%9E%9F%E1%9E%B7%E1%9E%9F/

20 04 2011
kanhasunny

ទៅនិយាយអីគេហ៎! មួយទៀតក៏ប្រហែលជាសាលាយើងប្តូរក្បាលម៉ាស៊ីនថ្មី។ ដូចបងដឹងស្រាប់ហើយ ពេលជំនាន់លោកគ្រូ ស៊ង នៅ យើងមិនដែលអាប់ឈ្មោះទេ។ ដល់ឥលូវ និយាយលែងចេញហើយ!😦

20 04 2011
វិសាល

នឹង! សង្ស័យថាមកពីចឹងគឺចឹងមែន!😦

21 04 2011
kanhasunny

វាប្រាកដជាចឹងហើយ។ ប៉ុន្តែយ៉ាងម៉េចក៏ដោយ ជំនាន់ខ្ញុំសំណាងហើយដែលអត់មកទាន់ គ្រូ សុគន្ធ។😀 កុំអីគ្មានស្គាល់រសជាតិលេងបាល់ក្នុងសាលា ម៉េចទេ!😀
អូមែន សុំសួរមួយបង! がんばろう!ហ្នឹងបកមកខ្មែរថាម៉ិចហូវ? ចេះតែបកមកអង់គ្លេស ដល់ពេលបកមកភាសាខ្លួនឯងអត់ចេះ។😦

21 04 2011
វិសាល

កាលបងគ្មានបានលេងទេ ថែមទាំងត្រូវចាប់កាត់សក់ទៀត😀
គួរតែបកថា៖ ប្រឹងប្រែងឡើង! នាំគ្នាប្រឹងប្រែង!​ …

21 04 2011
kanhasunny

ដូច Ganbatte Ne ដែរ?

21 04 2011
kanhasunny

ហើយធ្វើមិចបានជាគ្រូចាប់កាត់សក់ចឹង?😀

22 04 2011
វិសាល

hmmm…អាចនិយាយថាGanbarouរាងខ្លាំងជាង!
មកពីពេលនុងសក់រាងវែងបន្តិច:mrgreen:

22 04 2011
kanhasunny

តាំងពីរៀនភាសាបរទេសមក មានតែភាសាជប៉ុនទេដែលពិបាករៀនជាងគេ។😦
អីយ៉ា! សក់វែងផង? ហាហា… សមមុខហើយចឹងហ៎រ!😛

22 04 2011
វិសាល

មែនហើយពិបាកខ្លាំងណាស់។
មិនសូវវែងទេ គ្រូ​គាត់​ចង់​កាត់​អ្នក​សក់​ខ្លី​គំរាម​អ្នក​សក់​វែង។😀

22 04 2011
kanhasunny

ដំបូងថាមកពីសក់ខ្លួនឯងរាងវែង ទើបគ្រូចាប់កាត់ ឥលូវថាគ្រូ​គាត់​ចង់​កាត់​អ្នក​សក់​ខ្លី​គំរាម​អ្នក​សក់​វែង។ ហាហា…និយាយចុះ និយាយឡើង បងនិយាយជាន់ដានខ្លួនឯងហើយតើ!😀

22 04 2011
វិសាល

ចង់យាយថាកាលនុងសក់​មិន​សូវ​វែង​ម៉ាន​ទេ ហើយ​មាន​អ្នក​សក់​វែង​ជាង​នឹង តែ​កាល​នុង​បង​អង្គុយ​នៅ​ខាង​ក្រៅ គ្រូ​មក​ដល់​ចាប់​កាត់​ប៉ា​ដោយទៅ​…😦

22 04 2011
kanhasunny

ថាមកពីសក់វែងទៅ! គ្មាននរណាថាអីទេ។😀

23 04 2011
វិសាល

ហិហិ…មិនចាញ់បោកទេ😀

23 04 2011
kanhasunny

ចាញ់បោកអី? គ្មានអ្នកណាបោកបងទេ។😛

23 04 2011
វិសាល

ដឹងអីថា…ទុកចិត្តមិនបានទេក្មេងៗឥលូវ ^^

23 04 2011
kanhasunny

ក្មេងសម័យឥលូវយ៉ាងម៉េចក៏មិនទាន់មានបទពិសោធន៏ ខូចៗច្រើនដូចក្មេងជំនាន់ដើមនោះដែរណា៎! ^^

23 04 2011
វិសាល

ឥលូវមិនទាន់មែន តែ​ពេល​តិច​ទៀត​មិន​ដឹង​ជា​ខ្លាំង​ប៉ុន​ណា​ទេ😛

11 06 2011
៣ខែ​ក្រោយ​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​​នៅ​​ប្រទេស​ជប៉ុន​ថ្ងៃ​១១​មីនា (ភាគទី១) « ពី

[…] Aftershock M5.0​ (19​-​Apr​-​2011) ក្នុងតំបន់ Kanto រញ្ជួយដី Aftershock M5.9​ (16​-​Apr​-​2011) ក្នុងតំបន់… […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: