ឈរ​ជើង​មួយ​ដោយ​បិទ​ភ្នែក​ទាំង​ពីរ

23 04 2011

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​ឈរ​ជើង​មួយ​ហើយ​មែន​ទេ? (ប្រហែល​ជា​មិន​ត្រឹម​តែ​ធ្លាប់​ទេ​ អាច​ថា​ឧស្សាហ៍​ត្រូវ​គ្រូ​អោយ​ឈរ​ជើង​មួយ​កាល​នៅ​រៀន​​នៅ​ថ្នាក់​​តូច​ៗ​ទៀត​មែន​ទេ?​ :D)។​តើ​ពេល​នោះ​មាន​ការ​លំបាក​ឬ​អត់? ឥលូវ​នេះ​ចូរ​អ្នក​សាក​ល្បង​ឈរ​ជើង​មួយ​ដោយ​បិទ​ភ្នែក​របស់​អ្នក​ទាំង​ពីរ អ្នក​នឹង​ឃើញ​ថា​អ្នក​នឹង​រឹត​តែ​ពិបាក​នឹង​រក្សា​លំនឹង​របស់​អ្នក​ទៅ​ទៀត​។​នេះ​គឺ​មក​ពី​ការ​ឈរ​ដើម្បី​រក្សា​លំនឹង​របស់​ខ្លួន​យើង យើង​ត្រូវ​ការ​ទាំង​អស់ ភ្នែក ត្រ​ចៀក សាច់​ដុំ ខួរ​ក្បាល សរសៃ​វិញ្ញាណ​​អោយ​ធ្វើ​ការ​ជា​មួយ​​គ្នា។​នៅ​ពេល​ដែល​អ្នក​បិទ​ភ្នែក​អ្នក​នឹង​បាត់​បង់​គោល​តំរុយ​ដែល​អ្នក​អាច​មើល​ឃើញ​នៅ​ពេល​អ្នក​បើក​ភ្នែក ហើយ​វា​នឹង​ធ្វើ​អោយ​អ្នក​ពិបាក​រក្សា​លំនឹង​របស់​​ខ្លួន​អ្នក។ចូរ​សាក​ល្បង​មើល!!

ខាង​ក្រោម​នេះ​ជា​ទិន្នន័យ​នៃ​រយៈ​ពេល​ជា​មធ្យម​ក្នុង​ការ​ឈរ​ជើង​មួយ​ដោយ​បិទ​ភ្នែក​(យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​របស់​University of Missouri)៖
ចំពោះ​អ្នក​ដែល​មាន​អាយុ​២០~​២៩​ឆ្នាំ​ អាច​ឈរ​បាន​ជា​មធ្យម​២១​វិនាទី
ចំពោះ​អ្នក​ដែល​មាន​អាយុ​៣០~​៣៩​ឆ្នាំ អាច​ឈរ​បាន​ជា​មធ្យម​១៤​វិនាទី
ចំពោះ​អ្នក​ដែល​មាន​អាយុ​៤០~​៤៩​ឆ្នាំ​ អាច​ឈរ​បាន​ជា​មធ្យម​១០​វិនាទី
ចំពោះ​អ្នក​ដែល​មាន​អាយុ​៥០~​៥៩​ឆ្នាំ អាច​ឈរ​បាន​ជា​មធ្យម​៨​វិនាទី
ចំពោះ​អ្នក​ដែល​មាន​អាយុ​៦០~​៦៩​ឆ្នាំ អាច​ឈរ​បាន​ជា​មធ្យម​៥​វិនាទី
ចំពោះ​អ្នក​ដែល​មាន​អាយុ​៧០~​៧៩​ឆ្នាំ អាច​ឈរ​បាន​ជា​មធ្យម​៤​វិនាទី


ទង្វើ

Information

10 responses

23 04 2011
Lundi Lay

ខ្ញុំឈរហើយគឺឈរបានយូរគ្រាន់បើ ។ គ្មានឃើញអីផង គ្រាន់តែពិបាកទប់លំនឹងខ្លួនជាងមុនបន្តិច ៕

23 04 2011
វិសាល

ចឹង​បែប​ចាត់​ចូល​ក្នុង​ក្រុម​អ្នក​ពូកែ​ទប់​លំនឹង​ដឹង😛
កាល​ពី​ម្សិល​ម៉ិញ​​មិត្ត​រួម​​ថ្នាក់​​របស់​ខ្ញុំ​បានសាក​ល្បង​ធ្វើ​វា ​មាន​ប្រហែល​១​ភាគ​៤​ប៉ុណ្ណោះ​ដែល​អាច​រក្សា​លំនឹង​បាន​ដល់​២​នាទី។
អូ!​ករណី​មួយ​ទៀត​ពេល​ដែល​យើង​មិន​ពាក់​ស្បែក​ជើង​គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ពេល​ដែល​ពាក់​ស្បែក​ជើង។

23 04 2011
Lundi Lay

ខ្ញុំអត់បានពាក់ស្បែកជើងផង អ៊ីចឹងតែបានជាងាយស្រួលទប់លំនឹងខ្លាំងណាស់😀

23 04 2011
23 04 2011
ភារម្យ

បងបាន ថឹម៤វិនាទីអីហ្នឹង!😛

23 04 2011
វិសាល

ខ្សោយម៉េះ ចឹងបងឯងចូលក្នុងវ័យ៧០ហើយ😀

23 04 2011
ភារម្យ

អីផ្សេងនៅខ្លាំង😆

23 04 2011
វិសាល

អ្នកណាទៅដឹង😛

24 04 2011
ពត៌មានទូរស័ព្ទ

មិនជឿទេ ខ្ញុំសាកទាំងយប់ពេលបើកប្លុកនឹង ឃើញថាបានជាង៣០វិនាទីនោះ គ្រាន់តែពិបាកទប់លំនឹង

24 04 2011
វិសាល

មិនជឿចាញ់😛 ខ្ញុំឈរបានជាង២នាទីឯណោះ ^^
និយាយ​ទៅ​កាល​ពី​ម្សិល​ម្ង៉ៃ​នឹង​ពួក​ម៉ាក​ខ្ញុំ​ម្នាក់​ឈរ​បាន​តែ​១៣​វិនាទី​ទេ ហើយ​ប្រហែល​ពាក់​កណ្តាល​ឈរ​បាន​ក្រោម​៣០​វិនាទី។​គ្រូ​គាត់​និយាយ​ថា​អាយុ​ប្រហែល​១៨​~​១៩​ឆ្នាំ​នឹង​ជា​មធ្យម​គឺ​ប្រហែល​ជា​៤០​វិនាទី។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: