ឧបករណ៍​​បញ្ជូន​​ការ​​ថើប​​តាម​​Online

14 05 2011

សិស្ស​មួយ​ក្រុម​មក​ពី University of Electro-Communications នៃ​ប្រទេស​ជប៉ុន បាន​បង្កើត​ឡើង​នូវ​ឧបករណ៍​ថ្មី​មួយ​ដែល​អាច​អោយ​លោក​អ្នក​ថើប​ដៃ​គូ​របស់​អ្នក​ បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ។​ឧបករណ៍​នេះ​នឹង​បញ្ជូន​ការ​ថើប​របស់​អ្នក​ទៅ​កាន់​ដៃ​គូ​ររបស់​អ្នក​ តាម​រយៈ​បណ្តាញ​Internet។

​តើ​​ឧបករណ៍​នេះ​​ដំនើរ​ការ​យ៉ាង​ដូច​ម៉្តេច?​
ដំបូង​ត្រូវ​មាន​ឧបករណ៍​នេះ​ចំនួន​ពីរ​ មួយ​សំរាប់​អ្នក​ មួយ​ទៀត​សំរាប់​ដៃ​គូ​អ្នក​ ដែល​ត្រូវ​ធ្វើ​ការ​ទាក់​ទង​គ្នា។​អ្នក​ត្រូវ​ប្រើ​អណ្តាត​អ្នក​ធ្វើ​ចលនា​ទៅ​លើ​ដុំ​ផ្លា​ស្ទិច​មួយ​ដែល​នៅ​ជាប់​នឹង​ឧបករណ៍​របស់​អ្នក ហើយ​ឧបករណ៍​នេះ​នឹង​បញ្ជួន​ទិន្ន​ន័យ​នៃ​ការ​ធ្វើ​ចលនា​របស់​អ្នក​ទៅ​កាន់​ឧបរណ៍​ដៃ​គូ​របស់​អ្នក។​ឧបករណ៍​របស់​ដៃ​គូ​អ្នក​ក៏​មាន​ដុំ​ផ្លា​ស្ទិច​សំរាប់​ទទួល​និង​បញ្ជូន​ត្រលប់​មក​វិញ​ដែរ។និយាយ​រួម​វា​ប្រៀប​បាន​នឹង​អណ្តាត​សិប្ប​និម្មិត​ពីរ​ចឹង។​

ឧបករណ៍​នេះ​មិន​ទាន់​ចេញ​ជា​រូប​រាង​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។​សព្វ​ថ្ងៃ​គេ​កំពុង​តែ​គិត​គូរ​បន្ថែម​​ដើម្បី​​អភិវឌ្ឍ​​លើ​​​​ការ​​​​បញ្ចេញ​សំណើម​និង​ការ​បញ្ចេញ​ខ្យល់​ដក​ដង្ហើម​របស់​ឧបករណ៍​ ដើម្បី​អោយ​ការ​ថើប​រឹត​តែ​ដូច​ការ​ពិត​១០០​ភាគ​រយ។

អានផងដែរ៖ ហេតុអ្វី​នៅ​ពេល​ថើប​គ្នា​ចាំ​បាច់​បិទ​ភ្នែក?


ទង្វើ

Information

19 responses

14 05 2011
Samady KS

បើ​ខ្ញុំ​អត់​មាន​គូរ​នឹង​គេ​ផង ចឹង​ទិញ​អា​ហ្នឹង​មក​ធើ​អី?

14 05 2011
វិសាល

ទិញមាត់សិប្បនិម្មិតមួយទុកថើបទៅចឹង😛

15 05 2011
achharia

ខ្មែរយើងគិតតែពីប្រឹងស្ទូងដកច្រូតស្រូវ ស្រូវប្រាំងស្រូវវស្សារ

លក់ស្រូវរាប់បាវទំរាំគ្រប់ទិញបានប្រដាប់ថើបគ្នាតាមអ៊ិនធើណិតនេះ ។

ចាំមើលដល់គេមានលក់ខោអាវសំរាប់ពាក់ធ្វើសរសៃអោយគ្នាតាម

អ៊ិនធើណិត ប្រហែលទិញនឹងគេហើយ🙂

16 05 2011
Fidele

ហាហា! ចាំ​គេ​លក់​ឡៃ​ឡុង ទិញ​ប្រើ​ដែរ!:mrgreen:

16 05 2011
វិសាល

នៅក្មេងណាស់ កុំអាលអី😛

20 05 2011
blackstar

ចាំទិញទុកមួយគូហើយចឹង😀

20 05 2011
វិសាល

គ្រប់អាយុហើយនៅ?😀

21 05 2011
blackstar

ចុះផ្ញើរថើបចាំបាច់អីត្រូវកំណត់អាយុ😀

21 05 2011
វិសាល

ថើបដោយប្រយោលក៏គិតដែរ😛

21 05 2011
សិរី

គ្រប់ហ្នឹងប៉ុន្មានឆ្នាំទៅ😀 ញ៉ុមបែបចង់លើសហើយដឹង​??😛

21 05 2011
វិសាល

អូ២២ឆ្នាំហើយមែនទេ? លើសហើយចឹង មិនអីទេ😛

21 05 2011
blackstar

ចឹងទិញមួយគូទុកហើយ ខ្លាចអស់😀

22 05 2011
វិសាល

កុំប្រញ៉ាប់អី មិនទាន់មានលក់ទេ😀

24 05 2011
blackstar

ហេសហេ, ចុះកាលបានដាក់លក់? មាននាំចូលម៉ោខ្មែរនៅពេលណាដែរបងវិសាល?😀

24 05 2011
វិសាល

មើលទៅដូចចង់បានដល់ហើយណ! មាន​សង្សារ​នៅ​ណា​ដែរ? បើពិបាកពេក ផ្ញើ​ថើប​តាម​បង​ក៏​បាន​ដែរ​:mrgreen:

25 05 2011
blackstar

អីគេ?? បងសាលមានទទួលសេវាផ្ញើរថើបទៀត។ ពិតជាអស្ចារ្យមែន,😀 តែញ៉ុមអត់ចង់ខាតទេ ចាំទៅដល់ខ្មែរវិញឲ្យគេផ្ទាល់🙂

26 05 2011
វិសាល

ហាហា បើចឹងអាដែលមិនបាច់ទិញឧបករណ៍នេះទេ😀

26 05 2011
blackstar

អត់ទេបង, ចង់ទិញទុកពេលនៅឆ្ងាយពីគ្នាហ្នឹងណា៎😀

26 05 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: