៣ខែ​ក្រោយ​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​​នៅ​​ប្រទេស​ជប៉ុន​ថ្ងៃ​១១​មីនា (ភាគទី១)

11 06 2011


មក​ទល់​ថ្ងៃ​១១​មិថុនា​២០១១​នេះ គឺ​មាន​រយៈ​ពេល​បី​ខែ​ហើយ​ចាប់​តាំង​ពី​គ្រោះ​មហន្ត​រាយ​រញ្ជួយ​និង​រលក​យក្ស​កាល​ពី​ថ្ងៃ​១១​មីនា។​អាច​និយាយ​បាន​ថា​វា​គឺ​ជា​ពេល​វេលា​ដ៏​តាន​តឹង​បំផុត​សំរាប់​ប្រទេស​មួយ​នេះ​នា​រយៈ​ពេល​៦៥​ឆ្នាំ​បន្ទាប់​ពី​ការ​រលត់​ផុត​ទៅ​នៃ​សង្គ្រាម​លោក​លើក​ទី​២។​អត្ថបទ​ខាង​ក្រោម​និង​បន្ត​បន្ទាប់​ទៀត​នេះ​​ នឹង​និយាយ​ពី​ស្ថាន​ភាព​មួយ​ចំនួន​នៃ​ប្រទេស​ជប៉ុន ក្នុង​រយៈ​ពេល​៣​ខែ​នេះ។

អំពី​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​ថ្ងៃ​ទី​១១​មីនា៖
មហា​គ្រោះ​រញ្ជួយ​ដី​ថ្ងៃ​១១​មីនា ឬ​ឈ្មោះ​ដែល​គេ​បាន​ដាក់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​១​មេសា​ថា Eastern Japan Great Earthquake Disaster (東日本大震災 Higashi Nihon Daishinsai) ឬ 2011 Tōhoku earthquake ឬ Great East Japan Earthquake គឺ​ជា​មហា​គ្រោះ​រញ្ជួយ​ដី​កំរិត M9.0 កាល​ពី​ថ្ងៃ​ទី​១១​មីនា​២០១១ នា​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន។​វា​គឺ​គ្រោះ​រញ្ជួយ​ដី​ធំ​ជាង​គេ​ទី​៥​ក្នុង​លោក និង​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ជប៉ុន។

១.ទិន្នន័យ​​ទូទៅ​នេះ​ការ​រញ្ជួយ​ដី៖
កំរិត៖ M9.0
ជំរៅ៖ ៣២គីឡូម៉ែត្រ
ពេលវេលា៖ ម៉ោង​២​និង​៤៦​នាទី​រសៀល​ម៉ោង​នៅ​ក្នុង​ប្រទេស​ជប៉ុន
រយៈពេល៖ ៦នាទី
លទ្ធ​ផល​នៃ​ការ​រញ្ជួយ​ដី​នេះ​បណ្តាល​អោយ​កើត​មាន​ជា​រលក​យក្ស Tsunami កំពស់​ប្រមាណ​ជាង​១០​ម៉ែត្រ​វាយ​ប្រហារ​ខេត្ត​មួយ​ចំនួន​នៅ​តាម​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន។​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​នេះ បាន​ធ្វើ​អោយ​រង​ការ​ខូច​ខាត​ដល់​វ៉េ​អាក់​ទ័រ​នុយ​ក្លេ​អ៊ែរ​ចំនួន​៤​នៅ​ក្នុង​ខេត្ត​ Fukushima ។​វិបត្តិ​នុយ​ក្លេ​អ៊ែរ​នេះ​ហើយ​ដែល​ជា​វិបត្តិ​មួយ​ដ៏​រ៉ាំរ៉ៃ​ ដែល​ប្រទេស​ជប៉ុន​ត្រូវ​ដោះ​ស្រាយ​ក្រៅ​ពី​ការ​ជួស​ជុល​ការ​ខូច​ខាត​ទាំង​អំបាល​ម៉ាន​ដែល​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី​និង​រលក​យក្ស។

២.ទំហំ​នៃ​ការ​ខូច​ខាត​និង​ការ​បាត់​បង់​អាយុ​ជីវិត៖
ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​រួម​មាន​ផ្លូវ​ថ្នល់ ផ្លូវ​ដែក និង​ប្រព័ន្ធ​ធារា​សាស្ត្រ​ជា​ដើម។​អគារ​ប្រមាណ​ជា​១២៥០០០ ត្រូវ​រង​ការ​បំផ្លាញ​និង​ខូច​ខាត។​ផ្ទះ​សំបែង​ចំនួន​៤.៤​លាន​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ១.៤​លាន​គ្មាន​ទឹក​ប្រើ​ប្រាស់។​មនុស្ស​ស្លាប់​មាន​ចំនួន​១៥៣៦៥​នាក់​ ៥៣៦៣​នាក់​បាន​រង​របួស និង​៨២០៦​​ផ្សេង​ទៀត​បាន​បាត់​ខ្លួន។​ប្រជាជន​ដែល​រស់​នៅ​ជុំវិញ​តំបន់​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​ត្រូវ​បាន​ជំលៀស​ចេញ។​​​​តាម​ការ​ប៉ាន់​ស្មាន​គ្រាន់​តែ​គិត​តែ​ពី​ការ​ខូច​ខាត​ដោយ​សារ​ការ​រញ្ជួយ​ដី​​តែ​ប៉ុណ្ណោះ​គឺ​មាន​ទឹក​ប្រាក់​រហូត​ដល់​ 14.5​ ទៅ​ 34.6 billion ។​ក្នុង​នោះ​ដែរ​ធនាគារ​ជប៉ុន​បាន​ផ្តល់​ទឹក​ប្រាក់​ចំនួន 183​ billion ទៅ​ប្រព័ន្ធ​ធនាគារ​ដើម្បី​រក្សា​លំនឹង​​សេដ្ឋ​កិច្ច​ទី​ផ្សារ។

ដោយ​សារ​តែ​ការ​រញ្ជួយ​ដី​នេះ​កោះ​ដ៏​ធំ​ជាង​គេ​នៃ​ប្រទេស​ជប៉ុន​បាន​រំកិល​ទៅ​ទិស​ខាង​កើត​ប្រមាណ​ជា​២.៤​ម៉ែត្រ។​ចំនែក​អ័ក្ស​របស់​ផែនដី​បាន​ផ្លាស់​ទី​ប្រែ​ប្រួល​ប្រមាណ​ពី​១០​ទៅ​២៥​សង់​ទី​ម៉ែត្រ ដែល​បណ្តាល​អោយ​ថេរ​វេលា​រង្វិល​ខ្ញាល់​នៃ​ភព​ផែនដី​​មាន​ការ​ប្រែ​ប្រួល។​

អានផងដែរ៖
>> កំរង​ឯកសារ​វិដេអូ​ពី​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​ថ្ងៃ​១១​មីនា​​ដោយ​​National Geographic
>> រញ្ជួយដី Aftershock M5.3 M6.0 និង M5.6 (21~22​-​Apr​-​2011)
>> រញ្ជួយដី Aftershock M5.0​ (19​-​Apr​-​2011) ក្នុងតំបន់ Kanto
>> រញ្ជួយដី Aftershock M5.9​ (16​-​Apr​-​2011) ក្នុងតំបន់ Kanto
>> វិដេអូ​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​រញ្ជួយ​ដី​និង​រលក​យក្ស​ថ្ងៃ​ទី​១១​មីនា
>> ផ្ទាំង​ថ្ម​ដែល​ចារ​ដោយ​បុព្វ​បុរស​ជប៉ុន​អោយ​ប្រយ័ត្ន​ពី​រលក​យក្ស
>> រញ្ជួយដី​Aftershock​នៅ​ជប៉ុន​នា​ពេល​ថ្មីៗ​នេះ
>> រញ្ជួយដី Aftershock M7.1​ (11​-​Apr​-​2011) និង​​រញ្ជួយ​ប្រមាណ​២០​ដង​ផ្សេង​ទៀត​ក្នុង​កំឡុង​ពេល​២​ម៉ោង​
>> Hanami or No Hanami?
>> រញ្ជួយដី Aftershock M7.4​ (7-Apr-2011)
>> ធ្វើ​ដូច​ម៉្តេច​ដើម្បី​អាច​រស់​នៅ​បន្ត​ទៀត?
>> វិល​​ត្រលប់​​មក​​ជប៉ុន​​វិញ​…
>> ព័ត៌មាន​អំពី​នុយក្លេអ៊ែរ​នៅ​ជប៉ុន
>> សំណួរ​-​ចម្លើយ​​ជុំវិញ​​វិបត្តិ​​នុយ​ក្លេ​អ៊ែរ​​នៅ​​ហ៊្វូគូ​ស្ហ៊ីម៉ា
>> តើ​កម្ពុជា​អាច​នឹង​រង​ផល​ប៉ះ​ពាល់​ពី​រឿង​ខូច​ខាត​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​ជប៉ុន​ឬ​អត់?
>>​ គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​Tsunami​ថ្ងៃ​ទី​១១​មីនា​២០១១​នៅ​ប្រទេស​ជប៉ុន​


ទង្វើ

Information

3 responses

19 06 2011
11 09 2011
11 02 2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: