៣ខែ​ក្រោយ​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​​នៅ​​ប្រទេស​ជប៉ុន​ថ្ងៃ​១១​មីនា (ភាគទី២)

19 06 2011


ក្រោយ​ពី​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា ជប៉ុន​ពិត​ជា​ត្រូវ​ទទួល​ស្គាល់​ខ្លួន​ឯង​ពី​អ​សមត្ថ​ភាព​ក្នុង​ការ​ការ​ពារ​ប្រទេស​ទល់​នឹង​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស។ នៅ​ពេល​នេះ​ ការ​សិក្សា​បន្ថែម​ទៀត​លើ​ផ្នែក​រញ្ជួយ​ដី​(Seismology) និង​រលក​យក្ស ពិត​ជា​មាន​សារ​សំខាន់​ណាស់​សំរាប់​ប្រទេស​មួយ​នេះ​ដើម្បី​បន្ត​រស់​នៅ​លើ​ទឹក​ដី​នេះ​បន្ត​ទៀត។​​​គ្រោះ​រញ្ជួយ​លើក​នេះ​ក៏​បាន​ផ្តល់​ជា​ទិន្នន័យ​យ៉ាង​ច្រើន ដែល​ជា​ជំនួយ​​ដល់​ការ​សិស្សា​បន្ថែម​លើ​ផ្នែក​រញ្ជួយ​ដី​នេះ។​

ការ​រៀប​ចំ​ទី​ក្រុង​ឡើង​វិញ
ការ​សំអាត​និង​រៀបចំ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី​ក្រុង​ដែល​បណ្តាល​មក​ពី​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ​ជា​ពិសេស​គឺ​នៅ​ខេត្ត​ចំនួន​បី​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​ដោយ​រលក​យក្ស​គឺ​ខេត្ត​Iwate ខេត្ត​Miyagi និង​ខេត្ត​Fukushima។​សូម​ចូល​ទៅ​មើល​រូប​ភាព​មួយ​ចំនួន​នៅ​ទី​នេះ​។​ប្រជាជន​ជា​ច្រើន​នាក់​បាត់​បង់​ផ្ទះ​សំបែង​និង​ត្រូវ​រស់​នៅ​កន្លែង​ដែល​គេ​សាង​សង់​បណ្តោះ​អាសន្ន។​

អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ​ទាក់​ទិន​នឹង​​គ្រោះ​រញ្ចួយ​និង​រលក​យក្ស៖
១. សំរាប់​ខាង​ផ្នែក​សំនង់ គេ​ត្រូវ​គិត​គូរ​ឡើង​វិញ​ពី​ភាព​រឹង​មាំ​នៃ​អាគារ​ដើម្បី​ទប់​ទល់​នឹង​គ្រោះ​រញ្ជួយ​ដី​ធំៗ​ទាំង​នោះ។
២. តើ​ត្រូវ​សាង​សង់​ផ្ទះ​សំបែង​ជា​ថ្មី​នៅ​​កន្លែង​ដដែល​ឬ​ក៏​រក​ទី​កន្លែង​ថ្មី​ដែល​ខ្ពស់​ជាង​នេះ​ដើម្បី​គេច​ផុត​ពី​រលក​យក្ស?
៣. ត្រូវ​គិត​គូរ​ឡើង​វិញ​ពី​ជញ្ជាំង​ការពារ​រលក​សមុទ្រ​(Seawall) តើ​ត្រូវ​សាង​សង់​ខ្ពស់​ជាង​មុន​កំរិត​ណា​ទើប​អាច​រក្សា​សុវត្ថិភាព​បាន?

រញ្ជួយ​ដី​នៅ​តែ​ជា​ក្តី​បារម្ភ​សំរាប់​ជន​ជាតិ​ជប៉ុន
ក្រោយ​ពី​ការ​រញ្ជួយ​ដី​ថ្ងៃ​១១​មីនា រហូត​មក​ដល់​ថ្ងៃ​នេះ​មាន​ការ​រញ្ជួយ​ដី​Aftershock កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​ រហូត​ដល់​ប្រមាណ​ជា​១២៣៥​ដង។​ករណី​ខេត្ត​ដែល​ខ្ញុំ​រស់​ នៅ​កាល​ពី​ឆ្នាំ​ទៅ​ការ​រញ្ជួយ​ខ្លាំង​ៗ​មាន​ប្រមាណ​ជា​ពីរ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ តែ​ឥលូវ​នេះ​រញ្ជួយ​ឡើង​ទៅ​ជា​រឿង​ធម្មតា​មួយ​ទៅ​ហើយ។​​អ្វី​​ដែល​ជា​ក្តី​បារម្ភ​នៅ​ពេល​ខាង​មុខ​នោះ​គឺ​ការ​កើត​មាន​នៃ​គ្រោះ​រញ្ជួយ​ដី​តំបន់​Tokai ជា​តំបន់​មួយ​ស្ថិត​នៅ​ត្រង់​ទី​ក្រុង​Nagoya ភាគ​ខាង​ក្រោម​នៃ​តំបន់​Kanto (ដែល​ស្ថិត​នៅ​ជុំវិញ​ក្រុង​តូក្យូ)។​ភាគ​រយ​នៃ​ការ​កើត​មាន​ការ​រញ្ជួយ​ដី​ក្នុង​កំរិត​M8.0​ នៅ​ក្នុង​តំបន់​នេះ​គឺ​មាន​ប្រមាណ​៨៧​ភាគ​រយ​ក្នុង​រយៈ​៣០​ខាង​មុខ។​ពេល​វេលា​កាន់​តែ​ដើរ​ទៅ​មុខ ភាគ​រយ​កាន់​តែ​កើន​ឡើង​…​តើ​អ្នក​ណា​អាច​ទប់​ស្កាត់​វា​បាន?​
តំបន់Tokai៖

បន្ថែម៖ ជប៉ុនកើតមានរញ្ជួយដីច្រើនព្រោះប្រទេសនេះស្ថិតនៅត្រង់ទីប្រសព្វនៃផ្ទាំងផែនដីចំនួន៤គឺ Pacific Plate, Philippine Plate, Eurasian Plate និង North American Plate។
ផ្ទាំងផែនដីពិភពលោក៖

អានផងដែរ៖ ៣ខែ​ក្រោយ​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​​នៅ​​ប្រទេស​ជប៉ុន​ថ្ងៃ​១១​មីនា (ភាគទី១)


ទង្វើ

Information

3 responses

2 07 2011
11 09 2011
11 02 2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: