Fujitsu K៖ កុំព្យូទ័រ​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក

24 06 2011

បន្ទាប់​ពី​បាន​បាត់​បង់​តំនែង​តាំង​ពី​ឆ្នាំ​២០០៤​មក កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​​នេះ​ ជប៉ុន​បាន​ត្រលប់​មក​កាន់​តំនែង​លេខ​មួយ​ជា​ថ្មី​ម្តង​ទៀត។​ Fujitsu K ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​គឺ​ជា​កុំព្យូទ័រ​(Supercoputer)​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​លោក។​ល្បឿន​​គណនា​នៃ​កុំព្យូ​ទ័រ​នេះ​គឺ​លឿន​ជាង​កុំព្យូ​ទ័រ​របស់​ចិន​ Tianhe-1A ដែល​ឥលូវ​ធ្លាក់​ទៅ​កាន់​ចំនាត់​ថ្នាក់​លេខ​ពីរ​ប្រមាណ​ជា​បី​ដង។​ល្បឿន​​គណ​នា​របស់​ Fujitsu K គឺ​ 8.162 petaflop/s (quadrillion floating-point operations per second)​ ខណៈ​ដែល​កុំព្យូទ័រ Tianhe-1A មាន​ល្បឿន​ត្រឹម​តែ 2.6 petaflop/s ប៉ុណ្ណោះ។

កុំព្យូទ័រ​នេះ​ត្រូវ​បាន​បង្កើត​ដោយ​ក្រុម​ហ៊ុន Fujitsu ហើយ​ត្រូវ​​បាន​ដាក់​អោយ​ប្រើ​ប្រាស់​​នៅ​ Riken Advanced Institute for Computational Science នា​​ក្រុង​Kobe។ Fujitsu គ្រោង​នឹង​អភិវឌ្ឍ​វា​អោយ​មាន​ល្បឿន​រហូត​ដល់ 10 quadrillion នៅ​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

បន្ថែម៖ 1 quadrillion =​ ១០​ស្វ័យ​គុណ​១៥ = ១​ពាន់​លាន​លាន
ពាក្យ​ថា Kei(ខេ) នៅ​ក្នុង​ភាសា​ជប៉ុន​មាន​ន័យ​ថា 10 quadrillion


ទង្វើ

Information

4 responses

24 06 2011
បុរិន្ទ

Fujitsu ម៉ាកដែលខ្ញុំពេញចិត្តបន្ទាប់ពី Sony

25 06 2011
វិសាល

អត់​ត្រូវ​ការ​ទិញ​ម៉ា​គ្រឿង​ទុក​ចែក​គ្នា​ប្រើ​ទេ​ហ?😀

25 06 2011
មករា

បើលឿនយ៉ាងនឹងយកវាទៅប្រើកន្លែងណា

25 06 2011
វិសាល

ទុកយកទៅប្រើកន្លែងណា​ដែល​ត្រូវ​ការ​គិត​លឿន ដូច​ជា​ផ្នែក​អវកាស​ជា​ដើម…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: