៣ខែ​ក្រោយ​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​​នៅ​​ប្រទេស​ជប៉ុន​ថ្ងៃ​១១​មីនា (ភាគទី៣)

2 07 2011


វិបត្តិនុយក្លេអ៊ែរ
ក្នុង​ចំនោម​គ្រោះ​មហន្ត​រាយ​ធំ​ៗ​ទាំង​បី​នេះ បញ្ហា​នុយ​ក្លេ​អ៊ែរ​គឺជា​វិបត្តិ​មួយ​ដ៏​ត្រាំ​ត្រែង​​បំផុត​សំរាប់​ប្រទេស​ជប៉ុន ជា​វិបត្តិ​ដែល​មិន​អាច​ដោះ​ស្រាយ​រូច​ក្នុង​រយៈ​ពេល​ពី​បី​ឆ្នាំ​នោះ​ទេ។​វា​ជា​វិបត្តិ​ដែល​ធ្វើ​អោយ​ប្រទេស​ជប៉ុន​ឈឺ​ក្បាល​ជាង​គេ​បំផុត។​រឿង​ទាក់​ទង​នឹង​វិបត្តិ​នុយ​ក្លេ​អ៊ែរ​នេះ ក៏​បាន​ធ្វើ​អោយ​ប្រទេស​ជប៉ុន​​បាត់​បង់​កេរ្តិ៍​ឈ្មោះ​​របស់​ខ្លួន​មិន​តិច​ទេ ប្រទេសមួយ​​​ដែល​ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​ភាព​ម៉ត់​ចត់​បំផុត​ក្នុង​ការ​ធ្វើ​កិច្ចការ​អី្វ​មួយ។​នេះ​គឺ​ជា​ការ​ថ្លោះ​ធ្លោយ ធ្វេស​ប្រហែស​មួយ​យ៉ាង​ធំ។​បញ្ហា​មួយ​ទៀត​ដែល​ធ្វើ​អោយ​ជប៉ុន​បាក់់​មុខ​ដែរ​នោះ គឺ​ការ​កុហក​នូវ​ព័ត៌​មាន​ដែល​ទាក់​ទង​នូវ​បរិមាណ​នៃ​ការ​លិច​ធ្លាយ​ធាតុ​វិទ្យុ​សកម្ម​​ចេញ​ពី​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ ដែល​ជំរុញ​អោយ​ AIEA ​លូក​ដៃ​ចូល​មក​ត្រួត​ពិនិត្យ​ក្នុង​វិបត្តិ​នុយ​ក្លេ​អ៊ែរ​នេះ​ដែរ។

បន្តឬក៏បញ្ឍប់???
មក​ដល់​ពេល​នេះ​ជប៉ុន​ត្រូវ​តែ​រើស​ផ្លូវ​មួយ​ក្នុង​ចំនោម​ផ្លូវ​ទាំង​ពីរ​នេះ បន្ត​ឬ​ក៏​បញ្ឍប់​នូវ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​ទាំង​ជាង​៥០​រោង​ចក្រ រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​ដែល​បាន​ផ្គត់​ផ្គង់​អគ្គិស​នី​សំរាប់​ប្រទេស​នេះ​ជិត​១​ភាគ​៣ នៃ​អគិ្គស​នី​ប្រើ​ប្រាស់​សរុប។បើ​​បន្ត​​តើ​គេ​អាច​ធានា​ថា​រោង​ចក្រ​ទាំង​នោះ​នឹង​មាន​សុវត្ថិ​ភាព​ទេ​ប្រសិន​បើ​មាន​គ្រោះ​រញ្ជួយ​ដី​ជា​ថ្មី​ម្តង​ទៀត? បើ​បញ្ឍប់​តើ​គេ​នឹង​មាន​ថាមពល​អ្វី​មក​ជំនួស​វិញ?​ថាមពល​ទាញ​ពី​ពន្លឺ​ព្រះ​អាទិត្យ?​តើ​ត្រូវ​ចំនាយ​ពេល​ប៉ុន្មាន​ទើប​អាច​ផ្លាស់​ប្តូរ​ពី​ការ​ប្រើ​ប្រើ​ថាម​ពល​នុយ​ក្លែ​អ៊ែរ​មក​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ?​​១០​ឆ្នាំ​?​ឬ​២០​​ឆ្នាំ?​តើ​ប្រជាជន​ជប៉ុន​ត្រូវ​រស់​នៅ​ទាំង​ភ័យ​ខ្លាច​ក្នុង​កំឡុង​ពេល​​នេះ???

សន្សំ​សំចៃ​ការ​ប្រើ​ប្រាស់​ថាម​ពល​អគិ្គសនី!!!
បញ្ហា​មួយ​ទៀត​ដែល​ត្រូវ​ដោះ​ស្រាយ​នៅ​រដូវ​ក្តៅ​នេះ(កំឡុង​ខែ​កក្កដា​និង​សីហា) គឺ​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិស​នី​មិន​គ្រប់គ្រាន់។​ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​មិន​ត្រឹម​តែ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​​ចំនួន​​​​ពីរ​​នៅ Fukushima ខូច​ខាត​នោះ​ទេ រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ Hamaoka ក៏​ត្រូវ​បាន​បញ្ឈប់​អោយ​ដំនើរ​ការ​ដែរ​(ព្រោះ​តែ​ការ​បង្ការ​នូវ​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​នៃ​តំបន់ Tokai ដែល​អាច​កើត​ឡើង​ជាយ​ថា​ហេតុ) រោង​ចក្រ​អគ្គិស​នី​មួយ​ចំនួន​បូក​រួម​នឹង ទំនប់​ទឹក​ដែល​ទាញ​ថាម​ពល​អគ្គិស​នី​ពី​ទឹក​ក៏​រង​ការ​ខាច​ខាត​មិន​តិច​ដែរ។​

នា​រដូវ​ក្តៅ​នេះ​ពាក្យ​節電​​(Setsuden)​ដែល​មាន​ន័យ​ថា​ការ​សន្សំ​សំចៃ​ក្នុង​ការ​ប្រើ​ប្រាស់​ថាម​ពល​អគិ្គសនី (Saving Electricity) គឺ​ជា​ពាក្យ​មួយ​ដែល​គេ​តែង​តែ​លឺ​ញឹក​ញាប់​ជាង​គេ។​​ប្រជាជន​ត្រូវ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិស​នី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​នៅ​តាម​ផ្សារ​ទំនើប ហាង​លក់​ទំនិញ នៅ​តាម​ដង​ផ្លូវ … ភ្លើង​បំភ្លឺ​ទាំង​ឡាយ​​ត្រូវ​បាន​កាត់​បន្ថយ។​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ក៏​ត្រូវ​បាន​កាត់​បន្ថយ ឬ​ក៏​ត្រូវ​ដូរ​មក​ប្រើ​ប្រាស់​កង្ហារ​ជំនួស​វិញ។​

ករណី​នៅ​សាលា​របស់​ខ្ញុំ​នៅ​ក្នុង​រយៈពេល​ប្រហែល​ជាង​មួយ​សប្តាហ៍​ដំបូង​នៃ​រដូវ​ក្តៅ ពួក​គេ​មិន​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ទេ សិស្ស​គឺ​អង្គុយ​បក់​ផ្លិត​រៀន។​លុះ​ក្រោយ​មក​ទើប​គេ​បើក​ម៉ាស៊ីន​ត្រជាក់​អោយ​ប្រើ​តែ​កំនត់​ត្រឹម​២៨​ដឺក្រេ បូក​រួម​ទាំង​ដាក់​កូន​កង្ហារ​បន្ថែម​​​អោយ​​ចំនួន​បួន​។

អានផងដែរ៖ ៣ខែ​ក្រោយ​មហា​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​​នៅ​​ប្រទេស​ជប៉ុន​ថ្ងៃ​១១​មីនា (ភាគទី២)


ទង្វើ

Information

3 responses

5 07 2011
11 09 2011
11 02 2012

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: